បន្តិចក្រោយមក ពួកអ្នកកំពុងឈរ ក៏ចូលមកជិតលោកពេត្រុស និយាយថា៖ «ប្រាកដណាស់ អ្នកជាម្នាក់នៅក្នុងចំណោមពួកគេដែរ ព្រោះសូម្បីតែសម្លេងរបស់អ្នកក៏បញ្ជាក់ច្បាស់ដែរ»
យ៉ូហាន 18:26 - Khmer Christian Bible មានបាវបម្រើរបស់សម្តេចសង្ឃម្នាក់ដែលត្រូវជាសាច់ញាតិរបស់បាវបម្រើម្នាក់ដែលលោកពេត្រុសបានកាត់ដាច់ត្រចៀកនោះបាននិយាយថា៖ «តើខ្ញុំមិនបានឃើញអ្នកនៅជាមួយអ្នកនោះក្នុងសួនទេឬ?» ព្រះគម្ពីរខ្មែរសាកល ម្នាក់ក្នុងពួកបាវបម្រើរបស់មហាបូជាចារ្យ ជាសាច់ញាតិរបស់អ្នកដែលពេត្រុសបានកាប់ដាច់ត្រចៀកនោះ និយាយថា៖ “តើខ្ញុំមិនបានឃើញអ្នកឯងនៅជាមួយអ្នកនោះក្នុងសួនទេឬ?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានបាវបម្រើរបស់សម្តេចសង្ឃម្នាក់ ជាសាច់ញាតិនឹងអ្នកដែលពេត្រុសបានកាប់ដាច់ត្រចៀក សួរថា៖ «តើខ្ញុំមិនបានឃើញអ្នកឯងនៅក្នុងសួនច្បារ ជាមួយអ្នកនោះដែរទេឬ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានអ្នកបម្រើរបស់មហាបូជាចារ្យ*ម្នាក់ត្រូវជាបងប្អូននឹងអ្នក ដែលលោកពេត្រុសកាប់ដាច់ស្លឹកត្រចៀក ពោលថា៖ «ខ្ញុំក៏បានឃើញអ្នកឯងនៅក្នុងសួនជាមួយគាត់ដែរ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានពួកបាវសំដេចសង្ឃម្នាក់ គឺជាសាច់ញាតិនឹងអ្នកដែលពេត្រុសបានកាប់ដាច់ត្រចៀកនោះ ក៏និយាយថា តើអញមិនបានឃើញឯងនៅក្នុងច្បារជាមួយនឹងអ្នកនោះទេឬអី អាល់គីតាប មានអ្នកបម្រើរបស់មូស្ទីម្នាក់ត្រូវជាបងប្អូននឹងអ្នកដែលពេត្រុសកាប់ដាច់ស្លឹកត្រចៀក ពោលថា៖ «ខ្ញុំក៏បានឃើញអ្នកឯងនៅក្នុងសួនជាមួយគាត់ដែរ!»។ |
បន្តិចក្រោយមក ពួកអ្នកកំពុងឈរ ក៏ចូលមកជិតលោកពេត្រុស និយាយថា៖ «ប្រាកដណាស់ អ្នកជាម្នាក់នៅក្នុងចំណោមពួកគេដែរ ព្រោះសូម្បីតែសម្លេងរបស់អ្នកក៏បញ្ជាក់ច្បាស់ដែរ»
បន្ដិចក្រោយមក កាលម្នាក់ទៀតឃើញគាត់ ក៏និយាយថា៖ «អ្នកក៏នៅក្នុងចំណោមពួកគេដែរ» តែលោកពេត្រុសនិយាយថា៖ «នែលោក! មិនមែនខ្ញុំទេ!»
កាលព្រះយេស៊ូមានបន្ទូលអំពីសេចក្ដីទាំងនោះរួចហើយ ព្រះអង្គក៏ចាកចេញជាមួយពួកសិស្សរបស់ព្រះអង្គ ហើយបានឆ្លងជ្រលងកេដ្រុន។ នៅទីនោះមានសួនច្បារមួយ ហើយព្រះអង្គបានយាងជាមួយពួកសិស្សរបស់ព្រះអង្គទៅក្នុងសួនច្បារនោះ
រីឯលោកស៊ីម៉ូនពេត្រុស គាត់មានដាវមួយ គាត់ក៏ហូតដាវនោះកាប់បាវបម្រើរបស់សម្តេចសង្ឃម្នាក់ ហើយកាត់ដាច់ត្រចៀកស្តាំរបស់បាវបម្រើនោះ។ បាវបម្រើនោះមានឈ្មោះថាម៉ាលកុស។