ពួកគេនឹងប្រគល់លោកទៅឲ្យសាសន៍ដទៃ ដើម្បីឲ្យគេចំអក វាយនឹងខ្សែតី ហើយឆ្កាង ប៉ុន្ដែលោកនឹងរស់ឡើងវិញនៅថ្ងៃទីបី»។
យ៉ូហាន 18:32 - Khmer Christian Bible នោះក៏សម្រេចតាមពាក្យរបស់ព្រះយេស៊ូដែលព្រះអង្គបានមានបន្ទូលបង្ហាញអំពីរបៀបដែលព្រះអង្គត្រូវសោយទិវង្គត។ ព្រះគម្ពីរខ្មែរសាកល គេនិយាយដូច្នេះ ដើម្បីឲ្យព្រះបន្ទូលរបស់ព្រះយេស៊ូវ ដែលព្រះអង្គមានបន្ទូលឲ្យដឹងថាព្រះអង្គរៀបនឹងសុគតដោយការសុគតបែបណា ត្រូវបានបំពេញឲ្យសម្រេច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គេនិយាយដូច្នេះ ដើម្បីឲ្យបានសម្រេចតាមសេចក្ដីដែលព្រះយេស៊ូវមានព្រះបន្ទូល ពីរបៀបដែលព្រះអង្គត្រូវសុគត) ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេនិយាយដូច្នេះ ស្របតាមសេចក្ដីដែលព្រះយេស៊ូមានព្រះបន្ទូលអំពីរបៀបព្រះអង្គត្រូវសោយទិវង្គត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនិយាយដូច្នោះ ដើម្បីឲ្យបានសំរេចពាក្យ ដែលព្រះយេស៊ូវមានបន្ទូល នឹងបង្ហាញពីទ្រង់ត្រូវសុគតបែបយ៉ាងណា អាល់គីតាប គេនិយាយដូច្នេះ ស្របតាមសេចក្ដីដែលអ៊ីសាមានប្រសាសន៍អំពីរបៀបគាត់ត្រូវស្លាប់។ |
ពួកគេនឹងប្រគល់លោកទៅឲ្យសាសន៍ដទៃ ដើម្បីឲ្យគេចំអក វាយនឹងខ្សែតី ហើយឆ្កាង ប៉ុន្ដែលោកនឹងរស់ឡើងវិញនៅថ្ងៃទីបី»។
«អ្នករាល់គ្នាដឹងថា ពីរថ្ងៃទៀតដល់ថ្ងៃបុណ្យរំលងហើយ ឯកូនមនុស្សវិញ ក៏ត្រូវគេបញ្ជូនឲ្យទៅជាប់ឆ្កាងដែរ»។
«មើល៍ យើងកំពុងឡើងទៅក្រុងយេរូសាឡិម រីឯកូនមនុស្សនឹងត្រូវគេប្រគល់ឲ្យទៅពួកសម្ដេចសង្ឃ និងគ្រូវិន័យ ហើយពួកគេនឹងកាត់ទោសប្រហារជីវិតលោក រួចប្រគល់លោកឲ្យទៅសាសន៍ដទៃ
ពួកជនជាតិយូដាតបទៅព្រះអង្គថា៖ «យើងគប់អ្នកនឹងដុំថ្មនេះ មិនមែនដោយព្រោះកិច្ចការល្អណាមួយទេ គឺអ្នកប្រមាថព្រះជាម្ចាស់ ដ្បិតអ្នកជាមនុស្ស ហើយតាំងខ្លួនឯងជាព្រះជាម្ចាស់»។
ខ្ញុំមិនមែននិយាយពីអ្នកទាំងអស់គ្នាទេ ខ្ញុំស្គាល់អស់អ្នកដែលខ្ញុំបានជ្រើសរើស ប៉ុន្ដែដើម្បីឲ្យសម្រេចតាមបទគម្ពីរដែលបានចែងថា អ្នកដែលបរិភោគនំប៉័ងរបស់ខ្ញុំ អ្នកនោះបានលើកកែងជើងរបស់ខ្លួនទាស់នឹងខ្ញុំ។
ដូច្នេះលោកពីឡាត់ក៏និយាយទៅពួកគេថា៖ «ចូរអ្នករាល់គ្នាយកគាត់ទៅកាត់ទោសតាមច្បាប់របស់អ្នករាល់គ្នាចុះ!» ប៉ុន្ដែពួកជនជាតិយូដាបា្រប់គាត់ថា៖ «យើងគ្មានច្បាប់សម្លាប់មនុស្សណាម្នាក់ទេ»។
ព្រះអង្គមានបន្ទូលដូច្នេះ គឺបង្ហាញអំពីរបៀបដែលគាត់នឹងត្រូវស្លាប់ដើម្បីថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់។ កាលព្រះអង្គមានបន្ទូលដូច្នោះហើយ ព្រះអង្គក៏ប្រាប់គាត់ថា៖ «ចូរមកតាមខ្ញុំចុះ!»
លោកម៉ូសេបានលើកសត្វពស់ឡើងនៅទីរហោឋានយ៉ាងណា នោះកូនមនុស្សនឹងត្រូវគេលើកឡើងយ៉ាងនោះដែរ
ដូច្នេះ ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ពេលអ្នករាល់គ្នាលើកកូនមនុស្សឡើង នោះទើបអ្នករាល់គ្នាដឹងថាជាខ្ញុំនេះហើយ ខ្ញុំមិនធ្វើអ្វីដោយខ្លួនខ្ញុំទេ គឺខ្ញុំនិយាយសេចក្ដីទាំងនេះតាមតែព្រះវរបិតាបានបង្រៀនខ្ញុំ។
នៅពេលពួកគេកំពុងគប់លោកស្ទេផាននឹងដុំថ្ម គាត់ទូលអង្វរព្រះជាម្ចាស់ថា៖ «ឱព្រះអម្ចាស់យេស៊ូអើយ! សូមទទួលយកវិញ្ញាណរបស់ខ្ញុំចុះ»
មានសេចក្ដីចែងទុកថា៖ «ត្រូវបណ្តាសាហើយ អ្នកណាដែលជាប់ព្យួរនៅលើឈើ» ដូច្នេះហើយ បានជាព្រះគ្រិស្ដបានលោះឲ្យយើងរួចពីបណ្តាសារបស់គម្ពីរវិន័យ ដោយព្រះអង្គត្រូវបណ្តាសាជំនួសយើង