ក្រុងកាពើណិមអើយ! តើអ្នកផ្កើងឡើងដល់ស្ថានសួគ៌ឬ? អ្នកនឹងត្រូវធ្លាក់ចុះដល់ស្ថាននរក ព្រោះបើការអស្ចារ្យដែលបានសំដែងក្នុងចំណោមអ្នក កើតឡើងនៅក្រុងសូដុមវិញ ក្រុងនោះនឹងគង់វង្សរហូតដល់ថ្ងៃនេះជាមិនខាន
យ៉ូហាន 2:12 - Khmer Christian Bible បន្ទាប់ពីនេះមក ព្រះអង្គបានយាងទៅក្រុងកាពើណិម ហើយម្ដាយ និងប្អូនៗ ព្រមទាំងពួកសិស្សរបស់ព្រះអង្គក៏ទៅជាមួយព្រះអង្គដែរ ប៉ុន្ដែពួកគេមិនបានស្នាក់នៅទីនោះយូរថ្ងៃទេ។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់ពីការនេះ ព្រះយេស៊ូវ ម្ដាយ បងប្អូន និងពួកសិស្សរបស់ព្រះអង្គចុះទៅកាពើណិម ហើយស្នាក់នៅទីនោះមិនយូរថ្ងៃទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយមក ព្រះអង្គយាងចុះទៅក្រុងកាពើណិម ជាមួយមាតា បងប្អូន និងពួកសិស្សព្រះអង្គ ហើយស្នាក់នៅទីនោះបួនប្រាំថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះអង្គយាងចុះទៅក្រុងកាពើណិមជាមួយមាតា ព្រមទាំងបងប្អូន និងសិស្សរបស់ព្រះអង្គ ហើយស្នាក់នៅទីនោះមួយរយៈពេលខ្លី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះក្រោយមក ទ្រង់យាងចុះទៅឯក្រុងកាពើណិម មានទាំងមាតា បងប្អូន នឹងពួកសិស្សទ្រង់ទៅជាមួយផង តែនៅឯណោះមិនយូរប៉ុន្មានទេ អាល់គីតាប បន្ទាប់មក អ៊ីសាចុះទៅក្រុងកាពើណិម ជាមួយម្តាយ ព្រមទាំងបងប្អូន និងសិស្សរបស់គាត់ ហើយស្នាក់នៅទីនោះមួយរយៈពេលខ្លី។ |
ក្រុងកាពើណិមអើយ! តើអ្នកផ្កើងឡើងដល់ស្ថានសួគ៌ឬ? អ្នកនឹងត្រូវធ្លាក់ចុះដល់ស្ថាននរក ព្រោះបើការអស្ចារ្យដែលបានសំដែងក្នុងចំណោមអ្នក កើតឡើងនៅក្រុងសូដុមវិញ ក្រុងនោះនឹងគង់វង្សរហូតដល់ថ្ងៃនេះជាមិនខាន
កាលកំពុងមានបន្ទូលនឹងបណ្ដាជននៅឡើយ នោះម្ដាយ និងបងប្អូនរបស់ព្រះយេស៊ូបានឈរនៅខាងក្រៅ ចង់និយាយជាមួយនឹងព្រះអង្គ។
ពេលចាកចេញពីក្រុងណាសារ៉ែតមក ព្រះអង្គទៅរស់នៅក្នុងក្រុងកាពើណិម ស្ថិតនៅជិតបឹងក្នុងស្រុកសាប់យូឡូន និងស្រុកណែបថាលី
តើអ្នកនេះមិនមែនជាជាងឈើ ដែលជាកូននាងម៉ារាជាបងយ៉ាកុប យ៉ូសែប យូដាស និងស៊ីម៉ូនទេឬ? តើប្អូនស្រីរបស់គាត់មិននៅទីនេះជាមួយយើងទេឬ?» ពួកគេក៏ទាស់ចិត្ដនឹងព្រះអង្គ
គេក៏អញ្ជើញព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គឲ្យទៅចូលរួមពិធីមង្គលការនោះដែរ។
ក្រោយមក ព្រះយេស៊ូបានយាងមកដល់ភូមិកាណា ក្នុងស្រុកកាលីឡេម្តងទៀត ជាភូមិដែលព្រះអង្គបានធ្វើទឹកឲ្យត្រលប់ជាស្រាទំពាំងបាយជូរ ហើយនៅទីនោះមានមន្ត្រីម្នាក់ មានកូនប្រុសឈឺនៅឯក្រុងកាពើណិម
ក្រោយពីចុះទូកហើយ ពួកគេក៏ឆ្លងបឹងឆ្ពោះទៅក្រុងកាពើណិម រីឯព្រះយេស៊ូមិនទាន់យាងមកឯពួកគេទេ ទោះបីជាងងឹតហើយក្ដី។
តើយើងគ្មានសិទ្ធិនាំប្រពន្ធដែលជាអ្នកជឿទៅជាមួយដូចជាពួកសាវកផ្សេងទៀត ឬដូចជាបងប្អូនរបស់ព្រះអម្ចាស់ និងដូចជាលោកកេផាសទេឬ?
ប៉ុន្ដែខ្ញុំមិនបានជួបពួកសាវកឯទៀតទេ លើកលែងតែលោកយ៉ាកុបជាប្អូនរបស់ព្រះអម្ចាស់ប៉ុណ្ណោះ។