នៅពេលបរិភោគអាហារពេលយប់នោះ អារក្សសាតាំងបានចូលទៅក្នុងចិត្ដរបស់យូដាសអ៊ីស្ការីយ៉ុត ជាកូនលោកស៊ីម៉ូនរួចជាស្រេច ដើម្បីឲ្យក្បត់ព្រះអង្គ
ម៉ាថាយ 27:3 - Khmer Christian Bible កាលយូដាសជាអ្នកក្បត់ព្រះយេស៊ូឃើញថា ពួកគេផ្ដន្ទាទោសព្រះអង្គដូច្នេះក៏សោកស្ដាយ គាត់បានប្រគល់កាក់ប្រាក់សាមសិបកាក់ទៅឲ្យពួកសម្ដេចសង្ឃ និងពួកចាស់ទុំវិញ ព្រះគម្ពីរខ្មែរសាកល ពេលនោះ យូដាសដែលក្បត់ព្រះយេស៊ូវឃើញថាព្រះអង្គត្រូវគេផ្ដន្ទាទោស ក៏មានវិប្បដិសារី ហើយប្រគល់កាក់ប្រាក់សាមសិបនោះទៅពួកនាយកបូជាចារ្យ និងពួកចាស់ទុំវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលយូដាស ជាអ្នកក្បត់ព្រះអង្គឃើញថាព្រះអង្គជាប់ទោស គាត់សោកស្តាយជាខ្លាំង ហើយយកប្រាក់កាក់សាមសិបស្លឹង ទៅប្រគល់ឲ្យពួកសង្គ្រាជ និងពួកចាស់ទុំវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលយូដាសជាអ្នកដែលនាំគេមកចាប់ព្រះយេស៊ូ ឃើញគេកាត់ទោសព្រះអង្គដូច្នេះ គាត់សោកស្ដាយជាខ្លាំង ក៏យកប្រាក់សាមសិបស្លឹងទៅប្រគល់ឲ្យពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*វិញ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលយូដាស ជាអ្នកបញ្ជូនទ្រង់ បានឃើញថា ទ្រង់ជាប់ទោសដូច្នោះ នោះវានឹកស្តាយ ក៏យកប្រាក់៣០ទៅឲ្យដល់ពួកសង្គ្រាជ នឹងពួកចាស់ទុំវិញ អាល់គីតាប កាលយូដាស ជាអ្នកដែលនាំគេមកចាប់អ៊ីសា ឃើញគេកាត់ទោសអ៊ីសាដូច្នេះ គាត់សោកស្ដាយជាខ្លាំង ក៏យកប្រាក់សាមសិបស្លឹងទៅប្រគល់ឲ្យពួកអ៊ីមុាំ និងពួកអះលីជំអះវិញ |
នៅពេលបរិភោគអាហារពេលយប់នោះ អារក្សសាតាំងបានចូលទៅក្នុងចិត្ដរបស់យូដាសអ៊ីស្ការីយ៉ុត ជាកូនលោកស៊ីម៉ូនរួចជាស្រេច ដើម្បីឲ្យក្បត់ព្រះអង្គ
ក្រោយពីទទួលចំណិតនំប៉័ងនោះហើយ នោះអារក្សសាតាំងក៏ចូលគាត់ រួចព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «អ្នកចង់ធ្វើអ្វី ចូរប្រញាប់ធ្វើចុះ»។
ដូច្នេះពេលយូដាសបានទទួលកងទាហានរ៉ូម និងពួកឆ្មាំព្រះវិហារពីពួកសម្តេចសង្ឃ និងពួកអ្នកខាងគណៈផារិស៊ីរួចហើយ ក៏ទៅទីនោះដោយមានកាន់គោម ចន្លុះ និងអាវុធផង។
បន្ទាប់មក អ្នកនេះបានយកប្រាក់រង្វាន់នៃអំពើទុច្ចរិតរបស់ខ្លួនទៅទិញដីស្រែមួយកន្លែង ហើយក៏ដួលផ្កាប់មុខ ធ្លាយពោះ ចេញពោះវៀនមកក្រៅទាំងអស់
ព្រោះការព្រួយចិត្ដដែលស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ធ្វើឲ្យមានការប្រែចិត្តដែលនាំទៅឯសេចក្ដីសង្គ្រោះ នោះមិនគួរស្ដាយក្រោយឡើយ ប៉ុន្ដែការព្រួយចិត្ដរបស់លោកិយវិញ ធ្វើឲ្យមានសេចក្ដីស្លាប់