ម្ចាស់ចម្ការក៏ឆ្លើយនឹងម្នាក់ក្នុងចំណោមពួកគេថា សម្លាញ់អើយ! ខ្ញុំមិនបានធ្វើខុសចំពោះអ្នកទេ តើអ្នកមិនបានព្រមព្រៀងជាមួយខ្ញុំថា ទទួលយកឈ្នួលមួយឌេណារីទេឬ?
ម៉ាថាយ 26:50 - Khmer Christian Bible ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «សម្លាញ់អើយ! អ្នកមកដើម្បីអ្វី ចូរធ្វើចុះ» បន្ទាប់មក ពួកគេក៏ចូលមកជិត ហើយលូកដៃចាប់ព្រះយេស៊ូ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“សម្លាញ់អើយ អ្នកមកដើម្បីអ្វី?”។ ពេលនោះ ពួកគេក៏ចូលមកជិត លូកដៃចាប់ព្រះយេស៊ូវ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «សម្លាញ់អើយ អ្នកមកនេះចង់ធ្វើអ្វី ចូរធ្វើទៅចុះ!» ពេលនោះ គេក៏ចូលមកចាប់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សម្លាញ់អើយ អ្នកមកនេះចង់ធ្វើអ្វី ធ្វើទៅចុះ!»។ ពេលនោះ បណ្ដាជនក៏នាំគ្នាចូលមកចាប់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែព្រះយេស៊ូវទ្រង់មានបន្ទូលតបថា សំឡាញ់អើយ ឯងមកធ្វើអី នោះគេក៏មកលូកដៃចាប់ព្រះអង្គ អាល់គីតាប អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «សម្លាញ់អើយ អ្នកមកនេះចង់ធ្វើអ្វីធ្វើទៅចុះ!»។ ពេលនោះ បណ្ដាជនក៏នាំគ្នាចូលមកចាប់អ៊ីសា។ |
ម្ចាស់ចម្ការក៏ឆ្លើយនឹងម្នាក់ក្នុងចំណោមពួកគេថា សម្លាញ់អើយ! ខ្ញុំមិនបានធ្វើខុសចំពោះអ្នកទេ តើអ្នកមិនបានព្រមព្រៀងជាមួយខ្ញុំថា ទទួលយកឈ្នួលមួយឌេណារីទេឬ?
ស្ដេចក៏មានបន្ទូលទៅគាត់ថា សម្លាញ់អើយ! ដូចម្ដេចបានជាអ្នកចូលមកទីនេះ ដោយគ្មានសម្លៀកបំពាក់សម្រាប់ពិធីមង្គលការដូច្នេះ? តែបុរសនោះមិនចេញស្ដីសោះ