Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 13:36 - Khmer Christian Bible

36 លោក​ស៊ីម៉ូនពេត្រុស​ទូល​សួរ​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ព្រះអង្គនឹង​យាង​ទៅ​ណា?»​ ព្រះយេស៊ូ​ឆ្លើយ​ទៅ​គាត់​ថា៖​ «កន្លែង​ដែល​ខ្ញុំ​ទៅ​នោះ​ អ្នក​ពុំ​អាច​ទៅ​តាម​ខ្ញុំ​បាន​ទេ​នៅ​ពេល​ឥឡូវ​នេះ​ ប៉ុន្ដែ​នៅ​ពេល​ក្រោយ​ ទើប​អ្នក​ទៅ​បាន»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

36 ស៊ីម៉ូន​ពេត្រុស​ទូល​សួរថា​៖ “ព្រះអម្ចាស់​អើយ តើ​ព្រះអង្គ​យាង​ទៅ​ឯណា​?”។ ព្រះយេស៊ូវ​ទ្រង់​តបថា​៖“កន្លែងដែល​ខ្ញុំ​ទៅ អ្នក​មិនអាច​ទៅតាម​ខ្ញុំ​ឥឡូវនេះ​បានទេ ប៉ុន្តែ​អ្នក​នឹង​ទៅតាម​នៅពេល​ក្រោយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 ស៊ីម៉ូន-ពេត្រុស​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​យាង​ទៅ​ណា?» ព្រះ‌យេស៊ូវ​ឆ្លើយ​ថា៖ «កន្លែង​ដែល​ខ្ញុំ​ទៅ អ្នក​មិន​អាច​ទៅ​តាមនៅ​ពេល​នេះ​បាន​ទេ តែ​អ្នក​នឹង​ទៅ​បាននៅ​ពេល​ក្រោយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 លោក​ស៊ីម៉ូន​ពេត្រុស​ទូល​សួរ​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើ​ព្រះអង្គ​យាង​ទៅ​ណា?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «កន្លែង​ដែល​ខ្ញុំ​ទៅ អ្នក​មិន​អាច​ទៅ​តាម​ខ្ញុំ​នៅ​ពេល​នេះ​ទេ ថ្ងៃ​ក្រោយ ទើប​អ្នក​ទៅ​បាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 ស៊ីម៉ូន-ពេត្រុស​ទូល​សួរ​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ តើ​ទ្រង់​យាង​ទៅ​ឯ​ណា ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា កន្លែង​ដែល​ខ្ញុំ​ទៅ នោះ​អ្នក​ពុំ​អាច​នឹង​ទៅ​តាម ក្នុង​គ្រា​ឥឡូវ​នេះ​បាន​ទេ លុះ​គ្រា​ក្រោយ ទើប​អ្នក​នឹង​ទៅ​បាន

សូមមើលជំពូក ចម្លង

អាល់គីតាប

36 លោក​ស៊ីម៉ូន​ពេត្រុស សួរ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ តើ​លោក​ម្ចាស់​ទៅ​ណា?»។ អ៊ីសា​ឆ្លើយ​ថា៖ «កន្លែង​ដែល​ខ្ញុំ​ទៅ អ្នក​មិន​អាច​ទៅ​តាម​ខ្ញុំ​នៅ​ពេល​នេះ​បាន​ទេ ថ្ងៃ​ក្រោយ​ទើប​អ្នក​ទៅ​បាន»។

សូមមើលជំពូក ចម្លង




យ៉ូហាន 13:36
8 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​តូចៗ​អើយ!​ ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​តែ​បន្តិច​ទៀត​ទេ​ អ្នក​រាល់គ្នា​នឹង​រក​ខ្ញុំ​ ដូច​ដែល​ខ្ញុំ​បាន​ប្រាប់​ជនជាតិ​យូដា​រួច​ហើយ​ ឥឡូវ​នេះ​ ខ្ញុំ​ក៏​ប្រាប់​អ្នក​រាល់គ្នា​ដែរ​ថា​ កន្លែង​ដែល​ខ្ញុំ​ទៅ​ អ្នក​រាល់គ្នា​ពុំ​អាច​ទៅ​បាន​ទេ។​


នៅ​ក្នុង​ដំណាក់​ព្រះ​វរ​បិតា​របស់​ខ្ញុំ​មាន​លំនៅ​ច្រើន​ ប៉ុន្ដែ​បើ​គ្មាន​ទេ​ ខ្ញុំ​ក៏​មិន​ប្រាប់​អ្នក​រាល់គ្នា​ដែរ​ ដ្បិត​ខ្ញុំ​ទៅ​ដើម្បី​រៀបចំ​កន្លែង​សម្រាប់​អ្នក​រាល់គ្នា‍។​


ដូច្នេះ​ពួក​សិស្ស​របស់​ព្រះអង្គ​ខ្លះ​បាន​និយាយ​គ្នា​ថា៖​ «តើ​មាន​ន័យ​យ៉ាង​ដូចម្ដេច​ដែល​ព្រះអង្គ​មាន​បន្ទូល​មក​យើង​ថា​ នៅ​បន្តិច​ទៀត​ អ្នក​រាល់គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ​ ប៉ុន្ដែ​បន្តិច​ក្រោយ​មក​ អ្នក​រាល់គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ​ ហើយ​មាន​បន្ទូល​ទៀត​ថា​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះវរបិតា?»​


ប៉ុន្ដែ​ឥឡូវ​នេះ​ ខ្ញុំ​ទៅ​ឯ​ព្រះអង្គ​ដែល​បាន​ចាត់​ ខ្ញុំ​ឲ្យ​មក​ហើយ​ក៏​គ្មាន​អ្នកណា​ម្នាក់ ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​សួរ​ខ្ញុំ​ថា​ តើ​ព្រះអង្គ​ទៅ​ណា​ដែរ?​


ដោយ​ដឹង​ថា​ ខ្ញុំ​នឹង​ដោះ​រោង​នេះ​ចេញ​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ​ ដូច​ដែល​ព្រះ​យេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​បាន​បង្ហាញ​ឲ្យខ្ញុំ​ឃើញ​ច្បាស់​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម