ភ្លាមនោះ ព្រះអង្គតឿនពួកសិស្សព្រះអង្គឲ្យចុះទូកឆ្លងទៅត្រើយម្ខាងមុនព្រះអង្គ ខណៈនោះព្រះអង្គក៏រំសាយបណ្ដាជន។
ម៉ាថាយ 15:39 - Khmer Christian Bible ពេលរំសាយបណ្ដាជនរួចហើយ ព្រះអង្គក៏ចុះទូកឆ្ពោះទៅតំបន់ក្រុងម៉ាកាដាន់។ ព្រះគម្ពីរខ្មែរសាកល ក្រោយពីឲ្យហ្វូងមនុស្សទៅវិញ ព្រះយេស៊ូវក៏ជិះទូក ហើយទៅដល់តំបន់ម៉ាកាដាន់៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយពីបានប្រាប់ឲ្យបណ្តាជនវិលទៅវិញហើយ ទ្រង់ក៏យាងចុះទូក ឆ្លងទៅតំបន់ម៉ាកាដាន់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះអង្គប្រាប់មហាជនឲ្យវិលត្រឡប់ទៅផ្ទះវិញ រួចព្រះអង្គយាងចុះទូកឆ្ពោះទៅតំបន់ម៉ាកាដាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចកាលទ្រង់បានឲ្យហ្វូងមនុស្សវិលទៅវិញ នោះទ្រង់យាងចុះទូកឆ្លងទៅដល់ដែនស្រុកម៉ាកាដាន់។ អាល់គីតាប បន្ទាប់មកអ៊ីសាប្រាប់មហាជនឲ្យវិលត្រឡប់ទៅផ្ទះវិញ រួចគាត់ចុះទូក ឆ្ពោះទៅតំបន់ម៉ាកាដាន។ |
ភ្លាមនោះ ព្រះអង្គតឿនពួកសិស្សព្រះអង្គឲ្យចុះទូកឆ្លងទៅត្រើយម្ខាងមុនព្រះអង្គ ខណៈនោះព្រះអង្គក៏រំសាយបណ្ដាជន។
ព្រះអង្គមានបន្ទូលទៅសិស្សឲ្យរៀបចំទូកមួយសម្រាប់ព្រះអង្គ ក្រែងលោមនុស្សប្រជ្រៀតគ្នាចោមរោមព្រះអង្គ