Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 10:39 - Khmer Christian Bible

39 យើង​មិន​មែន​ជា​អ្នក​ដែល​ដក​ខ្លួន​ថយ​ដែល​នាំ​ឲ្យ​វិនាស​ឡើយ​ ផ្ទុយ​ទៅ​វិញ​យើង​ជា​អ្នក​ដែល​មាន​ជំនឿ​ដែល​នាំ​ឲ្យ​បាន​ជីវិត។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

39 ប៉ុន្តែ​យើង​មិនមែន​ជា​មនុស្សដែលដកខ្លួនថយ ហើយ​វិនាស​នោះ​ទេ គឺ​យើងជាមនុស្សដែលមាន​ជំនឿ ហើយ​រក្សា​ព្រលឹង​របស់ខ្លួន​វិញ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 ប៉ុន្ដែ យើង​មិន​មែន​ជា​ពួក​អ្នក​ដែល​ដក​ថយ​ទៅ​វិញ ហើយ​ឲ្យ​ត្រូវ​វិនាស​នោះ​ឡើយ គឺ​ជា​ពួក​អ្នក​ដែល​មាន​ជំនឿ ហើយ​រក្សា​ព្រលឹង​របស់​ខ្លួន​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 ចំពោះ​យើង​វិញ យើង​មិន​មែន​ជា​អ្នក​ថយ​ក្រោយ​ឲ្យ​ត្រូវ​វិនាស​បាត់​បង់​នោះ​ទេ គឺ​យើង​ជា​អ្នក​ជឿ ដើម្បី​សង្គ្រោះ​ជីវិត ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 តែ​យើង​រាល់​គ្នា​មិន​មែន​ជា​ពួក​អ្នក ដែល​ថយ​ទៅ​វិញ ឲ្យ​ត្រូវ​វិនាស​នោះ​ឡើយ គឺ​ជា​ពួក​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ​សំរាប់​ឲ្យ​ព្រលឹង​បាន​សង្គ្រោះ​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

39 ចំពោះ​យើង​វិញ យើង​មិន​មែន​ជា​អ្នក​ថយ​ក្រោយ​ឲ្យ​ត្រូវ​វិនាស​បាត់​បង់​នោះ​ទេ គឺ​យើង​ជា​អ្នក​ជឿ​ដើម្បី​សង្គ្រោះ​ជីវិត។

សូមមើលជំពូក ចម្លង




ហេព្រើរ 10:39
28 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ណា​ជឿ​ ហើយ​ទទួល​ពិធី​ជ្រមុជ​ទឹក​នោះ​នឹង​បាន​សង្គ្រោះ​ ប៉ុន្ដែ​អ្នក​ណា​មិន​ជឿ​ នោះ​នឹង​ជាប់​ទោស​មិន​ខាន​


នោះ​វា​ក៏ទៅ​នាំ​វិញ្ញាណ​ប្រាំ​ពីរ​ទៀត​ដែល​អាក្រក់​ជាង​វា​ចូលទៅ​នៅ​ទីនោះ​ ដូច្នេះ​ស្ថានភាព​ក្រោយ​របស់​មនុស្ស​នេះ​នឹង​អាក្រក់​ជាង​មុន​ទៅ​ទៀត»។​


ដ្បិត​ពេល​ខ្ញុំ​នៅ​ជាមួយ​ពួកគេ​ ខ្ញុំ​បាន​រក្សា​ពួកគេ​នៅ​ក្នុង​ព្រះនាម​របស់​ព្រះអង្គ​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ។​ ខ្ញុំ​បាន​រក្សា​ពួកគេ​ ហើយ​គ្មាន​អ្នកណា​ម្នាក់​ក្នុង​ចំណោម​ពួកគេ​វិនាស​ឡើយ​ លើកលែង​តែ​ម្នាក់​ប៉ុណ្ណោះដែល​ត្រូវ​វិនាស​ ដើម្បី​ឲ្យ​សម្រេច​តាម​បទ​គម្ពីរ។​


ប៉ុន្ដែ​សេចក្ដី​ទាំង​នេះ​បាន​ចែង​ទុក​មក​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ជឿ​ថា​ ព្រះយេស៊ូ​ជា​ព្រះគ្រិស្ដ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ និង​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​មាន​ជីវិត​ក្នុង​ព្រះនាម​របស់​ព្រះអង្គ​ដោយ​សារ​ជំនឿ​នោះ។​


ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ អ្នកណា​ស្តាប់​ពាក្យ​របស់​ខ្ញុំ​ ហើយ​ជឿ​ព្រះ​មួយ​អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ អ្នក​នោះ​មាន​ជីវិត​អស់កល្ប​ជានិច្ច​ មិន​ជាប់​សេចក្ដី​ជំនុំជម្រះ​ទេ​ គឺ​ត្រូវ​បាន​ចម្លង​ឲ្យ​ផុត​ពី​សេចក្តី​ស្លាប់​ទៅ​ឯ​ជីវិត​វិញ។​


ដ្បិត​នេះ​ហើយ​ជា​បំណង​របស់​ព្រះ​វរ​បិតា​ខ្ញុំ​ គឺ​ឲ្យ​អស់​អ្នកណា​ដែល​ឃើញ​ព្រះរាជ​បុត្រា​ហើយ​ជឿ​លើ​ព្រះអង្គ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​ រីឯ​ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ចុង​ក្រោយ»។​


ពី​ព្រោះ​ព្រះជាម្ចាស់​មិន​បាន​តម្រូវ​យើង​ទុក​សម្រាប់​សេចក្ដី​ក្រោធ​ទេ​ គឺ​សម្រាប់​ទទួល​សេចក្ដី​សង្គ្រោះ​វិញ​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​នៃ​យើង​


កុំ​ឲ្យ​អ្នកណា​ម្នាក់​បញ្ឆោត​អ្នក​រាល់គ្នា​បាន​ដោយ​របៀប​ណា​មួយ​ឡើយ​ ដ្បិត​ថ្ងៃ​នោះ​នឹង​មិន​មក​ដល់​ឡើយ​ លុះត្រា​តែ​ការ​បះបោរ​ និង​អា​ប្រឆាំង​ច្បាប់​ គឺ​កូន​នៃ​សេចក្ដី​វិនាស​លេច​មក​ជា​មុន​សិន​


រីឯ​ពួកអ្នក​ដែល​ចង់​ធ្វើ​ជា​អ្នកមាន​ គេ​ធ្លាក់​ចូល​ក្នុង​សេចក្ដី​ល្បួង​ និង​អន្ទាក់​ ព្រមទាំង​សេចក្ដី​ប៉ង​ប្រាថ្នា​ដ៏​ល្ងង់​ខ្លៅ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ឈឺចាប់​ សេចក្ដី​ទាំង​នេះ​ពន្លិច​មនុស្ស​ទៅ​ក្នុង​សេចក្ដី​វិនាស​ និង​សេចក្ដី​អន្តរាយ‍។​


ដ្បិត​បន្ទាប់​ពី​យើង​បាន​ទទួល​ចំណេះ​ដឹង​ខាង‍​ឯ​សេចក្ដី​ពិត​ហើយ​ ប៉ុន្ដែ​នៅ​តែ​ប្រព្រឹត្ដ​បាប​ដោយ​ចេតនា​ទៀត​ នោះ​គ្មាន​យញ្ញបូជា​ណា​សម្រាប់​បាប​ទៀត​ទេ​


ប៉ុន្ដែ​មនុស្ស​សុចរិត​របស់​យើង​នឹង​រស់នៅ​ដោយ​សារ​ជំនឿ​ ហើយ​បើ​គេ​ដកខ្លួន​ថយ​ នោះ​យើង​មិន​ពេញ​ចិត្ដនឹង​គេ​ឡើយ។​


