ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 5:17 - Khmer Christian Bible

ពួកគេ​ក៏​ចាប់​ផ្ដើម​អង្វរ​ព្រះអង្គ​ឲ្យ​ចាក​ចេញ​ពី​ស្រុក​របស់​ពួកគេ។​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួកគេ​ចាប់ផ្ដើម​ទូល​អង្វរ​ព្រះអង្គ​ឲ្យ​ចាកចេញ​ពី​តំបន់​របស់​ពួកគេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ គេ​ចាប់​ផ្ដើម​ទូល​អង្វរ​ព្រះ‌យេស៊ូវ​ឲ្យ​យាង​ចេញ​ពី​ស្រុក​ភូមិ​របស់គេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​ទូល‌អង្វរ​ព្រះ‌យេស៊ូ​ឲ្យ​ចាក​ចេញ​ពី​ស្រុក​ភូមិ​របស់​គេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​គេ​ចាប់​តាំង​ទូល​អង្វរ សូម​ឲ្យ​ទ្រង់​យាង​ចេញ​ពី​ស្រុក​គេ​ទៅ

សូមមើលជំពូក

អាល់គីតាប

គេ​សូម‌អង្វរ​អ៊ីសា ឲ្យ​ចាក​ចេញ​ពី​ស្រុក​ភូមិ​របស់​គេ។

សូមមើលជំពូក



ម៉ាកុស 5:17
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​អ្នក​ក្រុង​ទាំង​អស់​បាន​ចេញ​មក​ជួប​ព្រះយេស៊ូ​ ពេល​ឃើញ​ព្រះអង្គ​ ពួកគេ​បាន​អង្វរ​ព្រះអង្គ​ឲ្យ​ចាក​ចេញ​ពី​ស្រុក​របស់​ពួកគេ។​


ស្រែក​ឡើង​ថា៖​ «ព្រះយេស៊ូ​ជា​អ្នក​ក្រុង​ណាសារ៉ែត​អើយ!​ តើ​យើង​និង​ព្រះអង្គ​មាន​រឿង​ហេតុ​អ្វី​នឹង​គ្នា?​ តើ​ព្រះអង្គ​មក​បំផ្លាញ​យើង​ឬ?​ ខ្ញុំ​ស្គាល់​ហើយ​ ព្រះអង្គ​ជា​អង្គ​បរិសុទ្ធ​នៃ​ព្រះជាម្ចាស់»​


និង​ទូល​ដោយ​សំឡេង​ស្រែក​ខ្លាំងៗ​ថា៖​ «ឱ​ព្រះយេស៊ូ​ ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដ៏​ខ្ពស់​បំផុត​អើយ!​ តើ​ព្រះអង្គ​ និង​ខ្ញុំ​មាន​ហេតុ​អ្វី​នឹង​គ្នា?​ ខ្ញុំ​សុំ​ឲ្យ​ព្រះអង្គ​ស្បថ​នឹង​ព្រះជាម្ចាស់​ថា​ មិន​ធ្វើ​ទារុណ​កម្ម​ខ្ញុំ​ទេ»​


កាល​បាន​ឃើញ​ដូច្នោះ​ លោក​ស៊ីម៉ូន​ក៏​ក្រាប​ចុះ​ទាប​ជង្គង់​ព្រះយេស៊ូ​ទូល​ថា៖​ «ព្រះអម្ចាស់​អើយ!​ សូម​យាង​ចេញ​ពី​ខ្ញុំ​ទៅ​ ដ្បិត​ខ្ញុំ​ជា​មនុស្ស​បាប»​


អ្នក​ទាំង​អស់​ដែល​នៅ​ជុំវិញ​តំបន់​របស់​ពួក​គេរ៉ាស៊ីន​បាន​សុំ​ឲ្យ​ព្រះអង្គ​ចាក​ចេញ​ពី​ពួកគេ​ ព្រោះ​ពួកគេ​មាន​សេចក្ដី​ភ័យ​ខ្លាច​ជាខ្លាំង​ ដូច្នេះ​ព្រះអង្គ​ក៏​យាង​ចុះ​ទូក​ត្រលប់​មក​វិញ។​


ដូច្នេះ​ ពួកគេ​ក៏​មក​សុំ​ទោស​ពួកគាត់​ ហើយ​នាំ​ពួកគាត់​ចេញ​ពី​គុក​ទាំង​អង្វរ​ពួកគាត់​ឲ្យ​ចេញ​ពី​ក្រុង​នោះ។​