ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 22:13 - Khmer Christian Bible

បន្ទាប់​មក​ ស្ដេច​មាន​បន្ទូល​ទៅ​ពួក​អ្នកបម្រើ​ថា​ ចូរ​ចង​ដៃ​ ចង​ជើង​អ្នក​នេះ​ ហើយ​បោះ​វា​ទៅ​ក្នុង​សេចក្ដី​ងងឹត​នៅ​ខាង​ក្រៅ​ទៅ។​ នៅ​ទី​នោះ​មាន​តែ​ការ​ទ្រហោ​យំ​ និង​ការ​សង្កៀត​ធ្មេញ​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

“ដូច្នេះ ស្ដេច​ក៏​មានរាជឱង្ការ​នឹង​ពួក​អ្នកបម្រើ​ថា​: ‘ចូរ​ចង​ដៃ​ចង​ជើង​អ្នកនេះ ​ហើយ​បោះ​គាត់​ចោល​ទៅក្នុង​សេចក្ដីងងឹត​ខាងក្រៅ​ទៅ​! នៅ​ទីនោះ​នឹង​មាន​ការទួញសោក និង​ការសង្កៀត​ធ្មេញ’។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ស្ដេច​បង្គាប់​ទៅ​ពួក​រាជ​បម្រើ​ថា "ចូរ​ចង​ដៃ​ចង​ជើង​អ្នក​នេះ ហើយ​យក​វា​ទៅ​ចោល​នៅ​ទី​ងងឹត​ខាង​ក្រៅ​ទៅ នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ។"

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌រាជា​បង្គាប់​ទៅ​ពួក​រាជ​បម្រើ​ថា “ចូរ​ចង​ដៃ​ចង​ជើង​អ្នក​នេះ សែង​យក​ទៅ​ចោល​នៅ​ទី‌ងងឹត​ខាង​ក្រៅ ជា​កន្លែង​យំ​សោក​ខឹង​សង្កៀត​ធ្មេញ​នោះ​ទៅ!”»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទើប​ទ្រង់​បង្គាប់​ទៅ​ពួក​មហា‌តលិក​ថា ចូរ​ចង​ជើង​ចង​ដៃ​វា​បោះ​ចោល​ទៅ​ឯ​ទី​ងងឹត​ខាង​ក្រៅ​ទៅ នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ

សូមមើលជំពូក

អាល់គីតាប

ស្តេច​បង្គាប់​ទៅ​ពួក​អ្នក​បម្រើ​ថា “ចូរ​ចង​ដៃ​ចង​ជើង​អ្នក​នេះ សែង​យក​ទៅ​ចោល​នៅ​ទី‌ងងឹត​ខាង​ក្រៅ ជា​កន្លែង​យំ​សោក​ខឹង​សង្កៀត​ធ្មេញ​នោះ​ទៅ!”»។

សូមមើលជំពូក



ម៉ាថាយ 22:13
21 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​អ្នកណា​អាច​ចូល​ទៅ​ក្នុង​ផ្ទះ​មនុស្ស​ខ្លាំង​ ហើយ​ប្លន់​យក​ទ្រព្យ​របស់​ពី​ផ្ទះ​គាត់​បាន​យ៉ាង​ដូច​ម្ដេច?​ លើកលែង​តែ​ចង​មនុស្ស​ខ្លាំង​នោះ​ជា​មុន​សិន​ ទើប​អាច​ប្លន់​ផ្ទះ​គាត់​បាន។​


ចូរ​ទុក​ឲ្យ​វា​ដុះ​ឡើង​ជាមួយ​គ្នា​រហូត​ដល់​ខែ​ចម្រូត​ចុះ​ នៅ​ពេល​ច្រូត​ ខ្ញុំ​នឹង​ប្រាប់​អ្នក​ច្រូត​ឲ្យ​ប្រមូល​ស្រងែ​ជា​មុន​ចង​ជា​បាច់​ ដើម្បី​ដុត​ចោល​ ឯ​ស្រូវ​វិញ​ ត្រូវ​ប្រមូល​ដាក់​ក្នុង​ជង្រុក​របស់​ខ្ញុំ»។​


ទេវតា​នឹង​បោះ​អ្នក​ទាំង​នោះទៅ​ក្នុង​ឡ​ភ្លើង​ ហើយ​នៅ​ទី​នោះ​មាន​ការ​ទ្រហោ​យំ​ និង​ការ​សង្កៀត​ធ្មេញ។​


រួច​ទេវតា​នឹង​បោះ​មនុស្ស​អាក្រក់​ទាំង​នោះ​ទៅ​ក្នុង​ឡ​ភ្លើង​ ហើយ​នៅ​ទី​នោះ​មាន​ការ​ទ្រហោ​យំ​ និង​ការ​សង្កៀត​ធ្មេញ។​


ចៅហ្វាយ​នឹង​កាត់​វា​ជា​ពីរ​កំណាត់​ រួច​ដាក់​វា​ឲ្យ​នៅ​រួម​ជាមួយ​នឹង​ពួក​មនុស្ស​មាន​ពុត​ ហើយ​នៅ​ទី​នោះ​មាន​តែ​ការ​ទ្រហោ​យំ​ និង​ការ​សង្កៀត​ធ្មេញ។​


រួច​ចូរ​បោះ​បាវបម្រើ​ចោល​ម្សៀត​នេះ​ ទៅ​ក្នុង​សេចក្ដី​ងងឹត​នៅ​ខាង​ក្រៅ​ទៅ​ ហើយ​នៅ​ទី​នោះ​មាន​ការ​ទ្រហោ​យំ​ និង​ការ​សង្កៀត​ធ្មេញ។​


ឯ​មនុស្ស​នៃ​នគរ​នោះ​ នឹង​ត្រូវ​បោះ​ទៅ​ខាង​ក្រៅ​ ក្នុង​សេចក្ដី​ងងឹត​ដែល​មាន​តែ​ការ​ទ្រហោ​យំ​ និង​ការ​សង្កៀត​ធ្មេញ​នៅ​ទី​នោះ»។​


នៅ​ទីនោះ​មាន​ការ​ទ្រហោ​យំ​ និង​ការ​សង្កៀត​ធ្មេញ​ ហើយ​នៅ​ពេល​នោះ​ អ្នក​រាល់គ្នា​នឹង​ឃើញ​លោក​អ័ប្រាហាំ​ លោក​អ៊ីសាក​ លោក​យ៉ាកុប​ និង​អ្នក​នាំ​ព្រះបន្ទូល​ទាំង​អស់​នៅ​ក្នុង​នគរ​ព្រះជាម្ចាស់​ ឯ​អ្នក​រាល់គ្នា​វិញ​ត្រូវ​គេ​បោះ​ទៅ​ខាង​ក្រៅ​


ខ្ញុំ​ប្រាប់​អ្នក​ជា​ពិត​ប្រាកដ​ថា​ ពេល​អ្នក​នៅ​ក្មេង​ អ្នក​ស្លៀក​ពាក់​ខ្លួន​ឯង​ ហើយ​ទៅ​ណា​តាម​ចិត្ត​ ប៉ុន្ដែ​ពេល​អ្នក​ចាស់​ អ្នក​នឹង​សន្ធឹង​ដៃ​របស់​អ្នក​ ហើយ​ម្នាក់​ទៀត​នឹង​ស្លៀក​ពាក់​ឲ្យ​អ្នក​ រួច​នាំ​អ្នក​ទៅ​កន្លែង​ដែល​អ្នក​មិន​ចង់​ទៅ»។​


ពេល​មក​ដល់​យើង​ហើយ​ គាត់​ក៏​យក​ខ្សែក្រវាត់​របស់​លោក​ប៉ូល​ មក​ចង​ជើង​ដៃ​ខ្លួន​ឯង​ ហើយ​និយាយ​ថា៖​ «ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​ប្រាប់​ដូច្នេះ​ថា​ ជនជាតិ​យូដា​នៅ​ក្រុង​យេរូសាឡិម​ នឹង​ចង​ម្ចាស់​ខ្សែក្រវាត់​នេះ​យ៉ាង​ដូច្នេះ​ដែរ​ ហើយ​ប្រគល់​ទៅ​ក្នុង​ដៃ​របស់​សាសន៍​ដទៃ»។​


ពេល​ពួកគេ​ឮ​សេចក្ដី​ទាំង​នេះ​ហើយ​ ក៏​ខឹង​ជា​ខ្លាំង​នៅ​ក្នុង​ចិត្ដ​ ហើយ​សង្កៀត​ធ្មេញ​ដាក់​លោក​ស្ទេផាន។​


ពួកគេ​នឹង​ទទួល​ទោស​ជា​សេចក្ដី​វិនាស​ដ៏​អស់កល្ប​ជានិច្ច​ គឺ​ឃ្លាត​ឆ្ងាយ​ពី​ព្រះភក្ដ្រ​ព្រះអម្ចាស់​ និង​ពី​អំណាច​ដ៏​មាន​សិរី​រុងរឿង​របស់​ព្រះអង្គ​


មនុស្ស​ទាំង​នេះ​ជា​ប្រភព​ទឹក​រីងស្ងួត​ ជា​ពពក​ដែល​ព្យុះ​បាន​បក់ផាត់​ ហើយ​សេចក្ដី​ងងឹត​សូន្យសុង​ត្រូវ​បាន​បម្រុង​ទុក​សម្រាប់​ពួកគេ​ហើយ។​


ដ្បិត​បើ​ព្រះជាម្ចាស់​មិន​បាន​អត់​ឱន​ឲ្យ​ពួក​ទេវតា​ដែល​បាន​ធ្វើ​បាប​ទេ​ ប៉ុន្ដែ​បាន​ទម្លាក់​ពួកគេ​ទៅ​ក្នុង​ស្ថាននរក​ ហើយ​បាន​ប្រគល់​ឲ្យ​ឃុំ​ទុក​នៅ​ក្នុង​សេចក្ដី​ងងឹត​ ដើម្បី​ជំនុំជម្រះ​


ពួកគេ​ជា​រលក​សមុទ្រ​ដ៏​កំណាច​ ដែល​បែក​ពពុះ​ចេញ​ជា​សេចក្ដី​អាម៉ាស់​របស់​ខ្លួនឯង​ ជា​ផ្កាយ​វង្វេង​ទិស​ ដែល​មានសេចក្ដី​ងងឹត​សូន្យ​សុង​អស់​កល្ប​ជានិច្ច​បាន​បម្រុង​ទុក​សម្រាប់​ពួកគេ។​


រីឯ​ពួក​ទេវតា​ដែល​មិន​បាន​រក្សា​ឋានៈ​របស់​ខ្លួន​ ហើយ​បាន​បោះបង់​ចោល​លំនៅ​របស់​ខ្លួន​ នោះ​ព្រះអង្គ​បាន​ឃុំ​ទុក​ក្នុង​ទីងងឹត​ ទាំង​ជាប់​ចំណង​អស់កល្ប​ជានិច្ច​ ទុក​សម្រាប់​ជំនុំជម្រះ​នៅ​ថ្ងៃ​ដ៏​អស្ចារ្យ​នោះ​


ហើយ​អ្វីៗ​ដែល​មិន​ស្អាត​ ព្រមទាំង​អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​គួរ​ស្អប់ខ្ពើម​ និង​សេចក្ដី​ភូតភរ​មិន​អាច​ចូល​ក្នុង​ក្រុង​នោះ​បាន​ឡើយ​ មាន​តែ​អស់​អ្នក​ដែល​មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូនចៀម​ប៉ុណ្ណោះ​ ទើប​អាច​ចូល​បាន។​