ពេលមកដល់ គាត់បានតាំងលំនៅក្នុងក្រុងមួយឈ្មោះណាសារ៉ែត ការនោះបានសម្រេចសេចក្ដីដែលបានថ្លែងទុកតាមរយៈអ្នកនាំព្រះបន្ទូលថា៖ «គេនឹងហៅព្រះអង្គថាអ្នកក្រុងណាសារ៉ែត»។
យ៉ូហាន 18:5 - Khmer Christian Bible ពួកគេទូលទៅព្រះអង្គថា៖ «រកយេស៊ូជាអ្នកក្រុងណាសារ៉ែត»។ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «គឺខ្ញុំនេះហើយ!» ឯយូដាសដែលជាអ្នកក្បត់ព្រះអង្គក៏ឈរជាមួយពួកគេដែរ។ ព្រះគម្ពីរខ្មែរសាកល ពួកគេឆ្លើយថា៖ “យេស៊ូវអ្នកណាសារ៉ែត”។ ព្រះអង្គមានបន្ទូលថា៖“គឺខ្ញុំហ្នឹងហើយ”។ រីឯយូដាសដែលក្បត់ព្រះអង្គក៏ឈរជាមួយពួកគេដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេទូលឆ្លើយថា៖ «រកយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «គឺខ្ញុំហ្នឹងហើយ»។ រីឯយូដាស ក៏ឈរនៅជាមួយពួកគេដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេទូលព្រះអង្គថា៖ «រកឈ្មោះយេស៊ូ ជាអ្នកភូមិណាសារ៉ែត»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គឺខ្ញុំហ្នឹងហើយ»។ រីឯយូដាសជាអ្នកក្បត់ព្រះអង្គក៏នៅជាមួយពួកគេដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេទូលឆ្លើយថា រកយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត ព្រះយេស៊ូវមានបន្ទូលទៅគេថា គឺខ្ញុំនេះហើយ ឯយូដាសដែលបញ្ជូនទ្រង់ ក៏ឈរនៅជាមួយនឹងគេដែរ អាល់គីតាប គេជម្រាបអ៊ីសាថា៖ «រកឈ្មោះអ៊ីសាជាអ្នកភូមិណាសារ៉ែត»។ អ៊ីសាប្រាប់គេថា៖ «គឺខ្ញុំហ្នឹងហើយ»។ រីឯយូដាសជាអ្នកក្បត់អ៊ីសាក៏នៅជាមួយពួកគេដែរ។ |
ពេលមកដល់ គាត់បានតាំងលំនៅក្នុងក្រុងមួយឈ្មោះណាសារ៉ែត ការនោះបានសម្រេចសេចក្ដីដែលបានថ្លែងទុកតាមរយៈអ្នកនាំព្រះបន្ទូលថា៖ «គេនឹងហៅព្រះអង្គថាអ្នកក្រុងណាសារ៉ែត»។
បណ្ដាជននាំគ្នានិយាយថា៖ «នេះគឺលោកយេស៊ូជាអ្នកនាំព្រះបន្ទូល មកពីក្រុងណាសារ៉ែតស្រុកកាលីឡេ»។
ពេលនោះ លោកណាថាណែលក៏សួរគាត់ថា៖ «តើមានអ្វីដែលល្អអាចចេញពីក្រុងណាសារ៉ែតបានដែរឬ?» លោកភីលីពឆ្លើយថា៖ «ចូរមកមើលចុះ»។
ព្រះយេស៊ូបានជ្រាបអំពីអ្វីៗដែលនឹងកើតឡើងចំពោះព្រះអង្គ នោះព្រះអង្គក៏យាងចេញមក ហើយមានបន្ទូលទៅពួកគេថា៖ «តើអ្នករាលគ្នារកអ្នកណា?»
ពេលព្រះអង្គមានបន្ទូលទៅពួកគេថា៖ «គឺខ្ញុំនេះហើយ» នោះពួកគេក៏ថយក្រោយ ហើយដួលទៅលើដី។
លោកពីឡាត់បានសរសេរប្រកាសមួយឲ្យគេបិទនៅលើឈើឆ្កាង ដោយសរសេរថា៖ «យេស៊ូ អ្នកក្រុងណាសារ៉ែត ស្តេចរបស់ជនជាតិយូដា»។