Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 10:8 - ព្រះគម្ពីរខ្មែរសាកល

8 អស់អ្នក​ដែល​មក​មុន​ខ្ញុំ ជា​ចោរលួច និង​ជា​ចោរប្លន់ ហើយ​ចៀម​មិន​បាន​ស្ដាប់​អ្នកទាំងនោះ​ឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 អស់​អ្នក​ដែល​មក​មុន​ខ្ញុំ​ សុទ្ធ​តែ​ជា​ចោរ​លួច​ ចោរ​ប្លន់​ ប៉ុន្ដែ​ចៀម​មិន​បាន​ស្តាប់​អ្នក​ទាំង​នោះ​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 អស់​អ្នក​ដែល​មក​មុន​ខ្ញុំ សុទ្ធ​តែ​ជា​ចោរ​លួច​ចោរ​ប្លន់​ទេ តែ​ចៀម​មិន​បាន​ស្តាប់​តាម​អ្នក​ទាំង​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 អ្នក​ដែល​មក​មុន​ខ្ញុំ​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​ជា​ចោរ​លួច​ចោរ​ប្លន់​ទាំង​អស់ ចៀម​មិន​បាន​ស្ដាប់​សំឡេង​អ្នក​ទាំង​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 អស់​អ្នក​ដែល​មក​មុន​ខ្ញុំ នោះ​សុទ្ធ​តែ​ជា​ចោរ​លួច​ចោរ​ប្លន់​ទទេ តែ​ចៀម​មិន​បាន​ស្តាប់​តាម​អ្នក​ទាំង​នោះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 អ្នក​ដែល​មក​មុន​ខ្ញុំ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ជា​ចោរ​លួច​ចោរ​ប្លន់​ទាំង​អស់ ចៀម​មិន​បាន​ស្ដាប់​សំឡេង​អ្នក​ទាំង​នោះ​ឡើយ។

សូមមើលជំពូក ចម្លង




យ៉ូហាន 10:8
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​មើល៍! យើង​នឹង​ឲ្យ​អ្នកគង្វាល​ម្នាក់​ក្រោកឡើង​ក្នុង​ទឹកដី​នេះ អ្នកនោះ​នឹង​មិន​យកចិត្តទុកដាក់​នឹង​ចៀមដែល​កំពុង​វិនាស មិន​ស្វែងរក​ចៀម​ដែលខ្ចាត់ខ្ចាយ មិន​ព្យាបាល​ចៀមដែល​បាក់​ជើង ហើយ​មិន​ចិញ្ចឹម​ចៀមដែល​អស់កម្លាំង​ឡើយ ផ្ទុយទៅវិញ អ្នកនោះ​នឹង​ត្របាក់ស៊ី​សាច់​ចៀម​ណា​ដែល​ធាត់ ហើយ​ហែក​ក្រចកជើង​វា​ទៀតផង​។


“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នក​ដែល​មិន​ចូល​ក្នុង​ក្រោលចៀម​តាម​ទ្វារ ប៉ុន្តែ​ឡើង​តាមកន្លែងផ្សេង​វិញ អ្នកនោះ​ជា​ចោរលួច និង​ជា​ចោរប្លន់​។


ចៀម​របស់ខ្ញុំ​ស្ដាប់​សំឡេង​របស់ខ្ញុំ ហើយខ្ញុំក៏​ស្គាល់​ពួកវា​ដែរ​។ ពួកវា​មកតាម​ខ្ញុំ


ចៀម​មិន​ទៅតាម​អ្នកដទៃ​សោះឡើយ ផ្ទុយទៅវិញ វា​នឹង​រត់គេច​ពី​គេ ពីព្រោះ​វា​មិន​ស្គាល់​សំឡេង​របស់​អ្នកដទៃ”។


ដ្បិត​ពីមុន ធើដាស​បាន​ក្រោកឡើង ដោយ​អះអាងថា​ខ្លួនឯង​ជា​មនុស្សដ៏អស្ចារ្យម្នាក់ ហើយ​មាន​មនុស្ស​ចំនួន​ប្រមាណ​បួនរយ​នាក់​បាន​ចូលរួម​ជាមួយ​គាត់​។ ប៉ុន្តែ​អ្នកនោះ​ត្រូវបាន​សម្លាប់ ហើយ​អស់អ្នក​ដែល​តាម​គាត់​ក៏​ត្រូវបាន​កម្ចាត់កម្ចាយ​អស់គ្មានសល់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម