Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 20:13 - Khmer Christian Bible

13 ម្ចាស់​ចម្ការ​ក៏​ឆ្លើយ​នឹង​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ថា​ សម្លាញ់​អើយ‍!​ ខ្ញុំ​មិន​បាន​ធ្វើ​ខុស​ចំពោះ​អ្នក​ទេ​ តើ​អ្នក​មិន​បាន​ព្រមព្រៀង​ជាមួយ​ខ្ញុំ​ថា​ ទទួល​យក​ឈ្នួល​មួយ​ឌេណារី​ទេ​ឬ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 “រីឯ​ម្ចាស់ចម្ការ​តប​នឹង​ម្នាក់​ក្នុង​ពួកគេ​ថា​: ‘សម្លាញ់​អើយ ខ្ញុំ​មិន​បាន​ឆបោក​អ្នក​ទេ​។ តើ​អ្នក​មិន​បាន​ព្រមព្រៀង​ជាមួយ​ខ្ញុំ​ក្នុងតម្លៃ​មួយ​ឌេណារី​ទេ​ឬ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ប៉ុន្តែ លោក​ឆ្លើយ​ទៅ​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​ថា "សម្លាញ់​អើយ ខ្ញុំ​មិន​ធ្វើ​ខុស​ចំពោះ​អ្នក​ទេ តើ​អ្នក​មិន​យល់​ព្រម​ជា​មួយ​ប្រាក់​ពីរ​កាក់​នេះ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ម្ចាស់​ចម្ការ​និយាយ​ទៅ​កាន់​ម្នាក់​ក្នុង​ចំណោម​កម្មករ​ទាំង​នោះ​ថា “សម្លាញ់​អើយ! ខ្ញុំ​មិន​បាន​បោក​បញ្ឆោត​អ្នក​ទេ។ អ្នក​បាន​យល់​ព្រម​ធ្វើ​ការ​ឲ្យ​ខ្ញុំ​មួយ​ដួង​ក្នុង​មួយ​ថ្ងៃ​មែន​ឬ​ទេ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 តែ​គាត់​ឆ្លើយ​ទៅ​ម្នាក់​នោះ​ថា សំឡាញ់​អើយ ខ្ញុំ​មិន​ធ្វើ​ខុស​នឹង​អ្នក​ទេ តើ​អ្នក​មិន​បាន​សុខ​ចិត្ត​ព្រម​ទទួល​តែ​២​កាក់​ទេ​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ម្ចាស់​ចម្ការ​និយាយ​ទៅ​កាន់​ម្នាក់​ក្នុង​ចំណោម​កម្មករ​ទាំង​នោះ​ថា “សម្លាញ់​អើយ! ខ្ញុំ​មិន​បាន​បោក​បញ្ឆោត​អ្នក​ទេ។ អ្នក​បាន​យល់​ព្រម​ធ្វើ​ការ​ឲ្យ​ខ្ញុំ​មួយ​ដួង​ក្នុង​មួយ​ថ្ងៃ មែន​ឬ​មិន​មែន!

សូមមើលជំពូក ចម្លង




ម៉ាថាយ 20:13
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​យក​ឈ្នួល​របស់​អ្នក​ ហើយ​ចេញ​ទៅ!​ ខ្ញុំ​ចង់​ឲ្យ​ឈ្នួល​ដល់​អ្នក​មក​ក្រោយ​បង្អស់​នេះ​ស្មើ​នឹង​អ្នក​ដែរ។​


កាល​បាន​ព្រម​ព្រៀង​ជាមួយ​ពួក​កម្មករ​ថា​ឲ្យ​ឈ្នួល​មួយ​ថ្ងៃ​មួយ​ឌេណារី​ គាត់​ក៏​ឲ្យ​ពួកគេ​ទៅ​ឯ​ចម្ការ​ទំពាំង​បាយជូរ​របស់​គាត់។​


ស្ដេច​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា​ សម្លាញ់​អើយ‍!​ ដូច​ម្ដេច​បាន​ជា​អ្នក​ចូល​មក​ទី​នេះ​ ដោយ​គ្មាន​សម្លៀក​បំពាក់​សម្រាប់​ពិធី​មង្គលការ​ដូច្នេះ?​ តែ​បុរស​នោះ​មិន​ចេញ​ស្ដី​សោះ​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «សម្លាញ់​អើយ!​ អ្នក​មក​ដើម្បី​អ្វី​ ចូរ​ធ្វើ​ចុះ»​ បន្ទាប់​មក​ ពួកគេ​ក៏​ចូល​មក​ជិត​ ហើយ​លូក​ដៃ​ចាប់​ព្រះយេស៊ូ​


ប៉ុន្ដែ​ ឱ​មនុស្ស​អើយ!​ តើ​អ្នក​ជា​អ្វីបានជា​ហ៊ាន​តវ៉ា​ជាមួយ​ព្រះជាម្ចាស់​ដូច្នេះ?​ តើ​របស់​ដែល​ជាងស្មូន​បាន​សូន​ឡើង​នឹង​និយាយ​ទៅ​ជាង​ស្មូន​ថា​ ហេតុអ្វី​បាន​ជា​អ្នក​សូន​ខ្ញុំ​ដូច្នេះ​ដែរ​ឬ?​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម