យ៉ូហាន 11:8 - Khmer Christian Bible ពួកសិស្សទូលព្រះអង្គថា៖ «លោកគ្រូ ពួកជនជាតិយូដាទើបតែរកគប់លោកគ្រូ តើលោកគ្រូគិតទៅទីនោះទៀតឬ?» ព្រះគម្ពីរខ្មែរសាកល ពួកសិស្សទូលថា៖ “រ៉ាប៊ី ពួកយូដាទើបតែចង់គប់ដុំថ្មសម្លាប់លោក តើលោកទៅទីនោះម្ដងទៀតឬ?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកសិស្សទូលព្រះអង្គថា៖ «រ៉ាប៊ី ពួកសាសន៍យូដាទើបនឹងរកគប់លោកនឹងដុំថ្មថ្មីៗនេះសោះ តែលោកចង់ទៅទីនោះទៀតឬ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកសិស្សទូលព្រះអង្គថា៖ «ព្រះគ្រូ ជនជាតិយូដាទើបនឹងចង់យកដុំថ្មគប់ធ្វើគុតព្រះអង្គថ្មីៗនេះសោះ ហេតុដូចម្ដេចបានជាព្រះអង្គចង់វិលទៅស្រុកនោះវិញ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកសិស្សទូលទ្រង់ថា លោកគ្រូ ពួកសាសន៍យូដាទើបនឹងរកចោលលោកនឹងថ្មពីមុននោះ ដូច្នេះ តើលោកគិតទៅឯណោះទៀតឬ អាល់គីតាប ពួកសិស្សជម្រាបអ៊ីសាថា៖ «តួន ជនជាតិយូដាទើបនឹងចង់យកដុំថ្មគប់សម្លាប់តួនថ្មីៗនេះសោះ ហេតុដូចម្ដេចបានជាតួនចង់វិលទៅស្រុកនោះវិញ!»។ |
ប៉ុន្ដែចំពោះអ្នករាល់គ្នាវិញ កុំឲ្យគេហៅថា គ្រូ ដ្បិតគ្រូរបស់អ្នករាល់គ្នាមានតែម្នាក់គត់ ហើយអ្នកទាំងអស់គ្នាជាបងប្អូននឹងគ្នា
ហើយមានពួកជនជាតិយូដាជាច្រើនបានមកជួបនាងម៉ាថា និងម៉ារា ដើម្បីជួយរំលែកទុក្ខពួកនាងដោយព្រោះប្អូនប្រុសរបស់ពួកនាង
នៅពេលជាមួយគ្នានោះ ពួកសិស្សទូលទៅព្រះអង្គថា៖ «លោកគ្រូ សូមអញ្ជើញបរិភោគអាហារ»
ដូច្នេះពួកគេក៏រើសដុំថ្មដើម្បីគប់ព្រះយេស៊ូ ប៉ុន្ដែព្រះអង្គបានបំបាំងកាយយាងចេញពីព្រះវិហារ។
ប៉ុន្ដែខ្ញុំមិនចាត់ទុកថា ជីវិតរបស់ខ្ញុំមានតម្លៃសម្រាប់ខ្ញុំទេ ឲ្យតែមុខងារ និងកិច្ចការដែលខ្ញុំបានទទួលពីព្រះអម្ចាស់យេស៊ូ ដែលឲ្យខ្ញុំធ្វើបន្ទាល់អំពីដំណឹងល្អនៃព្រះគុណរបស់ព្រះជាម្ចាស់ បានសម្រេចចុះ។