តែព្រះយេស៊ូបានមានបន្ទូលទៅពួកគេថា៖ «មិនចាំបាច់ឲ្យពួកគេទៅទេ ចូរអ្នករាល់គ្នាឲ្យអាហារគេបរិភោគផង»។
ម៉ាថាយ 14:17 - Khmer Christian Bible ប៉ុន្ដែពួកគេទូលព្រះអង្គថា៖ «នៅទីនេះយើងគ្មានអ្វីទេ ក្រៅពីនំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយ» ព្រះគម្ពីរខ្មែរសាកល ពួកសិស្សក៏ទូលព្រះអង្គថា៖ “យើងខ្ញុំគ្មានអ្វីនៅទីនេះទេ ក្រៅពីនំប៉័ងប្រាំ និងត្រីពីរប៉ុណ្ណោះ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកសិស្សទូលព្រះអង្គថា៖ «នៅទីនេះយើងខ្ញុំគ្មានអ្វីទេ មានតែនំបុ័ងប្រាំដុំ និងត្រីពីរប៉ុណ្ណោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សិស្សទូលព្រះអង្គថា៖ «យើងខ្ញុំមាននំប៉័ងតែប្រាំដុំ និងត្រីងៀតពីរកន្ទុយប៉ុណ្ណោះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកសិស្សក៏ទូលទ្រង់ថា នៅទីនេះ យើងខ្ញុំគ្មានអ្វីទេ មានតែនំបុ័ង៥ដុំ ហើយនឹងត្រី២ប៉ុណ្ណោះ អាល់គីតាប សិស្សជម្រាបអ៊ីសាថា៖ «យើងខ្ញុំមាននំបុ័ងតែប្រាំដុំ និងត្រីងៀតពីរកន្ទុយប៉ុណ្ណោះ»។ |
តែព្រះយេស៊ូបានមានបន្ទូលទៅពួកគេថា៖ «មិនចាំបាច់ឲ្យពួកគេទៅទេ ចូរអ្នករាល់គ្នាឲ្យអាហារគេបរិភោគផង»។
តើអ្នករាល់គ្នានៅតែមិនទាន់យល់ ឬក៏មិនចាំពីនំប៉័ងប្រាំដុំសម្រាប់មនុស្សប្រាំពាន់នាក់ទេឬ? តើអ្នករាល់គ្នាប្រមូលបានប៉ុន្មានកន្ត្រក?
ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចូរអ្នករាល់គ្នាឲ្យអាហារពួកគេបរិភោគផង» ប៉ុន្ដែពួកគេបានទូលវិញថា៖ «យើងមានតែនំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយប៉ុណ្ណោះ លុះត្រាតែយើងទៅទិញអាហារសម្រាប់ប្រជាជនទាំងនេះ»