ពួកអ្នកដែលដើរកាត់ទីនោះបានប្រមាថព្រះអង្គ ហើយគ្រវីក្បាលទាំងនិយាយថា៖ «ឱអ្នកបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញតែបីថ្ងៃអើយ!
យូដាស 1:9 - Khmer Christian Bible រីឯមហាទេវតាមីកែល ពេលគាត់ជជែកដេញដោល និងឈ្លោះប្រកែកជាមួយអារក្សសាតាំងអំពីសពរបស់លោកម៉ូសេ នោះគាត់មិនហ៊ានចោទប្រកាន់វាដោយពាក្យម្រមាថឡើយ គឺគាត់បាននិយាយថា៖ «សូមឲ្យព្រះអម្ចាស់បន្ទោសឯងចុះ»។ ព្រះគម្ពីរខ្មែរសាកល សូម្បីតែមីកែលមហាទូតសួគ៌ក៏មិនហ៊ានផ្ដន្ទាទោសដោយពាក្យប្រមាថឡើយ កាលបានប្រកែកជាមួយមារ ពេលជជែកវែកញែកអំពីសពរបស់ម៉ូសេ គឺគ្រាន់តែនិយាយថា៖ “សូមឲ្យព្រះអម្ចាស់ស្ដីបន្ទោសឯង!” ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ពេលមហាទេវតាមីកែលកំពុងជជែកជាមួយអារក្ស ហើយឈ្លោះប្រកែកអំពីសពរបស់លោកម៉ូសេ លោកមិនហ៊ានប្រើពាក្យប្រមាថ និងដាក់ទោសវាផង គឺលោកគ្រាន់តែពោលថា «សូមឲ្យព្រះអម្ចាស់ដាក់ទោសឯងចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលមហាទេវតាមីកែលប្រកែកជាមួយនឹងមារ* តវ៉ាអំពីសពរបស់លោកម៉ូសេនោះ លោកក៏ពុំហ៊ានដាក់ទោសវាដោយជេរប្រមាថឡើយ គឺលោកគ្រាន់តែពោលថា «សូមព្រះអម្ចាស់ដាក់ទោសឯង!» ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯមីកែល ជាមហាទេវតា លោកមិនហ៊ានប្តឹងប្រមាថដល់អារក្ស ក្នុងកាលដែលកំពុងតែជជែកនឹងវា ទាំងប្រកែកពីដំណើរសពរបស់លោកម៉ូសេនោះទេ គឺបាននិយាយដូច្នេះវិញថា សូមឲ្យព្រះអម្ចាស់បន្ទោសឯងចុះ អាល់គីតាប នៅពេលមេម៉ាឡាអ៊ីកាត់មីកែលប្រកែកជាមួយនឹងអ៊ីព្លេស តវ៉ាអំពីសពរបស់ណាពីម៉ូសានោះ លោកក៏ពុំហ៊ានដាក់ទោសវាដោយជេរប្រមាថឡើយ គឺគាត់គ្រាន់តែពោលថា «សូមអុលឡោះជាអម្ចាស់ដាក់ទោសឯង!»។ |
ពួកអ្នកដែលដើរកាត់ទីនោះបានប្រមាថព្រះអង្គ ហើយគ្រវីក្បាលទាំងនិយាយថា៖ «ឱអ្នកបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញតែបីថ្ងៃអើយ!
ព្រោះព្រះអម្ចាស់នឹងយាងចុះពីស្ថានសួគ៌មកទាំងមានសម្រែក និងសំឡេងមហាទេវតា ព្រមទាំងត្រែរបស់ព្រះជាម្ចាស់ នោះពួកមនុស្សស្លាប់នៅក្នុងព្រះគ្រិស្ដនឹងរស់ឡើងវិញមុនគេ
ចូរកុំធ្វើការអាក្រក់តបស្នងនឹងការអាក្រក់ ឬពោលពាក្យប្រមាថតបស្នងនឹងពាក្យប្រមាថឡើយ ផ្ទុយទៅវិញចូរឲ្យពរគេ ព្រោះព្រះជាម្ចាស់បានត្រាស់ហៅអ្នករាល់គ្នាសម្រាប់ការនេះឯង ដើម្បីឲ្យអ្នករាល់គ្នាបានទទួលព្រះពរទុកជាមរតក
ទោះបីពួកទេវតាដែលមានកម្លាំង និងអំណាចធំជាងពួកគេក៏ដោយ ក៏មិនហ៊ានចោទប្រកាន់ប្រមាថពួកអ្នកទាំងនោះនៅចំពោះព្រះភក្ដ្រព្រះអម្ចាស់ដែរ។
ពេលនោះមានចំបាំងកើតឡើងនៅលើមេឃ គឺមីកែល និងពួកទេវតារបស់មីកែលច្បាំងនឹងនាគ ហើយនាគ និងពួកទេវតារបស់ពួកវាក៏ច្បាំងតបវិញដែរ