បន្ទាប់មក ព្រះយេស៊ូយាងពីស្រុកកាលីឡេមករកលោកយ៉ូហាននៅអូរយ័រដាន់ ដើម្បីទទួលពិធីជ្រមុជទឹកពីគាត់
យ៉ូហាន 1:31 - Khmer Christian Bible ខ្ញុំមិនបានស្គាល់ព្រះអង្គទេ ដូច្នេះបានជាខ្ញុំធ្វើពិធីជ្រមុជដោយទឹក ដើម្បីឲ្យអ៊ីស្រាអែលស្គាល់ព្រះអង្គ»។ ព្រះគម្ពីរខ្មែរសាកល កាលពីមុន ខ្ញុំមិនស្គាល់ព្រះអង្គទេ ប៉ុន្តែមូលហេតុដែលខ្ញុំមកធ្វើពិធីជ្រមុជដោយទឹក គឺដើម្បីឲ្យព្រះអង្គត្រូវបានសម្ដែងដល់អ៊ីស្រាអែល”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំមិនបានស្គាល់ព្រះអង្គទេ តែខ្ញុំមកធ្វើពិធីជ្រមុជដោយទឹកនេះ គឺដើម្បីសម្តែងឲ្យសាសន៍អ៊ីស្រាអែលបានស្គាល់ព្រះអង្គប៉ុណ្ណោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលពីដើម ខ្ញុំពុំស្គាល់ឋានៈរបស់លោកទេ ប៉ុន្តែ ខ្ញុំមកធ្វើពិធីជ្រមុជក្នុងទឹក* ដើម្បីឲ្យលោកបង្ហាញខ្លួនឲ្យប្រជារាស្ត្រអ៊ីស្រាអែលស្គាល់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំមិនបានស្គាល់ទ្រង់ទេ តែខ្ញុំមកធ្វើបុណ្យជ្រមុជនេះ គឺដើម្បីនឹងសំដែង ឲ្យសាសន៍អ៊ីស្រាអែលបានស្គាល់ទ្រង់ប៉ុណ្ណោះ។ អាល់គីតាប កាលពីដើម ខ្ញុំពុំស្គាល់ឋានៈរបស់គាត់ទេ ប៉ុន្ដែ ខ្ញុំមកធ្វើពិធីជ្រមុជក្នុងទឹក ដើម្បីឲ្យគាត់បង្ហាញខ្លួនឲ្យប្រជារាស្ដ្រអ៊ីស្រអែលស្គាល់»។ |
បន្ទាប់មក ព្រះយេស៊ូយាងពីស្រុកកាលីឡេមករកលោកយ៉ូហាននៅអូរយ័រដាន់ ដើម្បីទទួលពិធីជ្រមុជទឹកពីគាត់
ហើយគេបានទទួលសារភាពបាបរបស់ខ្លួន និងបានទទួលពិធីជ្រមុជទឹកពីគាត់ក្នុងអូរយ័រដាន់។
ដ្បិតកូននោះនឹងទៅមុខមុនព្រះអង្គដោយវិញ្ញាណ និងអំណាចរបស់លោកអេលីយ៉ា ដើម្បីបង្វែរចិត្ដឪពុកមកឯកូន និងពួកមនុស្សមិនស្ដាប់បង្គាប់មកឯប្រាជ្ញារបស់មនុស្សសុចរិតដើម្បីរៀបចំប្រជារាស្ដ្រមួយជាស្រេចសម្រាប់ព្រះអម្ចាស់»។
គឺព្រះអង្គនេះហើយដែលខ្ញុំប្រាប់ថា ជាព្រះមួយអង្គដែលយាងមកក្រោយខ្ញុំ ហើយត្រលប់ជាមុនខ្ញុំ ដ្បិតព្រះអង្គបានគង់នៅមុនខ្ញុំ។
លោកយ៉ូហានបានធ្វើបន្ទាល់ថា៖ «ខ្ញុំបានឃើញព្រះវិញ្ញាណយាងចុះពីស្ថានសួគ៌ ដូចជាសត្វព្រាប មកសណ្ឋិតលើព្រះអង្គ
ខ្ញុំមិនបានស្គាល់ព្រះអង្គទេ ប៉ុន្ដែព្រះអង្គដែលចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជដោយទឹក បានមានបន្ទូលប្រាប់ខ្ញុំថា៖ «ពេលអ្នកឃើញព្រះវិញ្ញាណយាងចុះមកសណ្ឋិតលើអ្នកណា គឺអ្នកនោះហើយដែលធ្វើពិធីជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ»។
គាត់បានមកជាសាក្សីដើម្បីធ្វើបន្ទាល់អំពីពន្លឺ និងឲ្យមនុស្សទាំងអស់បានជឿដោយសារគាត់
លោកប៉ូលនិយាយថា៖ «លោកយ៉ូហានបានធ្វើពិធីជ្រមុជ ដែលជាភស្ដុតាងបង្ហាញពីការប្រែចិត្ដ ទាំងប្រាប់មនុស្សឲ្យជឿលើព្រះអង្គដែលយាងមកក្រោយគាត់ គឺព្រះយេស៊ូ»