ម៉ាកុស 9:34 - Khmer Christian Bible ប៉ុន្ដែពួកគេនៅស្ងៀម ព្រោះពួកគេសួរដេញដោលគ្នាទៅវិញទៅមកនៅតាមផ្លូវ ថាតើអ្នកណាធំជាងគេ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែពួកសិស្សនៅស្ងៀម ពីព្រោះនៅតាមផ្លូវ ពួកគេបានប្រកែកគ្នាអំពីអ្នកណាធំជាងអ្នកណា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ពួកគេនៅស្ងៀម ព្រោះនៅតាមផ្លូវ គេបានជជែកគ្នាអំពីអ្នកណាធំជាងគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកសិស្សនៅស្ងៀម ដ្បិតកាលធ្វើដំណើរតាមផ្លូវ គេបានប្រកែកគ្នាចង់ដឹងថាក្នុងចំណោមពួកគេ អ្នកណាធំជាងគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែគេនៅតែស្ងៀម ពីព្រោះតាមផ្លូវ គេបានជជែកគ្នា អំពីអ្នកណាដែលធំជាង អាល់គីតាប ពួកសិស្សនៅស្ងៀម ដ្បិតកាលធ្វើដំណើរតាមផ្លូវ គេបានប្រកែកគ្នាចង់ដឹងថាក្នុងចំណោមពួកគេ អ្នកណាធំជាងគេ។ |
អំបិលល្អទេ ប៉ុន្ដែបើអំបិលបាត់ជាតិប្រៃ តើនឹងយកអ្វីមកធ្វើឲ្យប្រៃវិញបាន? ចូរអ្នករាល់គ្នាមានអំបិលនៅក្នុងខ្លួន និងនៅជាមួយគ្នាដោយសុខសាន្ដចុះ»។
ចូរស្រឡាញ់គ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់ជាបងប្អូន ហើយចូរគោរពគ្នាទៅវិញទៅមកដោយការផ្ដល់កិត្ដិយស
មិនមែនត្រួតត្រាលើពួកអ្នកដែលព្រះជាម្ចាស់ប្រទានឲ្យអ្នករាល់គ្នាមើលថែនោះទេ ផ្ទុយទៅវិញ ត្រូវធ្វើជាគំរូដល់ហ្វូងចៀម
ខ្ញុំបានសរសេរសេចក្ដីខ្លះជូនក្រុមជំនុំ ប៉ុន្ដែលោកឌីអូត្រេពដែលចូលចិត្ដធ្វើជាអ្នកធំក្នុងចំណោមពួកគេ គាត់មិនទទួលយើងទេ