យ៉ូហាន 4:18 - Khmer Christian Bible ដ្បិតអ្នកមានប្តីប្រាំនាក់មកហើយ រីឯបុរសដែលនៅជាមួយអ្នកសព្វថ្ងៃនេះមិនមែនជាប្តីរបស់អ្នកទេ ដូច្នេះពាក្យដែលអ្នកនិយាយនេះ ពិតប្រាកដហើយ» ព្រះគម្ពីរខ្មែរសាកល ពីព្រោះនាងធ្លាប់មានប្ដីប្រាំនាក់ហើយ រីឯម្នាក់ដែលនាងមានឥឡូវនេះ មិនមែនជាប្ដីរបស់នាងទេ។ រឿងនេះនាងនិយាយពិតហើយ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតនាងធ្លាប់មានប្តីប្រាំមកហើយ ឯអ្នកដែលនៅជាមួយសព្វថ្ងៃ មិនមែនជាប្តីនាងទេ នាងនិយាយនេះត្រូវហើយ!» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រោះនាងធ្លាប់មានប្ដីប្រាំមកហើយ រីឯបុរសដែលនៅជាមួយនាងសព្វថ្ងៃ មិនមែនជាប្ដីរបស់នាងទេ នាងនិយាយត្រង់មែន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតនាងបានមានប្ដី៥មកហើយ ឯអ្នកដែលនៅជាមួយសព្វថ្ងៃនេះ មិនមែនជាប្ដីនាងទេ ពាក្យនោះនាងនិយាយត្រូវប្រាកដ អាល់គីតាប ព្រោះនាងធ្លាប់មានប្ដីប្រាំមកហើយ រីឯបុរសដែលនៅជាមួយនាងសព្វថ្ងៃ មិនមែនជាប្ដីរបស់នាងទេ នាងនិយាយត្រង់មែន»។ |
ស្ត្រីនោះទូលទៅព្រះអង្គវិញថា៖ «ខ្ញុំគ្មានប្តីទេ»។ ព្រះយេស៊ូមានបន្ទូលថា៖ «អ្នកនិយាយថា គ្មានប្តី នោះត្រូវហើយ
ស្ត្រីនោះទូលទៅព្រះអង្គថា៖ «លោកម្ចាស់អើយ! ខ្ញុំយល់ថា លោកជាអ្នកនាំព្រះបន្ទូល
ដូច្នេះ បើនាងទៅយកប្ដីម្នាក់ទៀត នៅពេលប្ដីនៅរស់នៅឡើយ នោះគេហៅនាងថាស្ដ្រីផិតក្បត់ ប៉ុន្ដែបើប្ដីស្លាប់ នោះនាងបានរួចពីក្រឹត្យវិន័យហើយ ដូច្នេះ ទោះបីនាងទៅយកប្ដីម្នាក់ទៀត ក៏នាងមិនមែនជាស្ដ្រីផិតក្បត់ដែរ។
ចូរឲ្យមនុស្សគ្រប់គ្នាគោរពការរៀបការ ហើយការរួមដំណេកក៏ត្រូវបរិសុទ្ធដែរ ដ្បិតព្រះជាម្ចាស់នឹងជំនុំជម្រះពួកអ្នកប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ និងពួកផិតក្បត់។