ព្រះអង្គមានបន្ទូលទៅគេថា៖ «ឱអ្នកមានជំនឿតិចអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាភ័យខ្លាចដូច្នេះ?» ព្រះអង្គក៏ក្រោកឡើង ស្ដីបន្ទោសខ្យល់ និងរលក នោះបឹងក៏មានភាពស្ងប់ឈឹងវិញ។
ម៉ាកុស 4:39 - Khmer Christian Bible ព្រះអង្គបានភ្ញាក់ឡើង ហើយបន្ទោសខ្យល់ និងមានបន្ទូលទៅកាន់រលកថា៖ «ចូរស្ងប់ ហើយស្ងៀមទៅ!» នោះខ្យល់ក៏ស្ងប់ ហើយក៏មានភាពស្ងាត់ឈឹង ព្រះគម្ពីរខ្មែរសាកល ព្រះអង្គក៏តើនឡើង ស្ដីឲ្យខ្យល់ ហើយមានបន្ទូលនឹងរលកថា៖“ចូរស្ងៀមស្ងប់ទៅ!”។ ពេលនោះក៏ឈប់ខ្យល់ ហើយមានភាពស្ងប់ស្ងាត់ឈឹង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គក៏តើនឡើង បន្ទោសខ្យល់ ហើយបង្គាប់ទៅសមុទ្រថា៖ «ចូរស្ងប់ ហើយស្ងៀមទៅ!» ពេលនោះ ខ្យល់ក៏ស្ងប់ ហើយស្ងាត់សូន្យឈឹង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូតើនឡើង មានព្រះបន្ទូលគំរាមខ្យល់ព្យុះ និងបញ្ជាសមុទ្រថា៖ «ស្ងប់ស្ងៀមទៅ!»។ ពេលនោះ ខ្យល់ព្យុះក៏ស្ងប់ ហើយផ្ទៃទឹកក៏រាបស្មើដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលតើនឡើង ទ្រង់កំហែងខ្យល់ ក៏បង្គាប់ទៅសមុទ្រថា ចូរស្ងៀមទៅ ហើយឈប់ចុះ នោះខ្យល់ក៏ស្ងប់ ហើយស្ងាត់ឈឹងសូន្យទាំងអស់ទៅ អាល់គីតាប អ៊ីសាក្រោកឡើងហើយគំរាមខ្យល់ព្យុះ និងបញ្ជាសមុទ្រថា៖ «ស្ងប់ស្ងៀមទៅ!»។ ពេលនោះ ខ្យល់ព្យុះក៏ស្ងប់ ហើយផ្ទៃទឹកក៏រាបស្មើដែរ។ |
ព្រះអង្គមានបន្ទូលទៅគេថា៖ «ឱអ្នកមានជំនឿតិចអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាភ័យខ្លាចដូច្នេះ?» ព្រះអង្គក៏ក្រោកឡើង ស្ដីបន្ទោសខ្យល់ និងរលក នោះបឹងក៏មានភាពស្ងប់ឈឹងវិញ។
តែព្រះអង្គគង់នៅកន្សៃទូក ផ្ទំលក់លើខ្នើយ ហើយពួកគេក៏ដាស់ព្រះអង្គ និងទូលទៅព្រះអង្គថា៖ «លោកគ្រូ! យើងវិនាសហើយ! តើលោកមិនខ្វល់ខ្វាយទេឬ?»
ដោយឃើញបណ្ដាជនកំពុងតែរត់មកជួបជុំគ្នា ព្រះយេស៊ូមានបន្ទូលបន្ទោសវិញ្ញាណអាក្រក់ថា៖ «វិញ្ញាណថ្លង់គ យើងបង្គាប់ឯង ចេញពីក្មេងនេះទៅ ហើយកុំចូលក្មេងនេះទៀត»
ព្រះយេស៊ូបន្ទោសវាថា៖ «ស្ងៀម ហើយចេញពីបុរសនេះទៅ!» កាលអារក្សផ្ដួលបុរសនោះទៅកណ្ដាលចំណោមហើយ វាក៏ចេញពីគាត់ដោយមិនបានធ្វើឲ្យគាត់ឈឺចាប់ឡើយ។
ព្រះអង្គក៏ឈរជិតគាត់ស្ដីបន្ទោសដល់ជំងឺគ្រុន នោះជំងឺគ្រុនក៏បាត់ទៅ ហើយភ្លាមនោះគាត់ក្រោកឡើងបម្រើពួកគេ។
ពួកគេបានចូលមកជិតដាស់ព្រះអង្គថា៖ «លោកគ្រូ! លោកគ្រូ! យើងកំពុងតែវិនាសហើយ» ព្រះអង្គក៏ភ្ញាក់ឡើង បន្ទោសខ្យល់ និងទឹករលក ហើយវាក៏ឈប់ រួចក៏ស្ងប់ទៅ។