ពេលបាវបម្រើនោះចេញទៅ ក៏ជួបនឹងបាវបម្រើម្នាក់ជាគូកន ដែលបានជំពាក់គាត់មួយរយឌេណារី គាត់បានចាប់ច្របាច់កអ្នកនោះ ទាំងនិយាយថា សងអ្វីដែលឯងជំពាក់អញមក!
យ៉ូហាន 12:5 - Khmer Christian Bible «តើហេតុអ្វីមិនលក់ប្រេងក្រអូបនេះឲ្យបានបីរយឌេណារី ហើយចែកទានអ្នកក្រទៅ?» ព្រះគម្ពីរខ្មែរសាកល “ម្ដេចក៏មិនលក់ប្រេងក្រអូបនេះបីរយឌេណារី ហើយចែកឲ្យអ្នកក្រវិញ?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ម្តេចក៏មិនលក់ប្រេងក្រអូបនេះ យកប្រាក់បីរយដេណារី ទៅចែកឲ្យអ្នកក្រីក្រវិញទៅ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ម្ដេចក៏មិនយកប្រេងក្រអូប ដែលមានតម្លៃបីរយដួង* ទៅលក់យកប្រាក់ចែកឲ្យជនក្រីក្រវិញ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម្តេចឡើយក៏មិនបានលក់ប្រេងក្រអូបនេះជាដំឡៃ៦០រៀល ដើម្បីចែកឲ្យដល់មនុស្សក្រីក្រវិញ អាល់គីតាប «ម្ដេចក៏មិនយកប្រេងក្រអូប ដែលមានតម្លៃបីរយដួងទៅលក់យកប្រាក់ចែកឲ្យជនក្រីក្រវិញ?»។ |
ពេលបាវបម្រើនោះចេញទៅ ក៏ជួបនឹងបាវបម្រើម្នាក់ជាគូកន ដែលបានជំពាក់គាត់មួយរយឌេណារី គាត់បានចាប់ច្របាច់កអ្នកនោះ ទាំងនិយាយថា សងអ្វីដែលឯងជំពាក់អញមក!
កាលបានព្រមព្រៀងជាមួយពួកកម្មករថាឲ្យឈ្នួលមួយថ្ងៃមួយឌេណារី គាត់ក៏ឲ្យពួកគេទៅឯចម្ការទំពាំងបាយជូររបស់គាត់។
ចូរលក់ទ្រព្យសម្បត្ដិរបស់អ្នករាល់គ្នា ហើយចែកទានចុះ ចូរធ្វើថង់ប្រាក់ដែលមិនចេះចាស់សម្រាប់ខ្លួន ជាទ្រព្យសម្បត្ដិមិនចេះអស់នៅស្ថានសួគ៌ ជាកន្លែងដែលគ្មានចោរចូលមកជិត ឬកណ្ដៀរស៊ីបំផ្លាញទេ
ពេលឮដូច្នេះ ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ «អ្នកនៅខ្វះសេចក្ដីមួយ ចូរទៅលក់ទ្រព្យសម្បត្ដិទាំងអស់ដែលអ្នកមាន ចែកឲ្យអ្នកក្រចុះ នោះអ្នកនឹងមានទ្រព្យសម្បត្ដិនៅស្ថានសួគ៌ រួចចូរមកតាមខ្ញុំចុះ»
ហេតុអ្វីក៏អ្នកមើលឃើញកម្ទេចល្អិតក្នុងភ្នែកបងប្អូនរបស់អ្នក ប៉ុន្ដែមិនឃើញសសរនៅក្នុងភ្នែករបស់ខ្លួនឯងយ៉ាងដូច្នេះ?
ប៉ុន្ដែមានសិស្សម្នាក់របស់ព្រះអង្គឈ្មោះយូដាសអ៊ីស្ការីយ៉ុត ជាអ្នកបម្រុងក្បត់ព្រះអង្គបាននិយាយថា៖
គាត់និយាយដូច្នេះ មិនមែនដោយព្រោះគាត់យកចិត្តទុកដាក់ចំពោះអ្នកក្រទេ គឺគាត់ជាចោរ ជាអ្នកកាន់ថង់ប្រាក់ ហើយបានកេងយករបស់ដែលដាក់នៅក្នុងនោះ។
ហើយមានអ្នកខ្លះស្មានថា ដោយព្រោះតែយូដាសកាន់ថង់ប្រាក់ បានជាព្រះយេស៊ូប្រាប់គាត់ឲ្យទៅទិញឥវ៉ាន់ដែលត្រូវការសម្រាប់ពិធីបុណ្យ ឬឲ្យគាត់ទៅចែកអ្វីដល់ពួកអ្នកក្រ។
លោកភីលីពទូលទៅព្រះអង្គថា៖ «ទោះបីទិញនំប៉័ងអស់កាក់ពីររយឌេណារី ហើយចែកម្នាក់បន្ដិចៗក៏ដោយ ក៏នៅតែមិនគ្រាន់សម្រាប់គ្រប់គ្នាដែរ»