រី‍ឯ​ជំនឿ​ គឺជា​ការ​ជឿជាក់​លើ​អ្វីដែល​បាន​សង្ឃឹម​ និង​ជា​ការ​ប្រាកដ​អំពី​អ្វី​ដែល​មើល​មិន​ឃើញ‍។​


គឺ​អ្នក​រាល់គ្នា​ដែល​ព្រះជាម្ចាស់​កំពុង​តែ​ថែ​រក្សា​ដោយ​អំណាច​របស់ព្រះអង្គ​តាមរយៈ​ជំនឿ​ សម្រាប់​សេចក្ដី​សង្គ្រោះ​ ដែល​បាន​រៀបចំ​ជាស្រេច​ដើម្បី​បើក​សំដែង​នៅ​គ្រា​ចុងក្រោយ។​


ហើយ​ដោយសារ​ព្រះ​បន្ទូល​ដដែល​ ផ្ទៃមេឃ​ និង​ផែនដី​នា​បច្ចុប្បន្ន​នេះ​ ត្រូវ​បាន​បម្រុងទុក​សម្រាប់​ភ្លើង​ ព្រមទាំង​ទុក​សម្រាប់​ថ្ងៃ​ជំនុំជម្រះ​ និង​ថ្ងៃ​នៃ​សេចក្ដី​វិនាស​របស់​មនុស្ស​ដែល​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់។​


បើ​អ្នក​ណា​ឃើញ​បងប្អូន​ខ្លួន​ប្រព្រឹត្ដ​បាប​ ដែល​មិន​បណ្ដាល​ឲ្យ​ស្លាប់​ ចូរ​ទូល​សុំ​ចុះ​ នោះ​ព្រះអង្គ​នឹង​ប្រទាន​ជីវិត​ដល់​អ្នក​ប្រព្រឹត្ដ​បាប​ ដែល​មិន​បណ្ដាល​ឲ្យ​ស្លាប់​នោះ​ ប៉ុន្ដែ​មាន​បាប​ដែល​បណ្ដាល​ឲ្យ​ស្លាប់​ ហើយ​ចំពោះ​បាប​នោះ​ ខ្ញុំ​មិន​ប្រាប់​អ្នក​រាល់គ្នា​ឲ្យ​ទូល​សុំ​ទេ។​


តើ​អ្នក​ណា​ជា​អ្នក​ឈ្នះ​លោកិយ​នេះ?​ គឺ​ជា​អ្នក​ដែល​ជឿ​ថា​ ព្រះយេស៊ូ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់។​


រីឯ​សត្វ​សាហាវ​ដែល​កាល​ពី​ដើម​មាន​ ប៉ុន្ដែ​ឥឡូវ​នេះ​គ្មាន​នោះ​ វា​ជា​ស្ដេច​ទីប្រាំបី​ ហើយ​វា​ក៏​នៅ​ក្នុង​ចំណោម​ស្ដេច​ទាំង​ប្រាំពីរ​អង្គ​នោះ​ដែរ​ រួច​វា​ក៏​វិនាស​បាត់​ទៅ។​


សត្វ​សាហាវ​ដែល​អ្នក​បាន​ឃើញ​នោះ​ កាល​ពី​ដើម​វា​មាន​ ប៉ុន្ដែ​ឥឡូវ​នេះ​គ្មាន​ទេ​ ហើយ​វា​បម្រុង​នឹង​ឡើង​ចេញ​ពី​ទី​ជម្រៅ​មក​ រួច​ទៅ​រក​សេចក្ដី​វិនាស។​ អស់​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​ដែល​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​តាំង​ពី​ដើម​កំណើត​ពិភពលោក​មក​នឹង​ងឿង​ឆ្ងល់​ ពេល​ពួកគេ​ឃើញ​សត្វ​សាហាវ​ដែល​កាល​ពី​ដើម​មាន​ ប៉ុន្ដែ​ឥឡូវ​នេះ​គ្មាន​ ហើយ​នឹង​ត្រូវ​មក​នោះ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម