Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 10:6 - Khmer Christian Bible

6 ព្រះយេស៊ូ​មាន​បន្ទូល​ពាក្យ​ប្រៀប​ប្រដូច​នេះ​ទៅ​ពួកគេ​ ប៉ុន្ដែ​អ្នក​ទាំង​នោះ​មិន​យល់​អំពី​អ្វី​ដែល​ព្រះអង្គ​កំពុង​មាន​បន្ទូល​ទៅ​កាន់​ពួកគេ​ទេ‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ព្រះយេស៊ូវ​មានបន្ទូល​ជា​ពាក្យប្រៀបប្រដូច​នេះ​នឹង​ពួកគេ ប៉ុន្តែ​អ្នកទាំងនោះ​មិន​យល់​នូវ​អ្វីៗដែល​ព្រះអង្គ​កំពុង​មានបន្ទូល​នឹង​ពួកគេ ថា​ជា​អ្វី​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​រឿង​ប្រៀប​ធៀប​នេះ​ទៅ​គេ តែ​គេ​មិន​ដឹង​ថា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ពី​អ្វី​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​នេះ​ឲ្យ​គេ​ស្ដាប់ ប៉ុន្តែ គេ​ពុំ​បាន​យល់​ថា ព្រះអង្គ​មាន​ព្រះ‌បន្ទូល​អំពី​រឿង​អ្វី​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ពាក្យ​ប្រៀប​ប្រដូច​នេះ​ទៅ​គេ តែ​គេ​មិន​ដឹង​ជា​ទ្រង់​មាន​បន្ទូល​ពី​ដំណើរ​អ្វី​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 អ៊ីសា​មាន​ប្រសាសន៍​ជា​ប្រស្នា​នេះ​ឲ្យ​គេ​ស្ដាប់ ប៉ុន្ដែ គេ​ពុំ​បាន​យល់​ថា អ៊ីសា​មាន​ប្រសាសន៍​អំពី​រឿង​អ្វី​ឡើយ។

សូមមើលជំពូក ចម្លង




យ៉ូហាន 10:6
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូ​មាន​បន្ទូល​ប្រាប់​បណ្ដាជន​ពី​សេចក្ដី​ទាំង​អស់​នេះ​ជា​រឿង​ប្រៀប​ប្រដូច​ ក្រៅ​ពី​រឿង​ប្រៀប​ប្រដូច​ ព្រះអង្គ​មិន​បាន​មាន​បន្ទូល​នឹង​បណ្ដាជន​ឡើយ​


តើ​អ្នក​រាល់គ្នា​យល់​សេចក្ដី​ទាំង​អស់​នេះ​ហើយ​ឬ​នៅ?»​ ពួកគេ​បាន​ទូល​ព្រះអង្គ​ថា៖​ «បាទ​ យល់​ហើយ‍»​


ព្រះអង្គ​មិន​បាន​មាន​បន្ទូល​ទៅ​ពួកគេ​ ក្រៅ​ពី​រឿង​ប្រៀប​ប្រដូច​ឡើយ​ តែ​ពេល​នៅ​តែ​ឯង​ជាមួយ​នឹង​ពួក​សិស្ស​ ព្រះអង្គ​បាន​ពន្យល់​ប្រាប់​សព្វគ្រប់។​


ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​រឿង​ប្រៀប​ប្រដូច​អំពី​សេចក្ដី​ទាំងនេះ​ ប៉ុន្ដែ​កាល​ណា​ពេល​កំណត់​មក​ដល់​ ខ្ញុំ​លែង​និយាយ​នឹង​អ្នក​រាល់គ្នា​ជា​រឿង​ប្រៀប​ប្រដូច​​ទៀត​ហើយ​ ផ្ទុយ​ទៅ​វិញ​ ខ្ញុំ​នឹង​ប្រាប់​អ្នក​រាល់គ្នា​យ៉ាង​ច្បាស់​អំពី​ព្រះវរបិតា​


