ម៉ាថាយ 24:43 - Khmer Christian Bible ចូរអ្នករាល់គ្នាដឹងការនេះចុះថា បើម្ចាស់ផ្ទះដឹងថា ចោរនឹងមកនៅពេលណាមួយ នោះគាត់មុខជាមិនដេកទេ ហើយមិនបណ្តោយឲ្យវាគាស់ផ្ទះរបស់គាត់បានឡើយ ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ ចូរអ្នករាល់គ្នាដឹងការនេះថា ប្រសិនបើម្ចាស់ផ្ទះដឹងថាចោរនឹងមកនៅម៉ោងណា គាត់មុខជាប្រុងស្មារតី មិនបណ្ដោយឲ្យវាគាស់ចូលផ្ទះរបស់ខ្លួនឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ចូរយល់សេចក្តីនេះចុះ បើម្ចាស់ផ្ទះបានដឹងថា ចោរនឹងចូលមកនៅយាមណាមួយ នោះគាត់មុខជានៅចាំយាមមិនឲ្យចោរទម្លុះចូលផ្ទះគាត់បានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាដឹងហើយថា បើម្ចាស់ផ្ទះដឹងចោរចូលមកប្លន់ថ្មើរណា គាត់មុខជាប្រុងស្មារតីពុំខាន មិនបណ្ដោយឲ្យចោរចូលមកប្លន់ផ្ទះគាត់ឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរដឹងសេចក្ដីនេះចុះ បើម្ចាស់ផ្ទះបានដឹងជាចោរនឹងមកនៅយាមណា នោះគេនឹងបានចាំយាមមិនឲ្យចោរទំលុះចូលផ្ទះបានទេ អាល់គីតាប អ្នករាល់គ្នាដឹងហើយថា បើម្ចាស់ផ្ទះដឹងចោរចូលមកប្លន់ថ្មើរណា គាត់មុខជាប្រុងស្មារតីពុំខាន មិនបណ្ដោយឲ្យចោរចូលមកប្លន់ផ្ទះគាត់បានឡើយ។ |
ដូច្នេះ ចូរប្រុងស្មារតី ព្រោះអ្នករាល់គ្នាមិនដឹងថា ព្រះអម្ចាស់របស់អ្នករាល់គ្នានឹងមកនៅថ្ងៃណាទេ
ហេតុនេះហើយ ចូរអ្នករាល់គ្នាប្រុងប្រៀបដូច្នេះដែរ ព្រោះអ្នករាល់គ្នាស្មានមិនត្រូវទេថា កូនមនុស្សមកនៅពេលណា។
ពេលពួកស្ដ្រីល្ងង់ចេញទៅទិញប្រេង នោះកូនកំលោះក៏បានមកដល់ ហើយពួកស្ដ្រីឆ្លាតដែលបានរៀបចំរួចហើយ ក៏ចូលទៅក្នុងពិធីមង្គលការជាមួយកូនកំលោះ រួចគេក៏បិទទ្វារ។
ដូច្នេះ ចូរអ្នករាល់គ្នាប្រុងស្មារតី ដ្បិតអ្នករាល់គ្នាមិនដឹងថាថ្ងៃណា ឬម៉ោងណាទេ។
ដូច្នេះ អ្នករាល់គ្នាត្រូវប្រុងស្មារតី ព្រោះអ្នករាល់គ្នាមិនដឹងថា ម្ចាស់ផ្ទះនឹងមកនៅពេលណាទេ ទោះជាពេលល្ងាច ពេលយប់អធ្រាត្រ ពេលមាន់រងាវ ឬពេលព្រឹកព្រលឹមក្ដី
ព្រះអង្គបានឃើញពួកគេចែវទូកបញ្ច្រាស់ខ្យល់យ៉ាងលំបាក ដូច្នេះប្រហែលនៅយាមទីបួនយប់នោះ ព្រះអង្គបានយាងដើរលើបឹងទៅឯពួកគេ ហើយចង់ទៅហួសពួកគេ
បើគាត់មកដល់នៅពេលកណ្ដាលអធ្រាត្រ ឬទៀបភ្លឺ ហើយគាត់ឃើញដូច្នេះ គឺអ្នកទាំងនោះមានពរហើយ។
ប៉ុន្ដែចូរអ្នករាល់គ្នាដឹងការនេះថា ប្រសិនបើម្ចាស់ផ្ទះបានដឹងថាចោរមកនៅម៉ោងណា នោះគាត់មុខជាមិនបណ្ដោយឲ្យវាគាស់ផ្ទះរបស់គាត់បានឡើយ។
ដូច្នេះអ្នករាល់គ្នាត្រូវប្រុងស្មារតី ទាំងអធិស្ឋានគ្រប់ពេលវេលាដើម្បីឲ្យអ្នករាល់គ្នាអាចគេចផុតពីហេតុការណ៍ទាំងអស់នេះដែលនឹងកើតឡើង ហើយឈរនៅចំពោះមុខកូនមនុស្សបាន»។
(«មើល៍ យើងនឹងមកដូចជាចោរ! មានពរហើយអ្នកដែលប្រុងស្មារតី ហើយរក្សាសម្លៀកបំពាក់របស់ខ្លួនមិនឲ្យខ្លួនដើរអាក្រាត និងមិនឲ្យគេឃើញកេរ្តិ៍ខ្មាសរបស់ខ្លួន»)។
ដូច្នេះចូរនឹកចាំថា អ្នកបានទទួល និងបានឮជាយ៉ាងណា នោះចូរកាន់តាម ហើយប្រែចិត្ដចុះ បើអ្នកមិនប្រុងស្មារតីទេ នោះយើងនឹងមកឯអ្នកដូចជាចោរ ហើយអ្នកមិនដឹងថាយើងនឹងមកឯអ្នកនៅពេលណាឡើយ