ហើយព្រះអង្គទៅជាមានរូបរាងប្លែក នៅចំពោះមុខពួកគេ ព្រះភក្ដ្ររបស់ព្រះអង្គភ្លឺចាំងចែងដូចជាដួងអាទិត្យ ឯអាវរបស់ព្រះអង្គប្រែជាសដូចជាពន្លឺ
យ៉ូហាន 20:12 - Khmer Christian Bible ហើយឃើញទេវតាពីរនាក់ស្លៀកពាក់សកំពុងអង្គុយនៅកន្លែងដែលគេផ្តេកសពព្រះយេស៊ូ គឺម្នាក់នៅខាងក្បាល និងម្នាក់ទៀតនៅខាងចុងជើង។ ព្រះគម្ពីរខ្មែរសាកល ហើយឃើញទូតសួគ៌របស់ព្រះពីររូបស្លៀកពាក់ស អង្គុយនៅកន្លែងដែលគេដាក់ព្រះសពព្រះយេស៊ូវ គឺមួយរូបនៅខាងព្រះសិរ មួយរូបនៅខាងព្រះបាទា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឃើញទេវតាពីររូប ស្លៀកពាក់ស អង្គុយត្រង់កន្លែងដែលបានផ្តេកព្រះសពព្រះយេស៊ូវ មួយខាងព្រះសិរ មួយខាងចុងព្រះបាទ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឃើញទេវតា*ពីររូបស្លៀកពាក់ស អង្គុយនៅត្រង់កន្លែងដែលគេដាក់ព្រះសពព្រះយេស៊ូ ម្នាក់អង្គុយនៅខាងព្រះសិរសា ម្នាក់ទៀតនៅខាងចុងព្រះបាទា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឃើញទេវតា២រូប ស្លៀកពាក់ស អង្គុយ១ខាងក្បាល ១ចុងជើង ត្រង់កន្លែងដែលបានផ្តេកព្រះសពព្រះយេស៊ូវ អាល់គីតាប ឃើញម៉ាឡាអ៊ីកាត់ពីររូបស្លៀកពាក់ស អង្គុយនៅត្រង់កន្លែងដែលគេដាក់សពអ៊ីសា ម្នាក់អង្គុយនៅខាងក្បាល ម្នាក់ទៀតនៅខាងចុងជើង។ |
ហើយព្រះអង្គទៅជាមានរូបរាងប្លែក នៅចំពោះមុខពួកគេ ព្រះភក្ដ្ររបស់ព្រះអង្គភ្លឺចាំងចែងដូចជាដួងអាទិត្យ ឯអាវរបស់ព្រះអង្គប្រែជាសដូចជាពន្លឺ
ពេលពួកគេកំពុងសម្លឹងមើលមេឃនៅពេលព្រះអង្គកំពុងយាងទៅ នោះស្រាប់តែមានបុរសពីរនាក់ស្លៀកពាក់សឈរនៅក្បែរពួកគេ
ប៉ុន្ដែនៅក្រុងសើដេសក៏មានអ្នកខ្លះក្នុងចំណោមអ្នក មិនបានធ្វើឲ្យសម្លៀកបំពាក់របស់ពួកគេស្មោកគ្រោកទេ អ្នកទាំងនោះនឹងដើរជាមួយយើង ទាំងស្លៀកពាក់ពណ៌ស ដ្បិតពួកគេស័ក្ដិសមណាស់។
នោះខ្ញុំក៏ប្រាប់គាត់ថា៖ «លោកម្ចាស់អើយ! លោកដឹងស្រាប់ហើយ»។ គាត់ក៏ប្រាប់ខ្ញុំថា៖ «អ្នកទាំងនោះជាពួកអ្នកដែលបានឆ្លងកាត់សេចក្ដីវេទនាជាខ្លាំង ពួកគេបានបោកគក់អាវវែងរបស់ខ្លួន និងបានធ្វើឲ្យសដោយសារឈាមរបស់កូនចៀម។