តើអ្នកនេះមិនមែនជាកូនរបស់ជាងឈើទេឬ? តើម្ដាយគាត់មិនមែនឈ្មោះម៉ារា ហើយប្អូនៗគាត់ឈ្មោះ យ៉ាកុប យ៉ូសេ ស៊ីម៉ូន និងយូដាសទេឬ?
ម៉ាថាយ 27:56 - Khmer Christian Bible នៅក្នុងចំណោមនោះមាន នាងម៉ារា ជាអ្នកក្រុងម៉ាក់ដាឡា និងនាងម៉ារា ជាម្ដាយរបស់លោកយ៉ាកុប និងលោកយ៉ូសេស ព្រមទាំងប្រពន្ធរបស់លោកសេបេដេផង។ ព្រះគម្ពីរខ្មែរសាកល ក្នុងចំណោមស្ត្រីទាំងនោះមានម៉ារាអ្នកម៉ាក់ដាឡា មានម៉ារាម្ដាយរបស់យ៉ាកុប និងយ៉ូសេ ព្រមទាំងមានម្ដាយរបស់ពួកកូនសេបេដេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងចំណោមស្ត្រីទាំងនោះ មាននាងម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា នាងម៉ារា ជាម្តាយយ៉ាកុប និងយ៉ូសែប ព្រមទាំងម្តាយរបស់ពួកកូនប្រុសលោកសេបេដេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមស្ត្រីៗទាំងនោះ មាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងម៉ារី ជាម្ដាយរបស់យ៉ាកុប និងយ៉ូសែប ព្រមទាំងភរិយារបស់លោកសេបេដេជាដើម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងពួកស្ត្រីនោះ មានម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា១ ម៉ារា ជាម្តាយយ៉ាកុប នឹងយ៉ូសេ១ ហើយនឹងប្រពន្ធរបស់សេបេដេ១។ អាល់គីតាប ក្នុងចំណោមស្ដ្រីៗទាំងនោះ មាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងម៉ារី ជាម្ដាយរបស់យ៉ាកកូប និងយូសុះ ព្រមទាំងភរិយារបស់លោកសេបេដេជាដើម។ |
តើអ្នកនេះមិនមែនជាកូនរបស់ជាងឈើទេឬ? តើម្ដាយគាត់មិនមែនឈ្មោះម៉ារា ហើយប្អូនៗគាត់ឈ្មោះ យ៉ាកុប យ៉ូសេ ស៊ីម៉ូន និងយូដាសទេឬ?
ឯនាងម៉ារាជាអ្នកក្រុងម៉ាក់ដាឡា និងនាងម៉ារាម្នាក់ទៀត បានអង្គុយនៅមុខផ្នូរទីនោះដែរ។
ព្រលឹមស្រាងៗនៅក្នុងថ្ងៃទីមួយនៃសប្ដាហ៍ ក្រោយថ្ងៃសប្ប័ទ នាងម៉ារាជាអ្នកក្រុងម៉ាក់ដាឡា និងនាងម៉ារាម្នាក់ទៀតបានមកមើលផ្នូរ។
នាងម៉ារាជាអ្នកក្រុងម៉ាក់ដាឡា និងនាងម៉ារាជាម្ដាយរបស់លោកយ៉ូសេ បានឃើញកន្លែងដែលគេបញ្ចុះសពព្រះអង្គ។
កាលព្រះអង្គមានព្រះជន្មរស់ឡើងវិញ គឺនៅព្រឹកព្រលឹមក្នុងថ្ងៃទីមួយនៃសប្ដាហ៍ ព្រះអង្គបានលេចមកឲ្យនាងម៉ារាជាអ្នកក្រុងម៉ាក់ដាឡាឃើញមុនគេ គឺស្ដ្រីម្នាក់នេះហើយ ដែលព្រះអង្គបានបណ្ដេញអារក្សចំនួនប្រាំពីរចេញពីនាង
ពួកស្ដ្រីដែលបានប្រាប់ហេតុការណ៍ទាំងនោះដល់ពួកសាវក មាននាងម៉ារាអ្នកក្រុងម៉ាក់ដាឡា នាងយ៉ូអាណាន់ និងនាងម៉ារាជាម្ដាយរបស់លោកយ៉ាកុប ព្រមទាំងស្ដ្រីផ្សេងទៀតដែលនៅជាមួយពួកគេ។
ព្រមទាំងស្ដ្រីខ្លះដែលព្រះអង្គបានប្រោសឲ្យជាពីជំងឺផ្សេងៗ និងពីវិញ្ញាណអាក្រក់ទាំងឡាយដែរ គឺនាងម៉ារាហៅថា អ្នកក្រុងម៉ាក់ដាឡា ដែលមានអារក្សចំនួនប្រាំពីរបានចេញពីនាង
នៅក្បែរឈើឆ្កាងមានម្ដាយរបស់ព្រះយេស៊ូ និងប្អូនស្រីរបស់ម្ដាយព្រះយេស៊ូ ព្រមទាំងនាងម៉ារាជាប្រពន្ធរបស់លោកក្លូប៉ាស និងម៉ារាជាអ្នកក្រុងម៉ាក់ដាឡាកំពុងឈរនៅទីនោះ។
នៅព្រលឹមស្រាងៗក្នុងថ្ងៃទីមួយនៃសប្តាហ៍នោះ កាលងងឹតនៅឡើយ នាងម៉ារាអ្នកក្រុងម៉ាក់ដាឡាបានទៅឯផ្នូរ នាងក៏ឃើញថ្មនៅមាត់ផ្នូរត្រូវគេយកចេញទៅហើយ
ពេលនោះនាងម៉ារា អ្នកក្រុងម៉ាក់ដាឡាក៏នាំដំណឹងនេះទៅប្រាប់ពួកសិស្សថា៖ «ខ្ញុំបានឃើញព្រះអម្ចាស់» ព្រមទាំងសេចក្ដីដែលព្រះអង្គបានមានបន្ទូលប្រាប់នាងផង។