នាងបានធ្វើអ្វីដែលនាងអាចធ្វើបានរួចហើយ គឺនាងបានលាបប្រេងលើខ្លួនខ្ញុំ ដើម្បីរៀបចំបញ្ចុះសពខ្ញុំជាមុន
ម៉ាថាយ 26:12 - Khmer Christian Bible ប៉ុន្ដែស្ដ្រីនេះបានចាក់ប្រេងក្រអូបនេះលើខ្លួនខ្ញុំ ដើម្បីរៀបចំបញ្ចុះសពរបស់ខ្ញុំ ព្រះគម្ពីរខ្មែរសាកល តាមពិត នាងបានចាក់ប្រេងក្រអូបនេះលើរូបកាយរបស់ខ្ញុំ គឺនាងបានធ្វើដើម្បីរៀបចំបញ្ចុះសពខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ការដែលនាងបានចាក់ប្រេងក្រអូបលើរូបកាយខ្ញុំដូច្នេះ នាងបានរៀបចំសម្រាប់ពិធីបញ្ចុះសពរបស់ខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងបានចាក់ប្រេងលាបរូបកាយខ្ញុំដូច្នេះ ដើម្បីធ្វើពិធីបញ្ចុះសពខ្ញុំទុកជាមុន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដែលនាងនេះបានចាក់ប្រេងក្រអូបលើខ្លួនខ្ញុំ នោះគឺបានធ្វើសំរាប់រៀបកប់ខ្មោចខ្ញុំ អាល់គីតាប នាងបានចាក់ប្រេងលាបរូបកាយខ្ញុំដូច្នេះ ដើម្បីធ្វើពិធីបញ្ចុះសពខ្ញុំទុកជាមុន។ |
នាងបានធ្វើអ្វីដែលនាងអាចធ្វើបានរួចហើយ គឺនាងបានលាបប្រេងលើខ្លួនខ្ញុំ ដើម្បីរៀបចំបញ្ចុះសពខ្ញុំជាមុន
កាលថ្ងៃសប្ប័ទកន្លងផុតទៅ នាងម៉ារាជាអ្នកក្រុងម៉ាក់ដាឡា និងនាងម៉ារាជាម្ដាយរបស់លោកយ៉ាកុប និងនាងសាឡូមេបានទិញគ្រឿងក្រអូប ដើម្បីយកទៅលាបលើសពព្រះអង្គ
កាលបានត្រលប់មកវិញ ពួកគេក៏រៀបចំគ្រឿងក្រអូប និងប្រេងក្រអូប ហើយបានសម្រាកនៅថ្ងៃសប្ប័ទតាមបញ្ញត្ដិ។
ប៉ុន្ដែព្រះយេស៊ូមានបន្ទូលថា៖ «ទុកឲ្យនាងធ្វើចុះ! ដ្បិតនាងទុកប្រេងក្រអូបនេះ សម្រាប់ថ្ងៃបញ្ចុះសពរបស់ខ្ញុំ។