Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 14:29 - Khmer Christian Bible

29 ព្រះអង្គ​មាន​បន្ទូល​ថា៖​ «មក​ចុះ»​ លោក​ពេត្រុស​ក៏​ចុះ​ពី​ទូក​ ហើយ​ដើរ​លើ​ទឹក​សំដៅ​ទៅ‍​ឯ​ព្រះយេស៊ូ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 ព្រះយេស៊ូវ​មានបន្ទូលថា​៖“មក​ចុះ​!”។ ពេត្រុស​ក៏​ចុះ​ពី​ទូក ដើរ​លើ​ទឹក​ទៅរក​ព្រះយេស៊ូវ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «មក​ចុះ!» ដូច្នេះ ពេត្រុស​ក៏​ចេញ​ពី​ទូក ហើយ​ចាប់​ផ្ដើម​ដើរ​លើ​ទឹក សំដៅ​ទៅ​រក​ព្រះ‌យេស៊ូវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អញ្ជើញ​មក!» លោក​ពេត្រុស​ក៏​ចុះ​ពី​ទូក ដើរ​លើ​ទឹក​ឆ្ពោះ​ទៅ​រក​ព្រះ‌យេស៊ូ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ទ្រង់​មាន​បន្ទូល​ថា ចូរ​មក​ចុះ ពេត្រុស​ក៏​ចុះ​ចេញ​ពី​ទូក​ដើរ​លើ​ទឹក ដើម្បី​ទៅ​ឯ​ព្រះ‌យេស៊ូវ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អញ្ជើញ​មក!» ពេត្រុស​ក៏​ចុះ​ពី​ទូក ដើរ​លើ​ទឹក​ឆ្ពោះ​ទៅ​រក​អ៊ីសា។

សូមមើលជំពូក ចម្លង




ម៉ាថាយ 14:29
10 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ពេត្រុស​ទូល​តប​ទៅ​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ បើ​ជា​ព្រះអង្គ​មែន​ សូម​បង្គាប់​ខ្ញុំ​ឲ្យ​ទៅ​ឯ​ព្រះអង្គ​នៅ​លើ​ទឹក​ផង»​


ប៉ុន្ដែ​ពេល​ឃើញ​ខ្យល់​ខ្លាំង​ពេក​ នោះ​គាត់​ក៏​ភ័យ​ ហើយ​ចាប់​ផ្ដើម​លិច​ចុះ​ គាត់​ក៏​ស្រែក​ឡើង​ថា៖​ «ព្រះអម្ចាស់​អើយ!​ សូម​សង្គ្រោះ​ខ្ញុំ​ផង»​


ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «មក​ពី​អ្នក​រាល់គ្នា​មាន​ជំនឿ​តិច​ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ បើ​អ្នក​រាល់គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់​មូតា​មួយ​គ្រាប់​ ហើយ​និយាយ​ទៅ​កាន់​ភ្នំ​នេះ​ថា​ ចូរ​រើ​ចេញ​ពី​ទី​នោះ​ វា​នឹង​ត្រូវ​រើ​ចេញ​ ហើយ​គ្មាន​អ្វី​ដែល​អ្នក​រាល់គ្នា​ធ្វើ​មិន​កើត​ឡើយ​


ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ បើ​អ្នក​រាល់គ្នា​មាន​ជំនឿ​ ហើយ​ឥត​សង្ស័យ​សោះ​ នោះ​អ្នក​រាល់គ្នា​អាច​ធ្វើ​បាន​ មិន​ត្រឹម​ហេតុ​ការណ៍​ដែល​កើត​ឡើង​ចំពោះ​ដើម​ល្វា​ប៉ុណ្ណោះ​ទេ​ សូម្បី​តែ​អ្នក​រាល់គ្នា​និយាយ​ទៅ​ភ្នំ​នេះ​ថា​ ចូរ​រើ​ ហើយ​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​ទៅ​ នោះ​នឹង​កើត​ឡើង​ដូច្នោះ​មែន​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ប្រសិន​បើ​អាច​ឬ?​ គ្រប់​ការ​ទាំង​អស់​នឹង​បាន​សម្រេច​សម្រាប់​អ្នក​ជឿ»​


ព្រះអម្ចាស់​ក៏​មាន​បន្ទូល​ថា៖​ «បើ​អ្នក​រាល់គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់​មូតា​មួយ​គ្រាប់​ ហើយ​អ្នក​រាល់គ្នា​និយាយ​ទៅ​ដើម​មន​នេះ​ថា ​ចូរ​រលើង​ឫស​ទៅ​ដុះ​ក្នុង​សមុទ្រ​ទៅ​ នោះ​វា​មុខ​ជា​ស្ដាប់​បង្គាប់​អ្នក​រាល់គ្នា​មិន​ខាន។​


ហើយ​ដោយសារ​ជំនឿ​លើ​ព្រះនាម​របស់​ព្រះអង្គ​នេះ​ហើយ​ ដែល​បាន​ធ្វើ​ឲ្យ​បុរស​ដែល​អ្នក​រាល់គ្នា​ឃើញ​ និង​ស្គាល់​នេះ​រឹងមាំ​ គឺ​ដោយសារ​ជំនឿ​តាមរយៈ​ព្រះអង្គ​នេះ​ហើយ​ ដែល​បាន​ធ្វើ​ឲ្យ​គាត់​ជា​ទាំង​ស្រុង​នៅ​ចំពោះ​មុខ​អ្នក​ទាំងអស់​គ្នា។​


ទោះបី​រូបកាយ​របស់​គាត់​មាន​អាយុ​ជិត​មួយរយ​ឆ្នាំ​ ដែល​ចាត់ទុក​ដូចជា​ស្លាប់​ ហើយ​ផ្ទៃ​របស់​សារ៉ា​មិន​អាច​មាន​កូន​ក៏ដោយ​ ក៏​ជំនឿ​របស់​គាត់​មិន​ចុះ​ខ្សោយ​ឡើយ។​


ខ្ញុំ​អាច​ធ្វើ​អ្វីៗ​បាន​ទាំង​អស់​ដោយសារ​ព្រះអង្គ​ដែល​ចម្រើន​កម្លាំង​ដល់​ខ្ញុំ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម