Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 10:33 - Khmer Christian Bible

33 «មើល៍​ យើង​កំពុង​ឡើង​ទៅ​ក្រុង​យេរូសាឡិម​ រីឯ​កូន​មនុស្ស​នឹង​ត្រូវ​គេ​ប្រគល់​ឲ្យ​ទៅ​ពួក​សម្ដេច​សង្ឃ​ និង​គ្រូ​វិន័យ​ ហើយ​ពួកគេ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​លោក​ រួច​ប្រគល់​លោក​ឲ្យ​ទៅ​សាសន៍​ដទៃ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

33 ថា​៖“មើល៍! យើង​នឹង​ឡើងទៅ​យេរូសាឡិម ហើយ​កូនមនុស្ស​នឹង​ត្រូវគេ​ប្រគល់​ទៅ​ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ​។ ពួកគេ​នឹង​កាត់ទោសប្រហារ​ជី​វិត​លោក ព្រមទាំង​ប្រគល់​លោក​ទៅ​សាសន៍ដទៃ​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 «មើល៍ យើង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម ហើយ​កូន​មនុស្ស​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ឲ្យ​ពួក​សង្គ្រាជ និង​ពួក​អាចារ្យ គេ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​លោក រួច​បញ្ជូន​លោក​ទៅ​ឲ្យ​ពួក​សាសន៍​ដទៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 «ឥឡូវ​នេះ យើង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម បុត្រ​មនុស្ស*​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​នាយក​បូជា‌ចារ្យ និង​ពួក​អាចារ្យ។ គេ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​លោក ហើយ​បញ្ជូន​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 មើល យើង​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម នោះ​កូន​មនុស្ស​នឹង​ត្រូវ​បញ្ជូន​ទៅ​ឯ​ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ គេ​នឹង​កាត់​ទោស​លោក​ដល់​ជីវិត ហើយ​បញ្ជូន​ទៅ​ដល់​ពួក​សាសន៍​ដទៃ

សូមមើលជំពូក ចម្លង

អាល់គីតាប

33 «ឥឡូវ​នេះ យើង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម បុត្រា​មនុស្ស​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​អ៊ីមុាំ និង​ពួក​តួន។ គេ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​គាត់ ហើយ​បញ្ជូន​គាត់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ។

សូមមើលជំពូក ចម្លង




ម៉ាកុស 10:33
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ចាប់​តាំង​ពី​ពេល​នោះ​មក​ ព្រះយេស៊ូ​ចាប់​ផ្ដើម​បង្ហាញ​ដល់​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​ ព្រះអង្គ​ត្រូវ​តែ​ទៅ​ក្រុង​យេរូសាឡិម​ ហើយ​ទទួល​រង​ទុក្ខ​ជា​ច្រើន​ពី​ពួក​ចាស់ទុំ​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​គ្រូវិន័យ​ រួច​ត្រូវ​គេ​សម្លាប់​ ហើយ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី​


តើ​អ្នក​រាល់គ្នា​គិត​យ៉ាង​ដូច​ម្ដេច​ដែរ?»​ ពួកគេ​តប​វិញ​ថា៖​ «វា​សម​តែ​ស្លាប់»​


ហើយ​បាន​ចង​ព្រះអង្គ​នាំ​ទៅ​ប្រគល់​ឲ្យ​លោក​ពីឡាត់​ជា​អភិបាល​ក្រុង។​


អ្នក​រាល់គ្នា​បាន​ស្ដាប់​ឮ​ពាក្យ​ប្រមាថ​ដល់​ព្រះជាម្ចាស់​ហើយ​ តើ​អ្នក​រាល់គ្នា​គិត​យ៉ាង​ដូច​ម្ដេច​ដែរ?»​ ពេល​នោះ​ ពួកគេ​ទាំង​អស់​គ្នា​បាន​កាត់​ទោស​ព្រះអង្គ​ថា​សម​តែ​ស្លាប់​


លុះ​ព្រលឹម​ឡើង​ភ្លាម​ កាល​ពួក​សម្ដេច​សង្ឃ​ ពួក​ចាស់​ទុំ​ ពួក​គ្រូ​វិន័យ​បាន​ពិគ្រោះ​គ្នា​ជាមួយ​នឹង​ក្រុម​ប្រឹក្សា​កំពូល​ទាំង​មូល​រួច​ហើយ​ ក៏​ចង​ព្រះយេស៊ូ​នាំ​ទៅ​ប្រគល់​ឲ្យ​លោក​ពីឡាត់​


រួច​ព្រះអង្គក៏​ចាប់​ផ្ដើម​បង្រៀន​ពួកគេ​ថា៖​ «កូន​មនុស្ស​ត្រូវ​តែ​ទទួល​រង​ទុក្ខ​ជា​ច្រើន​ ត្រូវ​ពួក​ចាស់​ទុំ​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​គ្រូ​វិន័យ​ជំទាស់​ ហើយ​សម្លាប់​ ប៉ុន្ដែ​បី​ថ្ងៃ​ក្រោយ​មក​នឹង​រស់​ឡើង​វិញ»​


ព្រះអង្គ​មាន​បន្ទូល​តប​ទៅ​គេ​ថា៖​ «លោក​អេលីយ៉ា​មក​មុន​មែន​ ដើម្បី​ស្ដារ​អ្វីៗ​ទាំង​អស់​ឡើង​វិញ​ មិន​តែ​ប៉ុណ្ណោះ​ ក៏​មាន​សេចក្ដី​ចែង​ទុក​អំពី​កូន​មនុស្ស​ថា​ លោក​ត្រូវ​តែ​រង​ទុក្ខ​លំបាក​ជា​ច្រើន​ និង​ត្រូវ​គេ​ជំទាស់​ផង​


ដ្បិត​ព្រះអង្គ​បាន​បង្រៀន​សិស្ស​ព្រះអង្គ​ ដោយ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «កូន​មនុស្ស​ត្រូវ​បាន​បញ្ជូន​ទៅ​ក្នុង​ដៃ​មនុស្ស​ ហើយ​ពួកគេ​នឹង​សម្លាប់​លោក​ លុះ​គេ​បាន​សម្លាប់​ហើយ​ បី​ថ្ងៃ​ក្រោយ​ លោក​នឹង​រស់​ឡើង​វិញ»​


ប៉ុន្ដែ​ពួកគេ​ស្រែក​ថា៖​ «ឆ្កាង​វា​ទៅ​ ឆ្កាង​វា​ទៅ!»​


ព្រះអង្គ​មាន​បន្ទូល​ថា៖​ «កូន​មនុស្ស​ត្រូវតែ​ទទួល​រង​ទុក្ខ​ជាច្រើន​ ត្រូវ​ពួក​ចាស់​ទុំ​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​គ្រូ​វិន័យ​ជំទាស់​ និង​សម្លាប់​ ហើយ​លោក​នឹង​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី»។​


បន្ទាប់​មក​ នៅ​ព្រលឹម​ស្រាងៗ​ ពួកគេ​ក៏​នាំ​ព្រះយេស៊ូ​ចេញ​ពី​ផ្ទះ​លោក​កៃផា​ទៅ​បន្ទាយ​ទ័ព​ ប៉ុន្ដែ​ពួកគេ​មិន​បាន​ចូល​ទៅ​ក្នុង​បន្ទាយ​ទ័ព​ទេ​ ក្រែង​លោ​ធ្វើ​ឲ្យ​ពួកគេ​មិន​បរិសុទ្ធ​ ហើយ​មិន​អាច​បរិភោគ​នៅ​ថ្ងៃ​បុណ្យ​រំលង​បាន។​


នោះ​ក៏​សម្រេច​តាម​ពាក្យ​របស់​ព្រះយេស៊ូ​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​បង្ហាញ​អំពី​របៀប​ដែល​ព្រះអង្គ​ត្រូវ​សោយ​ទិវង្គត។​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «លោក​គ្មាន​សិទ្ធិ​អំណាច​លើ​ខ្ញុំ​ឡើយ​ លុះត្រា​តែ​សិទ្ធិ​អំណាច​នោះ​បាន​ប្រទាន​មកពី​ស្ថាន​លើ​ ដូច្នេះ​ហើយ​បាន​ជា​ពួកអ្នក​ដែល​បញ្ជូន​ខ្ញុំ​មក​ឲ្យ​លោក​ ពួកគេ​មាន​បាប​ធ្ងន់​ជាង»។​


ដ្បិត​ពួក​អ្នក​រស់នៅ​ក្នុង​ក្រុង​យេរូសាឡិម​ និង​ពួក​អ្នក​ដឹកនាំ​របស់​ពួកគេ​មិន​បាន​ទទួល​ស្គាល់​ព្រះយេស៊ូ​ និង​ពាក្យ​របស់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ ដែល​បាន​អាន​រៀង​រាល់​ថ្ងៃ​សប្ប័ទ​ទេ​ ពួកគេ​បាន​សម្រេច​សេចក្ដី​ទាំង​នេះ​ដោយ​បាន​ធ្វើ​ទោស​ព្រះយេស៊ូ​


ឥឡូវ​នេះ​ មើល៍​ ព្រះវិញ្ញាណ​បាន​ជំរុញ​ខ្ញុំ​ឲ្យ​ទៅ​ក្រុង​យេរូសាឡិម​ ហើយ​ខ្ញុំ​មិន​ដឹង​ជា​មាន​រឿង​អ្វី​កើតឡើង​ចំពោះ​ខ្ញុំ​នៅ​ទី​នោះ​ទេ​


អ្នក​រាល់គ្នា​បាន​កាត់ទោស​ ហើយ​សម្លាប់​មនុស្ស​សុចរិត​ ប៉ុន្ដែ​ពួកគេ​មិន​បាន​ប្រឆាំង​នឹង​អ្នក​រាល់គ្នា​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម