ផ្ទុយទៅវិញបើខ្ញុំធ្វើ នោះទោះជាអ្នករាល់គ្នាមិនជឿខ្ញុំក្ដី ចូរជឿលើកិច្ចការទាំងនោះចុះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹង ហើយយល់ថែមទៀតថា ព្រះវរបិតានៅក្នុងខ្ញុំ ហើយខ្ញុំក៏នៅក្នុងព្រះវរបិតាដែរ»។
យ៉ូហាន 12:39 - Khmer Christian Bible ដូច្នេះហើយ ពួកគេមិនអាចជឿបានឡើយ ព្រោះលោកអេសាយបានថ្លែងទុកទៀតថា ព្រះគម្ពីរខ្មែរសាកល នេះជាហេតុដែលពួកគេមិនអាចជឿបានឡើយ គឺពីព្រោះអេសាយបានថ្លែងទៀតថា: ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ បានជាគេពុំអាចជឿបាន ព្រោះលោកអេសាយក៏បានទាយដូច្នេះដែរថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេពុំអាចជឿឡើយ ស្របតាមសេចក្ដីដែលព្យាការីអេសាយបានថ្លែងទៀតថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺដោយហេតុនោះបានជាគេជឿពុំបាន ពីព្រោះលោកអេសាយក៏ទាយទៀតថា អាល់គីតាប គេពុំអាចជឿបានឡើយ ស្របតាមសេចក្ដីដែលណាពីអេសាយបានថ្លែងទៀតថា៖ |
ផ្ទុយទៅវិញបើខ្ញុំធ្វើ នោះទោះជាអ្នករាល់គ្នាមិនជឿខ្ញុំក្ដី ចូរជឿលើកិច្ចការទាំងនោះចុះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹង ហើយយល់ថែមទៀតថា ព្រះវរបិតានៅក្នុងខ្ញុំ ហើយខ្ញុំក៏នៅក្នុងព្រះវរបិតាដែរ»។
ដូច្នេះក៏សម្រេចតាមពាក្យរបស់លោកអេសាយជាអ្នកនាំព្រះបន្ទូលដែលបានថ្លែងទុកមកថា ព្រះអម្ចាស់អើយ! តើអ្នកណាជឿលើសេចក្ដីដែលយើងបានប្រាប់? តើព្រះហស្តរបស់ព្រះអម្ចាស់បើកសំដែងឲ្យអ្នកណាឃើញវិញ?
ព្រះអង្គបានធ្វើឲ្យភ្នែករបស់ពួកគេខ្វាក់ ហើយឲ្យចិត្តរបស់ពួកគេរឹង ដើម្បីកុំឲ្យពួកគេមើលឃើញដោយភ្នែក ហើយយល់នៅក្នុងចិត្ដ រួចប្រែចិត្ត នោះយើងនឹងប្រោសពួកគេឲ្យជា។
ដូច្នេះ បើអ្នករាល់គ្នាទទួលយកតែការសរសើរពីគ្នាទៅវិញទៅមក ហើយមិនព្រមស្វែងរកការសរសើរដែលមកពីព្រះជាម្ចាស់ ដែលជាព្រះតែមួយអង្គនោះ តើអាចឲ្យអ្នករាល់គ្នាជឿយ៉ាងដូចម្តេចបាន?
គ្មានអ្នកណាអាចមកឯខ្ញុំបានទេ លុះត្រាតែព្រះវរបិតាដែលចាត់ខ្ញុំឲ្យមក នាំពួកគេមកប៉ុណ្ណោះ ហើយខ្ញុំនឹងប្រោសអ្នកនោះឲ្យរស់ឡើងវិញនៅថ្ងៃចុងក្រោយ។
ពួកគេមានភ្នែកពេញដោយអំពើផិតក្បត់ ហើយមិនឈប់ប្រព្រឹត្ដបាបឡើយ ក៏អូសទាញមនុស្សដែលមិនខ្ជាប់ខ្ជួនផង ពួកគេមានចិត្ដដែលត្រូវបានបង្វឹកឲ្យមានសេចក្ដីលោភ ជាកូនត្រូវបណ្ដាសារ។