ម៉ាកុស 6:54 - Khmer Christian Bible ពេលពួកគេចេញពីទូក ប្រជាជនក៏ស្គាល់ព្រះអង្គភ្លាម ព្រះគម្ពីរខ្មែរសាកល កាលពួកគេឡើងពីទូក ប្រជាជនក៏ស្គាល់ព្រះអង្គភ្លាម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលគេចេញពីទូក ប្រជាជនក៏ស្គាល់ព្រះអង្គភ្លាម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គយាងឡើងលើគោកជាមួយសិស្ស* ពេលនោះ មនុស្សម្នាស្គាល់ព្រះអង្គភ្លាម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលបានឡើងពីទូក នោះមនុស្សទាំងឡាយបានស្គាល់ទ្រង់ជា១រំពេច អាល់គីតាប អ៊ីសាឡើងលើគោកជាមួយសិស្ស ពេលនោះ មនុស្សម្នាស្គាល់គាត់ភ្លាម។ |
ពួកគេរត់ទៅគ្រប់ទីកន្លែងក្នុងតំបន់ទាំងមូល ហើយចាប់ផ្ដើមសែងអ្នកជំងឺលើកន្ទេល ទៅកន្លែងដែលគេឮថាព្រះអង្គនៅ
បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង អ្នកផ្សេងទៀតនៅលើកោះនោះដែលមានជំងឺបាននាំគ្នាមករកលោកប៉ូល ហើយក៏បានជាទាំងអស់គ្នាដែរ។
ព្រមទាំងឲ្យខ្ញុំបានស្គាល់ព្រះគ្រិស្ដ និងអំណាចនៃការរស់ឡើងវិញរបស់ព្រះអង្គ ហើយបានរួមចំណែកនៅក្នុងការរងទុក្ខលំបាករបស់ព្រះអង្គ និងឲ្យបានដូចព្រះអង្គនៅក្នុងការសោយទិវង្គត