ប៉ុន្ដែពួកអ្នកចម្ការបានវាយបាវបម្រើរបស់គាត់ម្នាក់ សម្លាប់ម្នាក់ ហើយបានគប់ម្នាក់ទៀតនឹងដុំថ្ម។
ម៉ាថាយ 21:36 - Khmer Christian Bible គាត់ក៏ចាត់ពួកបាវបម្រើផ្សេងទៀតច្រើនជាងលើកទីមួយឲ្យទៅ ប៉ុន្ដែពួកគេបានធ្វើចំពោះអ្នកទាំងនោះដូចលើកមុន។ ព្រះគម្ពីរខ្មែរសាកល ម្ចាស់ចម្ការក៏ចាត់ពួកបាវបម្រើផ្សេងច្រើនជាងមុនឲ្យទៅម្ដងទៀត ប៉ុន្តែពួកគេក៏ធ្វើដល់អ្នកទាំងនោះដូចគ្នាដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក គាត់ក៏ចាត់អ្នកបម្រើផ្សេងទៀតច្រើនជាងមុនឲ្យទៅ តែគេប្រព្រឹត្តនឹងអ្នកទាំងនោះដូចគ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម្ចាស់ចម្ការក៏ចាត់អ្នកបម្រើផ្សេងទៀត ដែលមានគ្នាច្រើនជាងមុនឲ្យមក។ ប៉ុន្តែ ពួកអ្នកថែចម្ការបានធ្វើបាបអ្នកបម្រើទាំងនោះដូចពួកមុនៗដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ថៅកែក៏ប្រើបាវដទៃជាច្រើនជាងមុនឲ្យទៅទៀត តែគេប្រព្រឹត្តនឹងបាវទាំងនោះបែបដូចគ្នា អាល់គីតាប ម្ចាស់ចម្ការក៏ចាត់អ្នកបម្រើផ្សេងទៀត ដែលមានគ្នាច្រើនជាងមុនឲ្យមក។ ប៉ុន្ដែ ពួកអ្នកថែចម្ការបានធ្វើបាបអ្នកបម្រើទាំងនោះដូចពួកមុនៗដែរ។ |
ប៉ុន្ដែពួកអ្នកចម្ការបានវាយបាវបម្រើរបស់គាត់ម្នាក់ សម្លាប់ម្នាក់ ហើយបានគប់ម្នាក់ទៀតនឹងដុំថ្ម។
នៅទីបំផុត គាត់ក៏ចាត់កូនប្រុសរបស់គាត់ឲ្យទៅឯពួកអ្នកចម្ការដោយនិយាយថា ពួកគេនឹងគោរពកូនប្រុសរបស់ខ្ញុំ
ស្ដេចក៏ចាត់ពួកបាវបម្រើផ្សេងទៀតឲ្យទៅម្ដងទៀត ដោយមានបន្ទូលថា ចូរប្រាប់ភ្ញៀវដែលបានអញ្ជើញថា មើល៍ យើងបានរៀបចំអាហាររបស់យើងរួចហើយ គោ និងសត្វបំប៉នធាត់ៗបានសម្លាប់រួចហើយ អ្វីៗត្រូវបានរៀបចំជាស្រេច សូមអញ្ជើញមកចូលរួមពិធីមង្គលការចុះ។