នៅពេលនោះ ពួកសម្ដេចសង្ឃ និងពួកចាស់ទុំរបស់ប្រជាជនបានប្រមូលផ្ដុំគ្នានៅក្នុងផ្ទះរបស់សម្ដេចសង្ឃម្នាក់ឈ្មោះកៃផា
យ៉ូហាន 18:14 - Khmer Christian Bible លោកកៃផានេះហើយដែលបានឲ្យយោបល់ទៅជនជាតិយូដាថា បើមានមនុស្សម្នាក់ស្លាប់ជំនួសប្រជាជន នោះជាការប្រសើរហើយ។ ព្រះគម្ពីរខ្មែរសាកល គឺកៃផាសនេះហើយ ដែលទូន្មានពួកយូដាថា: “មនុស្សម្នាក់ស្លាប់ជំនួសប្រជាជនជាប្រយោជន៍”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺលោកកៃផានេះហើយ ដែលទូន្មានពួកសាសន៍យូដាថា ដែលមនុស្សម្នាក់ស្លាប់ជំនួសប្រជាជន នោះមានប្រយោជន៍ជាជាង ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺលោកកៃផានេះហើយ ដែលបានឲ្យយោបល់ទៅជនជាតិយូដាថា “គួរឲ្យមនុស្សតែម្នាក់ស្លាប់ជាប្រយោជន៍ដល់ប្រជារាស្ត្រ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺលោកកៃផានេះឯង ដែលទូន្មានដល់ពួកសាសន៍យូដាថា មានប្រយោជន៍ឲ្យមានមនុស្សម្នាក់ស្លាប់ជំនួសបណ្តាជន អាល់គីតាប គឺលោកកៃផាសនេះហើយ ដែលបានឲ្យយោបល់ទៅជនជាតិយូដាថា “គួរឲ្យមនុស្សតែម្នាក់ស្លាប់ ជាប្រយោជន៍ដល់ប្រជារាស្ដ្រ”។ |
នៅពេលនោះ ពួកសម្ដេចសង្ឃ និងពួកចាស់ទុំរបស់ប្រជាជនបានប្រមូលផ្ដុំគ្នានៅក្នុងផ្ទះរបស់សម្ដេចសង្ឃម្នាក់ឈ្មោះកៃផា
ដោយកំពង់ផែនោះមិនអំណោយផលសម្រាប់ការស្នាក់នៅក្នុងរដូវរងា មនុស្សភាគច្រើនបានសម្រេចចិត្ដចេញដំណើរពីទីនោះ បើយ៉ាងណាៗនឹងទៅដល់ស្រុកភេនីសជាកំពង់ផែមួយនៃកោះក្រេត ដែលបែរមុខទៅទិសនិរតី និងទិសពាយ័ព្យ ដើម្បីស្នាក់នៅក្នុងរដូវរងា។
កាលបានកន្លងផុតទៅជាច្រើនថ្ងៃ ហើយការធ្វើដំណើរតាមសំពៅក៏លែងមានសុវត្ថិភាពដែរ ព្រោះថ្ងៃបុណ្យតមអាហារបានកន្លងផុតហើយ ដូច្នេះលោកប៉ូលក៏ដាស់តឿន