ពួក​សិស្ស​របស់​ព្រះអង្គ​ទូល​ថា៖​ «មើល៍ ​ឥឡូវ​នេះ​ ព្រះអង្គ​មាន​បន្ទូល​ដោយ​ច្បាស់​លាស់​ មិន​បាន​មាន​បន្ទូល​ជា​រឿង​ប្រៀប​ប្រដូច​ទៀត​ទេ​


ពេល​នោះ​ ពួក​ជនជាតិ​យូដា​ជជែក​គ្នា​ថា៖​ «តើ​អ្នក​នេះ​អាច​ឲ្យ​សាច់​របស់​គាត់​មក​យើង​បរិភោគ​បាន​យ៉ាង​ដូចម្តេច?»​


ពេល​ពួក​សិស្ស​របស់​ព្រះអង្គ​ជាច្រើន​បាន​ឮ​ដូច្នេះ​ ពួកគេ​ក៏​និយាយ​ថា៖​ «ពាក្យ​នេះ​ហួសហេតុ​ពេក​ តើ​អ្នកណា​អាច​ទទួល​យក​បាន?»​


ពាក្យ​ដែល​គាត់​និយាយ​ថា​ អ្នក​រាល់គ្នា​នឹង​រក​ខ្ញុំ​ ប៉ុន្ដែ​រក​មិន​ឃើញ​ទេ​ កន្លែង​ដែល​ខ្ញុំ​ទៅ​ អ្នក​រាល់គ្នា​ពុំ​អាច​ទៅ​បាន​ដែរ​ តើ​នេះ​មាន​ន័យ​ដូចម្តេច?»


ពួកគេ​មិន​យល់​ថា​ ព្រះអង្គ​កំពុង​មាន​បន្ទូល​ប្រាប់​ពួកគេ​អំពី​ព្រះ​វរ​បិតា​ទេ‍។​


ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​មិន​យល់​ពាក្យ​សំដី​របស់​ខ្ញុំ?​ នេះ​មកពី​អ្នក​រាល់គ្នា​មិន​អាច​ស្តាប់​ពាក្យ​របស់​ខ្ញុំ​បាន​


ប៉ុន្ដែ​មនុស្ស​ខាង​សាច់ឈាម​មិន​ទទួល​សេចក្ដី​ខាង​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ទេ​ ពីព្រោះ​សេចក្ដី​ទាំង​នោះ​ជា​សេចក្ដី​លេលា​សម្រាប់​គេ​ ហើយ​គេ​ក៏​មិន​អាច​យល់​បាន​ដែរ​ ដ្បិត​សេចក្ដី​ទាំង​នោះ​ត្រូវ​វិនិច្ឆ័យ​ខាង​វិញ្ញាណ‍​


ការ​ដែល​កើត​ឡើង​ចំពោះ​ពួកគេ​ គឺ​ដូច​សុភាសិត​ពិត​មួយ​ពោល​ថា​ ឆ្កែ​បាន​ត្រលប់​ទៅ​រក​កម្អួត​របស់​វា​ ឯ​មេជ្រូក​ដែល​លាង​ស្អាត​ហើយ​ បាន​ទៅ​ននៀល​ក្នុង​ភក់​វិញ‍។​


ហើយ​យើង​ក៏​ដឹង​ថា​ ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​បាន​យាង​មក​ ទាំង​បាន​ប្រទាន​ប្រាជ្ញា​ដល់​យើង​ ដើម្បី​ឲ្យ​ស្គាល់​ព្រះ​ដ៏​ពិត​ ហើយ​យើង​ជា​អ្នក​នៅ​ក្នុង​ព្រះ​ដ៏​ពិត​នោះ​ គឺ​នៅ​ក្នុង​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ។​ ព្រះរាជ​បុត្រា​នេះ​ហើយ​ជា​ព្រះ​ដ៏​ពិត​ និង​ជា​ជីវិត​អស់កល្ប​ជានិច្ច។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម