ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាដែលមិនចូលក្នុងក្រោលចៀមតាមទ្វារ ប៉ុន្ដែឡើងតាមកន្លែងផ្សេង អ្នកនោះជាចោរលួច ចោរប្លន់
យ៉ូហាន 10:8 - Khmer Christian Bible អស់អ្នកដែលមកមុនខ្ញុំ សុទ្ធតែជាចោរលួច ចោរប្លន់ ប៉ុន្ដែចៀមមិនបានស្តាប់អ្នកទាំងនោះឡើយ។ ព្រះគម្ពីរខ្មែរសាកល អស់អ្នកដែលមកមុនខ្ញុំ ជាចោរលួច និងជាចោរប្លន់ ហើយចៀមមិនបានស្ដាប់អ្នកទាំងនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់អ្នកដែលមកមុនខ្ញុំ សុទ្ធតែជាចោរលួចចោរប្លន់ទេ តែចៀមមិនបានស្តាប់តាមអ្នកទាំងនោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកដែលមកមុនខ្ញុំទាំងប៉ុន្មានសុទ្ធតែជាចោរលួចចោរប្លន់ទាំងអស់ ចៀមមិនបានស្ដាប់សំឡេងអ្នកទាំងនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់អ្នកដែលមកមុនខ្ញុំ នោះសុទ្ធតែជាចោរលួចចោរប្លន់ទទេ តែចៀមមិនបានស្តាប់តាមអ្នកទាំងនោះឡើយ អាល់គីតាប អ្នកដែលមកមុនខ្ញុំទាំងប៉ុន្មាន សុទ្ធតែជាចោរលួចចោរប្លន់ទាំងអស់ ចៀមមិនបានស្ដាប់សំឡេងអ្នកទាំងនោះឡើយ។ |
ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាដែលមិនចូលក្នុងក្រោលចៀមតាមទ្វារ ប៉ុន្ដែឡើងតាមកន្លែងផ្សេង អ្នកនោះជាចោរលួច ចោរប្លន់
ដ្បិតចៀមរបស់ខ្ញុំស្តាប់សំឡេងរបស់ខ្ញុំ ឯខ្ញុំក៏ស្គាល់ពួកវា ហើយពួកវាក៏មកតាមខ្ញុំ
ពួកវានឹងមិនតាមអ្នកដទៃឡើយ ផ្ទុយទៅវិញ ពួកវានឹងរត់ចេញពីអ្នកនោះ ព្រោះពួកវាមិនស្គាល់សំឡេងរបស់អ្នកដទៃទេ»។
ដ្បិតពេលថ្មីៗកន្លងមកនេះ មានម្នាក់ឈ្មោះធើដាសបានអះអាងធ្វើជាមនុស្សដ៏អស្ចារ្យម្នាក់ ហើយមនុស្សមួយក្រុមដែលមានគ្នាប្រហែលបួនរយនាក់បានចូលរួមជាមួយអ្នកនោះ ប៉ុន្ដែអ្នកនោះក៏ត្រូវគេសម្លាប់ ហើយពួកអ្នកទាំងឡាយដែលដើរតាមគាត់បានខ្ចាត់ខ្ចាយអស់