មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នាដោយព្រោះឈ្មោះខ្ញុំ ប៉ុន្ដែអ្នកណាដែលស៊ូទ្រាំដល់ទីបំផុតនឹងបានទទួលសេចក្ដីសង្គ្រោះ
ម៉ាថាយ 24:13 - Khmer Christian Bible តែអ្នកដែលស៊ូទ្រាំដល់ទីបំផុត អ្នកនោះនឹងទទួលបានសេចក្ដីសង្គ្រោះ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែអ្នកដែលស៊ូទ្រាំដល់ទីបញ្ចប់ អ្នកនោះនឹងបានសង្គ្រោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ អ្នកណាដែលស៊ូទ្រាំរហូតដល់ចុងបញ្ចប់ អ្នកនោះនឹងបានសង្គ្រោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ អ្នកណាស៊ូទ្រាំរហូតដល់ទីបញ្ចប់ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអ្នកណាដែលកាន់ខ្ជាប់ដរាបដល់ចុងបំផុតវិញ អ្នកនោះនឹងបានសង្គ្រោះ អាល់គីតាប ប៉ុន្ដែ អ្នកណាស៊ូទ្រាំរហូតដល់ទីបញ្ចប់ អុលឡោះនឹងសង្គ្រោះអ្នកនោះ។ |
មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នាដោយព្រោះឈ្មោះខ្ញុំ ប៉ុន្ដែអ្នកណាដែលស៊ូទ្រាំដល់ទីបំផុតនឹងបានទទួលសេចក្ដីសង្គ្រោះ
ព្រោះតែសេចក្ដីទុច្ចរិតកើនឡើង នោះសេចក្ដីស្រឡាញ់របស់មនុស្សជាច្រើននឹងរសាយទៅ
អ្នករាល់គ្នានឹងឮពីសង្គ្រាម និងដំណឹងអំពីសង្គ្រាម ប៉ុន្ដែចូរប្រយ័ត្ន កុំជ្រួលច្របល់អី ព្រោះការទាំងអស់នេះត្រូវតែកើតឡើង ប៉ុន្តែមិនទាន់ដល់ទីបញ្ចប់ទេ
ហើយមនុស្សនឹងស្អប់អ្នករាល់គ្នាដោយព្រោះឈ្មោះខ្ញុំ ប៉ុន្ដែអ្នកណាដែលស៊ូទ្រាំដល់ទីបំផុត នឹងបានទទួលសេចក្ដីសង្គ្រោះ
គ្រាប់ពូជលើដីល្អ អ្នកទាំងនេះជាអស់អ្នកដែលបានឮព្រះបន្ទូល និងបានរក្សាទុកដោយចិត្ដល្អទៀងត្រង់ ហើយបង្កើតផលផ្លែដោយសេចក្ដីអត់ធ្មត់។
រីឯអ្នកដែលប្រព្រឹត្ដល្អដោយមានការស៊ូទ្រាំ ទាំងស្វែងរកសេចក្ដីរុងរឿង កិត្តិយស និងភាពមិនពុករលួយ នោះនឹងបានជីវិតអស់កល្បជានិច្ច
ព្រះអង្គនឹងធ្វើឲ្យអ្នករាល់គ្នារឹងមាំដល់ទីបំផុតដោយឥតបន្ទោសបានទៀតផង នៅក្នុងថ្ងៃរបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង។
យើងមិនមែនជាអ្នកដែលដកខ្លួនថយដែលនាំឲ្យវិនាសឡើយ ផ្ទុយទៅវិញយើងជាអ្នកដែលមានជំនឿដែលនាំឲ្យបានជីវិត។
ដ្បិតបើយើងរក្សាការជឿជាក់ដែលយើងមានពីដំបូងយ៉ាងខ្ជាប់ខ្ជួនរហូតដល់ទីបញ្ចប់ នោះយើងនឹងត្រលប់ជាអ្នកមានចំណែករួមជាមួយព្រះគ្រិស្ដ
ប៉ុន្ដែព្រះគ្រិស្ដវិញ ស្មោះត្រង់ក្នុងនាមជាព្រះរាជបុត្រាដែលគ្រប់គ្រងលើដំណាក់របស់ព្រះជាម្ចាស់ ហើយយើងជាដំណាក់របស់ព្រះអង្គ ប្រសិនបើយើងរក្សាការជឿជាក់ និងមោទនភាពរបស់យើងចំពោះសេចក្ដីសង្ឃឹមយ៉ាងខ្ជាប់ខ្ជួននោះ។
កុំខ្លាចសេចក្ដីដែលអ្នករាល់គ្នាត្រូវរងទុក្ខនោះឡើយ មើល៍ អារក្សសាតាំងបម្រុងនឹងបោះអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាទៅក្នុងគុកហើយ ដើម្បីល្បងលអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងត្រូវរងទុក្ខវេទនាអស់រយៈពេលដប់ថ្ងៃ។ ចូរស្មោះត្រង់រហូតដល់ស្លាប់ចុះ នោះយើងនឹងឲ្យមកុដនៃជីវិតដល់អ្នក។