ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 22:8 - Khmer Christian Bible

បន្ទាប់​មក​ ស្ដេច​មាន​បន្ទូល​ទៅ​ពួក​បាវបម្រើ​របស់​ខ្លួន​ថា​ ពិធី​មង្គលការ​បាន​រៀបចំ​រួច​ជា​ស្រេច​ហើយ​ ប៉ុន្ដែ​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ទាំង​នោះ​ មិន​ស័ក្តិសម​នឹង​ចូលរួម​ទេ​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

“បន្ទាប់មក ស្ដេច​មានរាជឱង្ការ​នឹង​ពួក​រាជបម្រើ​របស់​ទ្រង់​ថា​: ‘ពិធីមង្គលការ​បាន​រៀបចំជាស្រេច​មែន ប៉ុន្តែ​អ្នក​ដែល​ត្រូវបាន​អញ្ជើញ​នោះ​មិន​ស័ក្ដិសម​ទេ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក ទ្រង់​មាន​រាជ‌ឱង្ការ​ទៅ​ពួក​រាជ​បម្រើ​ថា "ពិធី​មង្គលការ​បាន​រៀបចំ​រួច​ហើយ តែ​ពួក​អ្នក​ដែល​យើង​បាន​អញ្ជើញ​ទាំង​នោះ មិន​ស័ក្ដិ‌សម​នឹង​ចូល​រួម​ទេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក ទ្រង់​មាន​រាជ‌ឱង្ការ​ទៅ​ពួក​រាជ​បម្រើ​ថា: “យើង​បាន​រៀបចំ​ពិធី​មង្គល‌ការ​រួច​ស្រេច​ហើយ ប៉ុន្តែ ភ្ញៀវ​ទាំង​នោះ​មិន​សម​នឹង​មក​ចូល​រួម​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​មហា‌តលិក​ថា ការ​បាន​រៀបចំ​ជា​ស្រេច តែ​ពួក​ភ្ញៀវ​មិន​គួរ​នឹង​មក​បរិភោគ​ទេ

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក ស្តេច​និយាយ​ទៅ​ពួក​អ្នក​បម្រើ​ថាៈ “យើង​បាន​រៀប‌ចំ​ពិធី​មង្គល‌ការ​រួច​ស្រេច​ហើយ ប៉ុន្ដែ ភ្ញៀវ​ទាំង​នោះ​មិន​សម​នឹង​មក​ចូល​រួម​ទេ។

សូមមើលជំពូក



ម៉ាថាយ 22:8
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​ ស្ដេច​ក៏​ខឹង​ ហើយ​បាន​ចាត់​ទាហាន​របស់​ខ្លួន​ឲ្យ​ទៅ​កម្ទេច​ឃាតក​ទាំង​នោះ​ ទាំង​ដុត​ក្រុង​របស់​ពួកគេ​ចោល​ផង​


ដូច្នេះ​ ចូរ​ទៅ​ផ្លូវ​បំបែក​ ហើយ​អញ្ជើញ​អស់​អ្នក​ដែល​អ្នក​ជួប​ឲ្យ​មក​ចូលរួម​ពិធី​មង្គលការ​ចុះ​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «តើ​ភ្ញៀវ​អាច​កាន់ទុក្ខ​បាន​ដែរ​ឬ​ទេ​ នៅ​ពេល​កូន​កំលោះ​នៅ​ជាមួយ​ពួកគេ​នៅ​ឡើយ?​ ប៉ុន្ដែ​នឹង​មាន​ថ្ងៃ​មួយ​មក​ដល់​ ពេល​កូន​កំលោះ​ត្រូវ​ឃ្លាត​ពី​ពួកគេ​ទៅ​ ពេល​នោះ​ពួកគេ​នឹង​តម​អាហារ។​


ប៉ុន្ដែ​អស់​អ្នក​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ស័ក្តិសម​ទទួល​បាន​ចំណែក​នៃ​ជំនាន់​នោះ​ ព្រមទាំង​ការ​រស់​ពី​ស្លាប់​ឡើង​វិញ​ គេ​មិន​រៀបការ​ជា​ប្ដី​ប្រពន្ធ​ទៀត​ឡើយ​


ដូច្នេះ​អ្នក​រាល់គ្នា​ត្រូវ​ប្រុង​ស្មារតី​ ទាំង​អធិស្ឋាន​គ្រប់​ពេល​វេលា​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​អាច​គេច​ផុត​ពី​ហេតុ​ការណ៍​ទាំង​អស់​នេះ​ដែល​នឹង​កើត​ឡើង​ ហើយ​ឈរ​នៅ​ចំពោះ​មុខ​កូន​មនុស្ស​បាន»។​


ដូច្នេះ​លោក​ប៉ូល​ និង​លោក​បារណាបាស​ក៏​និយាយ​យ៉ាង​ក្លាហាន​ថា៖​ «យើង​ត្រូវតែ​ប្រកាស​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ប្រាប់​អ្នក​រាល់គ្នា​មុន​គេ​ ប៉ុន្ដែ​ដោយសារ​អ្នក​រាល់​គ្នា​បដិសេធ​ ហើយ​យល់​ឃើញ​ថា ខ្លួន​មិន​ស័ក្ដិសម​ទទួល​យក​ជីវិត​អស់កល្ប​ជានិច្ច​ ដូច្នេះ​ មើល៍​ យើង​បែរ​ទៅ​រក​សាសន៍​ដទៃ​វិញ​


នោះ​ជា​ភស្ដុតាង​អំពី​ការ​ជំនុំ​ជម្រះ​ដ៏​សុចរិត​របស់​ព្រះជាម្ចាស់​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​រាប់​ជា​ស័ក្តិសម​នឹង​នគរ​របស់​ព្រះជាម្ចាស់​ ដ្បិត​អ្នក​រាល់គ្នា​រងទុក្ខ​ដោយ​ព្រោះ​នគរ​នោះ​ឯង។​


មាន​ពរ​ហើយ​អស់​អ្នក​ដែល​បោកគក់​អាវ​វែង​របស់​ខ្លួន​ ដើម្បី​ឲ្យ​គេ​មាន​សិទ្ធិ​លើ​ដើម​ជីវិត​ និង​ឲ្យ​បាន​ចូល​ក្នុង​ក្រុង​តាម​ទ្វារ។​


ប៉ុន្ដែ​នៅ​ក្រុង​សើដេស​ក៏​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​ មិន​បាន​ធ្វើ​ឲ្យ​សម្លៀក​បំពាក់​របស់​ពួកគេ​ស្មោកគ្រោក​ទេ​ អ្នក​ទាំង​នោះ​នឹង​ដើរ​ជាមួយ​យើង​ ទាំង​ស្លៀកពាក់​ពណ៌​ស​ ដ្បិត​ពួកគេ​ស័ក្ដិសម​ណាស់។​