ព្រះអង្គមានបន្ទូលថា៖ «ចេញទៅ ក្មេងស្រីនេះមិនទាន់ស្លាប់ទេ គឺនាងកំពុងដេកលក់ទេតើ» ពួកគេក៏សើចចំអកឲ្យព្រះអង្គ។
យ៉ូហាន 11:12 - Khmer Christian Bible ពេលនោះពួកសិស្សទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! បើគាត់ដេកលក់ គាត់នឹងជាវិញមិនខាន»។ ព្រះគម្ពីរខ្មែរសាកល ពួកសិស្សទូលព្រះអង្គថា៖ “ព្រះអម្ចាស់ ប្រសិនបើគាត់បានដេកលក់ហើយ គាត់មុខជាជាសះស្បើយមិនខាន”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកសិស្សទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ បើគាត់ដេកលក់ នោះគាត់នឹងបានជាវិញមិនខាន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកសិស្សទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ ប្រសិនបើគាត់សម្រាន្ដលក់ដូច្នេះ គាត់នឹងបានជាវិញមិនខាន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ពួកសិស្សទូលថា ព្រះអម្ចាស់អើយ បើគាត់ដេកលក់ នោះគាត់នឹងបានជាវិញ អាល់គីតាប ពួកសិស្សជម្រាបអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ ប្រសិនបើគាត់សម្រាន្តលក់ដូច្នេះ គាត់នឹងបានជាវិញមិនខាន»។ |
ព្រះអង្គមានបន្ទូលថា៖ «ចេញទៅ ក្មេងស្រីនេះមិនទាន់ស្លាប់ទេ គឺនាងកំពុងដេកលក់ទេតើ» ពួកគេក៏សើចចំអកឲ្យព្រះអង្គ។
ក្រោយពីមានបន្ទូលសេចក្ដីទាំងនេះហើយ ព្រះអង្គមានបន្ទូលទៅពួកគេទៀតថា៖ «ឡាសារ ជាមិត្តសម្លាញ់របស់យើង គាត់បានដេកលក់ទៅហើយ ប៉ុន្ដែខ្ញុំនឹងទៅដាស់គាត់»
ព្រះយេស៊ូមានបន្ទូលអំពីការស្លាប់របស់ឡាសារ ប៉ុន្ដែពួកសិស្សស្មានថា ព្រះអង្គកំពុងមានបន្ទូលអំពីការដេកលក់ធម្មតា