ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាដែលមិនចូលក្នុងក្រោលចៀមតាមទ្វារ ប៉ុន្ដែឡើងតាមកន្លែងផ្សេង អ្នកនោះជាចោរលួច ចោរប្លន់
យ៉ូហាន 10:7 - Khmer Christian Bible ដូច្នេះ ព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា ខ្ញុំជាទ្វារសម្រាប់ចៀម ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ព្រះយេស៊ូវក៏មានបន្ទូលទៀតថា៖“ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា គឺខ្ញុំជាទ្វាររបស់ចៀម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេម្តងទៀតថា៖ «ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំជាទ្វារចៀម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំហ្នឹងហើយជាទ្វារ សម្រាប់ឲ្យចៀមចេញចូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ព្រះយេស៊ូវទ្រង់មានបន្ទូលទៅគេម្តងទៀតថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំជាទ្វារចៀម អាល់គីតាប អ៊ីសាមានប្រសាសន៍ទៅគេទៀតថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំហ្នឹងហើយជាទ្វារ សម្រាប់ឲ្យចៀមចេញចូល។ |
ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាដែលមិនចូលក្នុងក្រោលចៀមតាមទ្វារ ប៉ុន្ដែឡើងតាមកន្លែងផ្សេង អ្នកនោះជាចោរលួច ចោរប្លន់
ខ្ញុំជាទ្វារ បើអ្នកណាចូលតាមខ្ញុំ អ្នកនោះនឹងទទួលបានសេចក្ដីសង្រ្គោះ ព្រមទាំងចេញចូលបាន ហើយនឹងរកឃើញវាលស្មៅ។
ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត គ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ លើកលែងតែទៅតាមរយៈខ្ញុំ