ម៉ាកុស 9:13 - Khmer Christian Bible ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា លោកអេលីយ៉ាបានមករួចហើយ តែពួកគេបានប្រព្រឹត្ដចំពោះគាត់តាមអំពើចិត្ដ ដូចដែលមានចែងទុកអំពីគាត់ស្រាប់»។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា តាមពិតអេលីយ៉ាបានមករួចហើយ តែពួកគេបានប្រព្រឹត្តដល់លោកតាមអំពើចិត្ត ដូចដែលមានសរសេរទុកមកអំពីលោកស្រាប់ហើយ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា លោកអេលីយ៉ាបានមកហើយ គេបានប្រព្រឹត្តនឹងលោកតាមតែអំពើចិត្ត ដូចមានសេចក្តីចែងទុកអំពីលោកស្រាប់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្យាការីអេលីយ៉ាបានអញ្ជើញមករួចហើយ តែពួកគេបានធ្វើបាបលោកសព្វបែបយ៉ាងតាមអំពើចិត្តរបស់គេ ដូចមានចែងទុកក្នុងគម្ពីរអំពីលោកស្រាប់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកលោកអេលីយ៉ា នោះខ្ញុំប្រាប់អ្នករាល់គ្នាថា លោកបានមកហើយ គេក៏បានប្រព្រឹត្តនឹងលោកតាមតែអំពើចិត្ត ដូចជាមានសេចក្ដីចែងទុកពីលោកស្រាប់។ អាល់គីតាប ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ណាពីអេលីយ៉េសបានអញ្ជើញមករួចហើយ តែពួកគេបានធ្វើបាបគាត់សព្វបែបយ៉ាងតាមអំពើចិត្ដរបស់គេ ដូចមានចែងទុកក្នុងគីតាបអំពីគាត់ស្រាប់»។ |
ព្រះអង្គមានបន្ទូលតបទៅគេថា៖ «លោកអេលីយ៉ាមកមុនមែន ដើម្បីស្ដារអ្វីៗទាំងអស់ឡើងវិញ មិនតែប៉ុណ្ណោះ ក៏មានសេចក្ដីចែងទុកអំពីកូនមនុស្សថា លោកត្រូវតែរងទុក្ខលំបាកជាច្រើន និងត្រូវគេជំទាស់ផង
ពេលមកដល់ពួកសិស្សវិញ នោះក៏ឃើញមនុស្សកុះករ និងពួកគ្រូវិន័យព័ទ្ធជុំវិញពួកសិស្ស កំពុងសួរដេញដោលពួកគេ
ដ្បិតកូននោះនឹងទៅមុខមុនព្រះអង្គដោយវិញ្ញាណ និងអំណាចរបស់លោកអេលីយ៉ា ដើម្បីបង្វែរចិត្ដឪពុកមកឯកូន និងពួកមនុស្សមិនស្ដាប់បង្គាប់មកឯប្រាជ្ញារបស់មនុស្សសុចរិតដើម្បីរៀបចំប្រជារាស្ដ្រមួយជាស្រេចសម្រាប់ព្រះអម្ចាស់»។
តើមានអ្នកនាំព្រះបន្ទូលណាម្នាក់ ដែលដូនតារបស់អ្នករាល់គ្នាមិនបានបៀតបៀនដែរឬទេ? ពួកគេបានសម្លាប់អស់អ្នកដែលបានប្រកាសទុកមុនអំពីការយាងមករបស់ព្រះដ៏សុចរិត ហើយឥឡូវនេះ អ្នករាល់គ្នាក្លាយទៅជាអ្នកក្បត់ និងជាអ្នកសម្លាប់ព្រះអង្គទៀត