ចូរលក់ទ្រព្យសម្បត្ដិរបស់អ្នករាល់គ្នា ហើយចែកទានចុះ ចូរធ្វើថង់ប្រាក់ដែលមិនចេះចាស់សម្រាប់ខ្លួន ជាទ្រព្យសម្បត្ដិមិនចេះអស់នៅស្ថានសួគ៌ ជាកន្លែងដែលគ្មានចោរចូលមកជិត ឬកណ្ដៀរស៊ីបំផ្លាញទេ
យ៉ាកុប 5:2 - Khmer Christian Bible ទ្រព្យសម្បត្ដិរបស់អ្នករាល់គ្នាបានពុកផុយ ហើយសម្លៀកបំពាក់របស់អ្នករាល់គ្នាក៏ត្រូវខ្មូតស៊ីអស់ដែរ។ ព្រះគម្ពីរខ្មែរសាកល ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នាបានខូចរលួយ ហើយសម្លៀកបំពាក់របស់អ្នករាល់គ្នាក៏ត្រូវសត្វល្អិតស៊ីអស់ដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នាបានពុករលួយ ហើយសម្លៀកបំពាក់របស់អ្នករាល់គ្នាក៏ត្រូវកន្លាតកាត់អស់ដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នារលួយអស់ ហើយសម្លៀកបំពាក់របស់អ្នករាល់គ្នាក៏ត្រូវកណ្ដៀរស៊ីដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នាបានពុករលួយ ហើយសំលៀកបំពាក់អ្នករាល់គ្នា ត្រូវកន្លាតកាត់អស់ហើយ អាល់គីតាប ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នារលួយអស់ ហើយសម្លៀកបំពាក់របស់អ្នករាល់គ្នាក៏ត្រូវកណ្ដៀរស៊ីដែរ។ |
ចូរលក់ទ្រព្យសម្បត្ដិរបស់អ្នករាល់គ្នា ហើយចែកទានចុះ ចូរធ្វើថង់ប្រាក់ដែលមិនចេះចាស់សម្រាប់ខ្លួន ជាទ្រព្យសម្បត្ដិមិនចេះអស់នៅស្ថានសួគ៌ ជាកន្លែងដែលគ្មានចោរចូលមកជិត ឬកណ្ដៀរស៊ីបំផ្លាញទេ
ដ្បិតបើមានមនុស្សម្នាក់ចូលក្នុងសាលាប្រជុំរបស់អ្នករាល់គ្នា ទាំងពាក់ចិញ្ចៀនមាស និងសម្លៀកបំពាក់ភ្លឺផ្លេក ហើយមានអ្នកក្រម្នាក់ស្លៀកពាក់កខ្វក់ចូលមកដែរ
និងដើម្បីឲ្យយើងទទួលបានកេរ្ដិ៍មរតកដែលមិនពុករលួយ ឥតសៅហ្មង ហើយមិនស្រពោនឡើយ ជាកេរ្ដិ៍មរតកដែលព្រះជាម្ចាស់បម្រុងទុកនៅស្ថានសួគ៌សម្រាប់អ្នករាល់គ្នា