ចូរមើលសត្វស្លាបលើមេឃ ដ្បិតពួកវាមិនបានសាបព្រោះ ឬច្រូតកាត់ប្រមូលផលដាក់ជង្រុកទេ ប៉ុន្ដែព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌បានចិញ្ចឹមពួកវា តើអ្នករាល់គ្នាគ្មានតម្លៃលើសពួកវាទេឬ?
ម៉ាថាយ 10:31 - Khmer Christian Bible ដូច្នេះ កុំខ្លាចអី ដ្បិតអ្នករាល់គ្នាមានតម្លៃលើសសត្វចាបទៅទៀត។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ កុំខ្លាចឡើយ! អ្នករាល់គ្នាមានតម្លៃលើសជាងចាបជាច្រើនទៅទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ កុំខ្លាចឡើយ អ្នករាល់គ្នាមានតម្លៃវិសេសជាងចាបជាច្រើនទៅទៀត»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ចូរអ្នករាល់គ្នាកុំខ្លាចអ្វីឡើយ ព្រោះអ្នករាល់គ្នាមានតម្លៃលើសចាបទាំងអស់ទៅទៀត»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាងនោះ មិនត្រូវឲ្យខ្លាចឡើយ អ្នករាល់គ្នាមានដំឡៃលើសជាងចាបជាច្រើន អាល់គីតាប ដូច្នេះ ចូរអ្នករាល់គ្នាកុំខ្លាចអ្វីឡើយ ព្រោះអ្នករាល់គ្នាមានតម្លៃលើសចាបទាំងអស់ទៅទៀត»។ |
ចូរមើលសត្វស្លាបលើមេឃ ដ្បិតពួកវាមិនបានសាបព្រោះ ឬច្រូតកាត់ប្រមូលផលដាក់ជង្រុកទេ ប៉ុន្ដែព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌បានចិញ្ចឹមពួកវា តើអ្នករាល់គ្នាគ្មានតម្លៃលើសពួកវាទេឬ?
ចូរពិចារណាពីសត្វក្អែក ពួកវាមិនបានសាបព្រោះ ឬច្រូតកាត់ ហើយក៏គ្មានឃ្លាំង ឬជង្រុកដែរ ប៉ុន្ដែព្រះជាម្ចាស់ចិញ្ចឹមពួកវា ឯអ្នករាល់គ្នាវិញ មានតម្លៃខ្លាំងណាស់លើសពួកវាទៅទៀត