ម៉ាថាយ 25:16 - Khmer Christian Bible ម្នាក់ដែលបានទទួលប្រាំឋាឡាន់ ក៏យកលុយទាំងនោះចេញទៅធ្វើការរកស៊ីភ្លាម ហើយក៏បានចំណេញប្រាំឋាឡាន់ទៀត ព្រះគម្ពីរខ្មែរសាកល អ្នកដែលទទួលប្រាំឋាឡាន់នោះ ក៏ចេញទៅធ្វើជំនួញជាមួយនឹងប្រាក់ទាំងនោះភ្លាម ហើយចំណេញបានប្រាំឋាឡាន់ទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកដែលបានទទួលប្រាំពាន់ ក៏យកប្រាក់ចេញទៅរកស៊ីភ្លាម ហើយចំណេញបានប្រាំពាន់ទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកបម្រើដែលបានទទួលប្រាក់ប្រាំណែន យកប្រាក់ចេញទៅរកស៊ីភ្លាម ហើយចំណេញបានប្រាំណែនទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអ្នកដែលទទួល៥ពាន់ ក៏យកប្រាក់ទៅជួញបានចំណេញបាន៥ពាន់ទៀត អាល់គីតាប អ្នកបម្រើដែលបានទទួលប្រាក់ប្រាំណែន យកប្រាក់ចេញទៅរកស៊ីភ្លាម ហើយចំណេញបានប្រាំណែនទៀត។ |
កាលបានហៅបាវបម្រើទាំងដប់នាក់របស់គាត់មកហើយ គាត់ក៏ឲ្យបា្រក់ដល់ពួកគេដប់មីណា និងបានប្រាប់ថា ចូរប្រកបរបររកស៊ីរហូតដល់ខ្ញុំមកវិញ។
ដ្បិតស្ដេចដាវីឌ ពេលបានបម្រើនៅក្នុងជំនាន់របស់ខ្លួនតាមបំណងរបស់ព្រះជាម្ចាស់រួចហើយ ស្ដេចក៏ស្លាប់ទៅ ហើយគេបានបញ្ចុះសពស្ដេចនៅជាមួយដូនតា រួចបានជួបនឹងសេចក្ដីពុករលួយ
ប៉ុន្ដែដែលខ្ញុំបានត្រលប់ជាដូចសព្វថ្ងៃនេះ គឺដោយសារព្រះគុណរបស់ព្រះជាម្ចាស់ ហើយព្រះគុណដែលព្រះអង្គបានផ្ដល់មកខ្ញុំ នោះមិនមែនឥតប្រយោជន៍ឡើយ ផ្ទុយទៅវិញ ខ្ញុំបានធ្វើការយ៉ាងច្រើនលើសអ្នកទាំងនោះទៅទៀត ប៉ុន្ដែមិនមែនខ្ញុំទេ គឺជាព្រះគុណរបស់ព្រះជាម្ចាស់ដែលស្ថិតនៅជាមួយខ្ញុំវិញ។