ប៉ុន្ដែការទាំងអស់នេះកើតឡើង ដើម្បីសម្រេចតាមបទគម្ពីររបស់អ្នកនាំព្រះបន្ទូល»។ ពេលនោះ ពួកសិស្សក៏រត់គេចខ្លួនចោលព្រះអង្គទាំងអស់គ្នា។
យ៉ូហាន 18:8 - Khmer Christian Bible ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយថា គឺខ្ញុំនេះហើយ ដូច្នេះបើអ្នករាល់គ្នារកខ្ញុំ ចូរឲ្យអ្នកទាំងនេះទៅចុះ!» ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវទ្រង់តបថា៖“ខ្ញុំប្រាប់អ្នករាល់គ្នាហើយថា គឺខ្ញុំហ្នឹងហើយ។ ដូច្នេះ ប្រសិនបើអ្នករាល់គ្នារកខ្ញុំ ចូរឲ្យអ្នកទាំងនេះទៅចុះ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាថា ខ្ញុំហ្នឹងហើយ។ ដូច្នេះ បើអ្នករាល់គ្នារកខ្ញុំ ចូរឲ្យអ្នកទាំងនេះចេញទៅចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាថា ខ្ញុំហ្នឹងហើយ បើអ្នករាល់គ្នាមករកខ្ញុំ ទុកឲ្យអ្នកទាំងនេះចេញទៅចុះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ខ្ញុំបានប្រាប់អ្នករាល់គ្នាថា គឺខ្ញុំនេះហើយ ដូច្នេះ បើអ្នករាល់គ្នារកខ្ញុំ នោះចូរបើកឲ្យអ្នកទាំងនេះទៅចុះ អាល់គីតាប អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាថា ខ្ញុំហ្នឹងហើយ បើអ្នករាល់គ្នាមករកខ្ញុំ ទុកឲ្យអ្នកទាំងនេះចេញទៅចុះ»។ |
ប៉ុន្ដែការទាំងអស់នេះកើតឡើង ដើម្បីសម្រេចតាមបទគម្ពីររបស់អ្នកនាំព្រះបន្ទូល»។ ពេលនោះ ពួកសិស្សក៏រត់គេចខ្លួនចោលព្រះអង្គទាំងអស់គ្នា។
រួចខ្ញុំឲ្យជីវិតអស់កល្បជានិច្ចដល់ពួកវា នោះពួកវាមិនត្រូវវិនាសឡើយរហូតអស់កល្ប ហើយគ្មានអ្នកណានឹងឆក់យកពួកវាពីដៃរបស់ខ្ញុំបានឡើយ
នៅមុនថ្ងៃបុណ្យរំលង ព្រះយេស៊ូបានជ្រាបថា ពេលកំណត់ដែលព្រះអង្គត្រូវយាងចេញពីពិភពលោកនេះទៅឯព្រះវរបិតាបានមកដល់ហើយ។ ព្រះអង្គស្រឡាញ់អស់អ្នកដែលនៅជាមួយព្រះអង្គនៅក្នុងពិភពលោកនេះណាស់ ហើយព្រះអង្គក៏ស្រឡាញ់ពួកគេដល់ចុងបំផុតដែរ។
លោកស៊ីម៉ូនពេត្រុសទូលសួរព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! តើព្រះអង្គនឹងយាងទៅណា?» ព្រះយេស៊ូឆ្លើយទៅគាត់ថា៖ «កន្លែងដែលខ្ញុំទៅនោះ អ្នកពុំអាចទៅតាមខ្ញុំបានទេនៅពេលឥឡូវនេះ ប៉ុន្ដែនៅពេលក្រោយ ទើបអ្នកទៅបាន»។
មើល៍ ពេលកំណត់ដែលត្រូវមកដល់ នោះបានមកដល់ហើយ គេនឹងធ្វើឲ្យអ្នករាល់គ្នាខ្ចាត់ខ្ចាយទៅរៀងៗខ្លួន ហើយទុកឲ្យខ្ញុំនៅតែឯង ប៉ុន្ដែខ្ញុំមិននៅតែឯងទេ ព្រោះព្រះវរបិតាគង់នៅជាមួយខ្ញុំ។
ដូច្នេះព្រះអង្គមានបន្ទូលទៅពួកគេម្តងទៀតថា៖ «តើអ្នករាល់គ្នារកអ្នកណា?» ពួកគេទូលឆ្លើយថា៖ «រកយេស៊ូជាអ្នកក្រុងណាសារ៉ែត»
ដូច្នេះក៏បានសម្រេចតាមពាក្យដែលព្រះអង្គបានមានបន្ទូលថា៖ «ក្នុងចំណោមអស់អ្នកដែលព្រះអង្គបានប្រទានដល់ខ្ញុំ គ្មានអ្នកណាម្នាក់ត្រូវវិនាសឡើយ»។
គ្មានសេចក្ដីល្បួងណាកើតឡើងចំពោះអ្នករាល់គ្នាទេ ក្រៅពីសេចក្ដីល្បួងទូទៅសម្រាប់មនុស្សលោក រីឯព្រះជាម្ចាស់ស្មោះត្រង់ ព្រះអង្គនឹងមិនបណ្តោយឲ្យអ្នករាល់គ្នាត្រូវល្បួងហួសពីអ្វីដែលអ្នករាល់គ្នាអាចទ្រាំបានឡើយ គឺព្រះអង្គនឹងប្រទានផ្លូវចេញនៅពេលមានសេចក្ដីល្បួង ដើម្បីឲ្យអ្នករាល់គ្នាអាចទ្រាំទ្របាន។
ប៉ុន្ដែព្រះអង្គមានបន្ទូលមកខ្ញុំថា៖ «គុណរបស់យើងល្មមដល់អ្នកហើយ ដ្បិតចេស្ដារបស់យើងនឹងសម្រេចនៅក្នុងភាពកម្សោយ»។ ដូច្នេះហើយ ខ្ញុំនឹងអួតអំពីភាពកម្សោយរបស់ខ្ញុំដោយអំណរបំផុត ដើម្បីឲ្យព្រះចេស្ដារបស់ព្រះគ្រិស្ដបានសណ្ឋិតលើខ្ញុំ
ប្ដីរាល់គ្នាអើយ! ចូរស្រឡាញ់ប្រពន្ធឲ្យដូចជាព្រះគ្រិស្ដស្រឡាញ់ក្រុមជំនុំ ហើយបានប្រគល់អង្គទ្រង់សម្រាប់ក្រុមជំនុំដែរ
ចូរប្រគល់គ្រប់ទាំងការខ្វល់ខ្វាយរបស់អ្នករាល់គ្នាដល់ព្រះអង្គ ដ្បិតព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងអ្នករាល់គ្នា។