ចៅហ្វាយរបស់គាត់នឹងមកវិញនៅថ្ងៃមួយដែលគាត់ស្មានមិនដល់ និងនៅម៉ោងដែលគាត់មិនដឹងទាល់តែសោះ ចៅហ្វាយនឹងកាត់គាត់ជាកង់ៗ រួចដាក់គាត់រួមជាមួយនឹងពួកអ្នកមិនជឿ។
យ៉ូហាន 15:22 - Khmer Christian Bible បើខ្ញុំមិនបានមក ហើយប្រាប់ពួកគេ នោះពួកគេគ្មានបាបទេ ប៉ុន្ដែឥឡូវនេះ ពួកគេគ្មានសេចក្ដីដោះសារឲ្យរួចពីបាបរបស់ពួកគេឡើយ ព្រះគម្ពីរខ្មែរសាកល ប្រសិនបើខ្ញុំមិនបានមក ហើយប្រាប់ពួកគេទេ នោះពួកគេគ្មានបាបឡើយ។ ប៉ុន្តែឥឡូវនេះ ពួកគេគ្មានពាក្យដោះសាអំពីបាបរបស់ពួកគេឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើខ្ញុំមិនបានមកនិយាយប្រាប់គេ នោះគេឥតមានបាបទេ តែឥឡូវនេះ គេគ្មានអ្វីដោះសាអំពើបាបរបស់ខ្លួនឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើខ្ញុំមិនបានមកក្នុងលោកនេះ ហើយមិនបាននិយាយប្រាប់គេទេ គេគ្មានជាប់បាបអ្វីសោះ។ ប៉ុន្តែ ឥឡូវនេះ គេគ្មានអ្វីដោះសាអំពីបាបរបស់ខ្លួនឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើសិនជាខ្ញុំមិនបានមកនិយាយនឹងគេ នោះគេឥតមានបាបទេ តែឥឡូវនេះគេគ្មានសេចក្ដីដោះសាចំពោះបាបរបស់ខ្លួនសោះ អាល់គីតាប ប្រសិនបើខ្ញុំមិនបានមកក្នុងលោកនេះ ហើយមិនបាននិយាយប្រាប់គេទេ គេគ្មានជាប់បាបអ្វីសោះ។ ប៉ុន្ដែ ឥឡូវនេះគេគ្មានអ្វីដោះសាអំពីបាបរបស់ខ្លួនឡើយ។ |
ចៅហ្វាយរបស់គាត់នឹងមកវិញនៅថ្ងៃមួយដែលគាត់ស្មានមិនដល់ និងនៅម៉ោងដែលគាត់មិនដឹងទាល់តែសោះ ចៅហ្វាយនឹងកាត់គាត់ជាកង់ៗ រួចដាក់គាត់រួមជាមួយនឹងពួកអ្នកមិនជឿ។
អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលពាក្យរបស់ខ្ញុំ អ្នកនោះមានចៅក្រមដាក់ទោសគេហើយ គឺជាពាក្យដែលខ្ញុំបាននិយាយនោះឯងដែលនឹងដាក់ទោសគេនៅថ្ងៃចុងក្រោយ
បើខ្ញុំមិនបានធ្វើកិច្ចការដែលគ្មានអ្នកណាម្នាក់ផ្សេងទៀតធ្លាប់ធ្វើក្នុងចំណោមពួកគេទេ នោះពួកគេគ្មានបាបឡើយ ប៉ុន្ដែឥឡូវនេះ ពួកគេបានឃើញហើយ ហើយពួកគេស្អប់ទាំងខ្ញុំ និងព្រះវរបិតារបស់ខ្ញុំទៀត។
ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «លោកគ្មានសិទ្ធិអំណាចលើខ្ញុំឡើយ លុះត្រាតែសិទ្ធិអំណាចនោះបានប្រទានមកពីស្ថានលើ ដូច្នេះហើយបានជាពួកអ្នកដែលបញ្ជូនខ្ញុំមកឲ្យលោក ពួកគេមានបាបធ្ងន់ជាង»។
ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «បើអ្នករាល់គ្នាជាមនុស្សខ្វាក់ អ្នករាល់គ្នាគ្មានបាបទេ ប៉ុន្ដែឥឡូវនេះអ្នករាល់គ្នានិយាយថា យើងមើលឃើញ នោះបាបរបស់អ្នករាល់គ្នានៅតែមាន។
ដ្បិតពីមុនព្រះជាម្ចាស់បានទតរំលងគ្រាដែលមនុស្សល្ងង់ខ្លៅមែន ប៉ុន្ដែឥឡូវនេះ ព្រះអង្គបង្គាប់មនុស្សទាំងអស់នៅគ្រប់ទីកន្លែងឲ្យប្រែចិត្ត
តាំងពីកំណើតពិភពលោកមក លក្ខណៈរបស់ព្រះអង្គដែលមិនអាចមើលឃើញ គឺព្រះចេស្ដាដ៏អស់កល្ប និងនិស្ស័យជាព្រះរបស់ព្រះអង្គ ក៏បានបង្ហាញឲ្យឃើញយ៉ាងច្បាស់តាមរយៈអ្វីៗ ដែលព្រះអង្គបានបង្កើតមកដែរ។ ដូច្នេះ ពួកគេគ្មានសេចក្ដីដោះសាឡើយ។
ដូច្នេះហើយ ឱអ្នកគ្រប់គ្នាដែលថ្កោលទោសគេអើយ! អ្នកគ្មានសេចក្ដីដោះសាសម្រាប់ខ្លួនទេ ដ្បិតពេលអ្នកថ្កោលទោសគេ អ្នកក៏កំពុងកាត់ទោសខ្លួនឯងដែរ ព្រោះអ្នកផ្ទាល់ដែលកំពុងថ្កោលទោសគេ ក៏ប្រព្រឹត្តដូចគ្នាដែរ
ដូច្នេះ អ្នកណាដែលដឹងអំពើល្អដែលគួរធ្វើ ប៉ុន្ដែមិនព្រមធ្វើ អ្នកនោះមានបាបហើយ។
ចូរប្រព្រឹត្ដឲ្យសមជាមនុស្សមានសេរីភាព ប៉ុន្ដែមិនត្រូវប្រើសេរីភាពនោះបិទបាំងសេចក្ដីអាក្រក់ឡើយ ផ្ទុយទៅវិញត្រូវប្រព្រឹត្ដឲ្យសមជាបាវបម្រើរបស់ព្រះជាម្ចាស់។