ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 12:4 - Khmer Christian Bible

គឺ​ស្ដេច​បាន​ចូល​ទៅ​ក្នុង​ដំណាក់​ព្រះជាម្ចាស់​ ហើយ​បរិភោគ​នំប៉័ង​តាំង​ថ្វាយ​ព្រះជាម្ចាស់​ដែល​វិន័យ​មិន​អនុញ្ញាត​ឲ្យ​ស្ដេច​ និង​គូ​កន​បរិភោគ​ឡើយ​ លើកលែង​តែ​សង្ឃ​ប៉ុណ្ណោះ។​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គឺ​របៀប​ដែល​លោក​ចូលទៅ​ក្នុង​ដំណាក់​របស់​ព្រះ ហើយ​នាំគ្នា​ហូប​នំប៉័ងតាំងថ្វាយ​ដែល​ច្បាប់ហាមមិន​ឲ្យ​លោក និង​ពួក​អ្នក​ដែល​នៅ​ជាមួយ​លោក​ហូប​ឡើយ លើកលែងតែ​ពួក​បូជាចារ្យ​ប៉ុណ្ណោះ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្ដេច​បាន​យាង​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ ហើយ​សោយ​នំបុ័ង​តាំង​ថ្វាយ​ព្រះ ដែល​ច្បាប់​ហាម​មិន​ឲ្យ​ស្ដេច​សោយ ឬ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​បរិ‌ភោគ​ទេ គឺ​សម្រាប់​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គឺ​ស្ដេច​យាង​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ហើយ​យក​នំប៉័ង​ដែល​គេ​តាំង​ថ្វាយ​ព្រះ‌ជាម្ចាស់ មក​សោយ​ជា​មួយ​ពួក​បរិពារ។ តាម​គម្ពីរ‌វិន័យ* មាន​តែ​ពួក​បូជា‌ចារ្យ*​ប៉ុណ្ណោះ ដែល​បរិភោគ​នំប៉័ង​នេះ​បាន រីឯ​ព្រះ‌រាជា​គ្មាន​សិទ្ធិ​សោយ​ទេ ហើយ​ពួក​បរិពារ​ក៏​គ្មាន​សិទ្ធិ​បរិភោគ​ដែរ តើ​អ្នក​រាល់​គ្នា​ធ្លាប់​អាន​អត្ថ‌បទ​នោះ​ឬ​ទេ?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​ដែល​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ដំណាក់​ព្រះ ហើយ​បាន​សោយ​នំបុ័ង​តាំង​ទុក ដែល​គ្មាន​ច្បាប់​ឲ្យ​ទ្រង់​សោយ ឬ​ពួក​ដែល​នៅ​ជា​មួយ​នឹង​ទ្រង់​ផង ជា​របស់​ទុក​សំរាប់​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ

សូមមើលជំពូក

អាល់គីតាប

គឺ​ទត​ចូល​ទៅ​ក្នុង​ដំណាក់​របស់​អុលឡោះ ហើយ​យក​នំបុ័ង​ដែល​គេ​ទុក​ជូន​អុលឡោះ មក​បរិភោគ​ជា​មួយ​ពួក​អ្នក​បម្រើ។ តាម​គីតាប​ហ៊ូកុំ មាន​តែ​អ៊ីមុាំ​ប៉ុណ្ណោះ ដែល​បរិភោគ​នំបុ័ង​នេះ​បាន រីឯ​ស្តេច​គ្មាន​សិទ្ធិ​បរិភោគ​ទេ ហើយ​ពួក​អ្នក​បម្រើ​ក៏​គ្មាន​សិទ្ធិ​បរិភោគ​ដែរ តើ​អ្នក​រាល់​គ្នា​ធ្លាប់​អាន​អាយិត​នោះ​ឬ​ទេ?

សូមមើលជំពូក



ម៉ាថាយ 12:4
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​មិន​ដែល​បាន​អាន​អំពី​អ្វី​ដែល​ស្ដេច​ដាវីឌ​ និង​គូ​កន​របស់​ស្ដេច​បាន​ធ្វើ​ នៅ​ពេល​ដែល​ស្ដេច​ឃ្លាន​ទេ​ឬ?​


តើ​អ្នក​រាល់គ្នា​មិន​បាន​អាន​គម្ពីរ​វិន័យ​ទេ​ឬ?​ គឺ​នៅ​ថ្ងៃ​សប្ប័ទ​ សង្ឃ​ក្នុង​ព្រះ​វិហារ​ដែល​បំពាន​វិន័យ​ថ្ងៃ​សប្ប័ទ​ គ្មាន​ទោស​ទេ​


នៅ​សម័យ​សម្ដេច​សង្ឃ​អ័បៀថើរ​ ស្ដេច​ដាវីឌ​បាន​ចូល​ទៅ​ក្នុង​ដំណាក់​ព្រះជាម្ចាស់​ និង​បាន​បរិភោគ​នំប៉័ង​តាំង​ថ្វាយ​ព្រះជាម្ចាស់​ ដែល​វិន័យ​បាន​ហាម​មិន​ឲ្យ​បរិភោគ​ លើក​លែង​តែ​សង្ឃ​ ហើយ​គាត់​បាន​ឲ្យ​នំបុ័ង​នោះ​ដល់​គូ​កន​ថែម​ទៀត​ផង»​


គឺ​ស្ដេច​បាន​ចូល​ក្នុង​ដំណាក់​ព្រះជាម្ចាស់​ ហើយ​បាន​យក​នំប៉័ង​តាំង​ថ្វាយ​មក​បរិភោគ​ ដែល​វិន័យ​មិន​អនុញ្ញាត​ឲ្យ​បរិភោគ​ លើកលែងតែ​សង្ឃ​ប៉ុណ្ណោះ​ ស្ដេច​បាន​ឲ្យ​នំប៉័ង​នោះ​ដល់​គូកន​ថែម​ទៀត​ផង»​


ដ្បិត​ពួកគេ​សង់​រោង​ ហើយ​នៅ​ផ្នែក​ខាង​មុខ​ដែល​គេ​ហៅ​ថា​ ទី​បរិសុទ្ធនោះ​ មាន​ជើង​ចង្កៀង​ តុ​ និង​នំប៉័ង​តាំង​ថ្វាយ។​