ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ចូរប្រុងប្រយ័ត្ននឹងមេនំប៉័ងរបស់ពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកខាងគណៈសាឌូស៊ី»
ម៉ាថាយ 16:7 - Khmer Christian Bible នោះពួកសិស្សក៏សួរដេញដោលគ្នាថា៖ «ព្រោះតែយើងមិនបានយកនំប៉័ងមកទេដឹង»។ ព្រះគម្ពីរខ្មែរសាកល ពួកសិស្សក៏ជជែកគ្នាថា៖ “នេះគឺដោយសារយើងមិនបានយកនំប៉័ងមក”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកសិស្សជជែកគ្នាថា៖ «នេះព្រោះតែយើងមិនបានយកនំបុ័ងមកជាមួយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកសិស្សជជែកគ្នាអំពីរឿងគ្មាននំប៉័ងថា៖ «យើងមិនបានយកនំប៉័ងមកទេ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏រិះគិតគ្នាថា ប្រហែលជាដោយព្រោះយើងមិនបានយកនំបុ័ងមកទេដឹង អាល់គីតាប ពួកសិស្សជជែកគ្នាគេថា៖ «យើងមិនបានយកនំបុ័ងមកទេ!»។ |
ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ចូរប្រុងប្រយ័ត្ននឹងមេនំប៉័ងរបស់ពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកខាងគណៈសាឌូស៊ី»
កាលព្រះយេស៊ូជ្រាបហើយក៏មានបន្ទូលថា៖ «ឱអ្នកមានជំនឿតិចអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាសួរដេញដោលគ្នាអំពីការដែលអ្នករាល់គ្នាគ្មាននំប៉័ងដូច្នេះ?
តើពិធីជ្រមុជទឹករបស់លោកយ៉ូហានមកពីណា? មកពីស្ថានសួគ៌ ឬក៏មកពីមនុស្ស?» ពួកគេក៏ពិគ្រោះគ្នាថា៖ «ប្រសិនបើយើងឆ្លើយថាមកពីស្ថានសួគ៌ នោះគាត់នឹងនិយាយថា ចុះហេតុអ្វីបានជាពួកលោកមិនជឿលោកយ៉ូហាន?
ពួកគេបានរក្សាព្រះបន្ទូលនោះទុកក្នុងចិត្ដ និងសួរដេញដោលគ្នាថា តើការរស់ពីស្លាប់ឡើងវិញមានន័យយ៉ាងដូចម្តេច?
មានការប្រកែកគ្នាកើតឡើងក្នុងចំណោមពួកសិស្ស គឺថាតើអ្នកណាជាអ្នកធំជាងគេក្នុងចំណោមពួកគេ។
ប៉ុន្ដែ លោកពេត្រុសឆ្លើយថា៖ «ទេ ព្រះអម្ចាស់អើយ! ដ្បិតខ្ញុំមិនដែលបរិភោគអ្វីដែលមិនបរិសុទ្ធ ឬមិនស្អាតឡើយ»