ហើយនៅពេលដែលបងប្អូនព្រះអង្គបានឮអំពីការនេះ ពួកគេបានមកចាប់ព្រះអង្គ ពីព្រោះគេនិយាយថា៖ «គាត់វង្វេងស្មារតីហើយ»។
ម៉ាកុស 3:33 - Khmer Christian Bible ព្រះអង្គមានបន្ទូលឆ្លើយថា៖ «តើនរណាជាម្ដាយ និងជាបងប្អូនរបស់ខ្ញុំ?» ព្រះគម្ពីរខ្មែរសាកល ព្រះអង្គមានបន្ទូលតបនឹងពួកគេថា៖“តើនរណាជាម្ដាយ និងជាបងប្អូនរបស់ខ្ញុំ?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលតបថា៖ «តើអ្នកណាជាម្តាយ និងជាបងប្អូនរបស់ខ្ញុំ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «តើនរណាជាម្ដាយខ្ញុំ? នរណាជាបងប្អូនខ្ញុំ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូលឆ្លើយថា តើអ្នកណាជាម្តាយ ហើយជាបងប្អូនខ្ញុំ អាល់គីតាប អ៊ីសាមានប្រសាសន៍តបថា៖ «តើនរណាជាម្ដាយខ្ញុំ? នរណាជាបងប្អូនខ្ញុំ?»។ |
ហើយនៅពេលដែលបងប្អូនព្រះអង្គបានឮអំពីការនេះ ពួកគេបានមកចាប់ព្រះអង្គ ពីព្រោះគេនិយាយថា៖ «គាត់វង្វេងស្មារតីហើយ»។
បណ្ដាជនដែលអង្គុយនៅជុំវិញព្រះអង្គ គេទូលព្រះអង្គថា៖ «មើល៍ ម្ដាយ និងបងប្អូនលោកកំពុងតែរកលោកនៅខាងក្រៅ»
ព្រះអង្គបានទតមើលមនុស្ស ដែលអង្គុយនៅជុំវិញព្រះអង្គ រួចមានបន្ទូលថា៖ «អ្នកទាំងនេះហើយជាម្ដាយ និងជាបងប្អូនរបស់ខ្ញុំ
តើអ្នកនេះមិនមែនជាជាងឈើ ដែលជាកូននាងម៉ារាជាបងយ៉ាកុប យ៉ូសែប យូដាស និងស៊ីម៉ូនទេឬ? តើប្អូនស្រីរបស់គាត់មិននៅទីនេះជាមួយយើងទេឬ?» ពួកគេក៏ទាស់ចិត្ដនឹងព្រះអង្គ
ប៉ុន្ដែព្រះយេស៊ូក៏មានបន្ទូលទៅឪពុកម្ដាយថា៖ «ហេតុអ្វីបានជាពុកម៉ែតាមរកខ្ញុំដូច្នេះ តើពុកម៉ែមិនដឹងទេឬថា ខ្ញុំត្រូវនៅជាប់ក្នុងកិច្ចការនៃព្រះវរបិតារបស់ខ្ញុំ?»។
ព្រះយេស៊ូក៏មានបន្ទូលថា៖ «អ្នកម្តាយអើយ! តើរឿងនេះទាក់ទងអ្វីនឹងខ្ញុំ ព្រមទាំងអ្នកម្តាយដែរ? ពេលកំណត់របស់ខ្ញុំមិនទាន់មកដល់ទេ»
ដូច្នេះហើយចាប់ពីពេលនេះតទៅ យើងឈប់ស្គាល់អ្នកណាម្នាក់តាមបែបសាច់ឈាមទៀតហើយ ទោះបីយើងធ្លាប់ស្គាល់ព្រះគ្រិស្ដតាមបែបសាច់ឈាមក៏ដោយ ក៏ឥឡូវនេះ យើងមិនស្គាល់ព្រះអង្គតាមបែបនោះទៀតទេ។