ប៉ុន្ដែភ្លាមនោះ ព្រះយេស៊ូមានបន្ទូលទៅពួកគេវិញថា៖ «កុំខ្លាចអី ក្លាហានឡើង គឺខ្ញុំទេ!»
ម៉ាថាយ 14:28 - Khmer Christian Bible លោកពេត្រុសទូលតបទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! បើជាព្រះអង្គមែន សូមបង្គាប់ខ្ញុំឲ្យទៅឯព្រះអង្គនៅលើទឹកផង» ព្រះគម្ពីរខ្មែរសាកល ពេត្រុសទូលតបព្រះអង្គថា៖ “ព្រះអម្ចាស់អើយ ប្រសិនបើជាព្រះអង្គមែន សូមបញ្ជាឲ្យទូលបង្គំទៅរកព្រះអង្គលើទឹកផង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេត្រុសទូលតបទៅព្រះអង្គថា៖ «ព្រះអម្ចាស់ បើពិតជាព្រះអង្គមែន សូមបញ្ជាឲ្យទូលបង្គំដើរលើទឹកទៅរកព្រះអង្គផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពេត្រុសទូលព្រះអង្គថា៖ «លោកម្ចាស់ ប្រសិនបើពិតជាលោកមែន សូមបញ្ជាឲ្យខ្ញុំអាចដើរលើទឹកទៅរកលោកផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពេត្រុសទូលតបថា ព្រះអម្ចាស់អើយ បើជាទ្រង់មែន នោះសូមឲ្យទូលបង្គំដើរលើទឹកទៅឯទ្រង់ផង អាល់គីតាប ពេត្រុសសុំអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់ ប្រសិនបើពិតជាលោកមែន សូមបញ្ជាឲ្យខ្ញុំអាចដើរលើទឹកទៅរកលោកផង»។ |
ប៉ុន្ដែភ្លាមនោះ ព្រះយេស៊ូមានបន្ទូលទៅពួកគេវិញថា៖ «កុំខ្លាចអី ក្លាហានឡើង គឺខ្ញុំទេ!»
ព្រះអង្គមានបន្ទូលថា៖ «មកចុះ» លោកពេត្រុសក៏ចុះពីទូក ហើយដើរលើទឹកសំដៅទៅឯព្រះយេស៊ូ
បន្ទាប់មក លោកពេត្រុសទូលសួរព្រះអង្គថា៖ «មើល៍! យើងបានលះបង់អ្វីៗទាំងអស់ ហើយដើរតាមលោក។ តើយើងនឹងបានអ្វីទៅ?»
ប៉ុន្ដែគាត់ប្រកែកយ៉ាងដាច់ខាតថា៖ «ទោះបើខ្ញុំត្រូវស្លាប់ជាមួយនឹងលោកក៏ដោយ ក៏ខ្ញុំនឹងមិនបដិសេធជាដាច់ខាតថាខ្ញុំមិនស្គាល់លោកនោះដែរ» រីឯពួកគេទាំងអស់ក៏និយាយដូចលោកពេត្រុសដែរ។
លោកស៊ីម៉ូនពេត្រុសទូលឆ្លើយទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! តើឲ្យយើងទៅរកអ្នកណាវិញ? ដ្បិតព្រះអង្គមានបន្ទូលដែលនាំទៅឯជីវិតអស់កល្បជានិច្ច
ដ្បិតតាមរយៈព្រះគុណដែលខ្ញុំបានទទួល ខ្ញុំសូមប្រាប់មនុស្សគ្រប់គ្នាក្នុងចំណោមអ្នករាល់គ្នាថា ចូរកុំគិតខ្ពស់ហួសពីគំនិតដែលត្រូវគិតឡើយ ផ្ទុយទៅវិញ ត្រូវគិតឲ្យបានសមស្របតាមខ្នាតជំនឿដែលព្រះជាម្ចាស់បានប្រទានឲ្យម្នាក់ៗវិញ
ប៉ុន្ដែអ្នកនោះត្រូវទូលសុំដោយជំនឿឥតសង្ស័យអ្វីឡើយ ដ្បិតអ្នកណាដែលសង្ស័យ អ្នកនោះប្រៀបដូចជារលកសមុទ្រដែលត្រូវខ្យល់បោកបក់កម្រើកចុះឡើង។