ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 20:7 - Khmer Christian Bible

រីឯ​កន្សែង​ដែល​បាន​រុំ​ព្រះសិរ​របស់​ព្រះអង្គ​មិន​នៅ​ជាមួយ​ក្រណាត់​ទេសឯក​នោះ​ទេ​ គឺ​បាន​ឆ្មូល​ទុក​នៅ​កន្លែង​មួយ​ដោយ​ឡែក។​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ហើយ​ឃើញ​កន្សែង​ដែល​បាន​រុំ​ព្រះសិរ​របស់​ព្រះអង្គ មិន​នៅ​ជាមួយ​ក្រណាត់ផាឌិប​ទេ គឺ​បាន​មូរ​ទុក​នៅ​កន្លែង​មួយ​ដោយឡែក​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​ក្រណាត់​ដែល​គ្រប​ព្រះ‌សិរ​ព្រះ‌អង្គ មិន​នៅ​ជា​មួយ​សំពត់​ស្នប​ទេ គឺ​បាន​បត់​ដាក់​នៅ​ដោយ​ឡែក​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រម​ទាំង​ក្រណាត់​ដែល​គេ​គ្រប​ព្រះ‌សិរសា​ព្រះអង្គ មូរ​ទុក​ដោយ​ឡែក គឺ​មិន​នៅ​ជា​មួយ​សំពត់​ស្នប​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ឃើញ​កន្សែង​ដែល​គ្រប​ព្រះ‌សិរ​ទ្រង់ មិន​នៅ​ជា​មួយ​នឹង​សំពត់‌ស្នប​នោះ​ទេ គឺ​បាន​បត់​ដាក់​នៅ​ទី​កន្លែង​ដោយ​ខ្លួន​វិញ

សូមមើលជំពូក

អាល់គីតាប

ព្រម​ទាំង​ក្រណាត់​ដែល​គេ​គ្រប​ក្បាល​អ៊ីសា មូរ​ទុក​ដោយ​ឡែក គឺ​មិន​នៅ​ជា​មួយ​សំពត់​ស្នប​ទេ។

សូមមើលជំពូក



យ៉ូហាន 20:7
4 ការដាក់ឲ្យឆ្លើយតបគ្នា  

បាវបម្រើ​ម្នាក់​ទៀត​បាន​មក​ប្រាប់​ថា​ លោក​ម្ចាស់​អើយ!​ មើល៍​ មួយ​មីណា​របស់​លោក​ ខ្ញុំ​បាន​ខ្ចប់​ទុក​ក្នុង​កន្សែង​


អ្នក​ដែល​ស្លាប់​នោះ​ក៏​ចេញ​មក​ ទាំង​មាន​សំពត់​ស្នប​រុំ​ជាប់​ដៃ​ជើង​ និង​កន្សែង​រុំ​មុខ​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ស្រាយ​គាត់​ ហើយ​ឲ្យ​គាត់​ទៅ​ចុះ»។​


ពេល​នោះ​ពួកគេ​បាន​យក​សព​ព្រះយេស៊ូ​មក​រុំ​ជាមួយ​គ្រឿង​ក្រអូប​ និង​ក្រណាត់​ទេសឯក​ទៅ​តាម​ទំនៀម​ទម្លាប់​បញ្ចុះ​សព​របស់​ជនជាតិ​យូដា។​


បន្ទាប់​មក​ លោក​ស៊ីម៉ូនពេត្រុស​ក៏​មក​ដល់​តាម​ក្រោយ​ដែរ​ គាត់​ចូល​ទៅ​ក្នុង​ផ្នូរ​ ហើយ​ឃើញ​ក្រណាត់​នៅ​ទី​នោះ​