ម៉ាកុស 2:13 - Khmer Christian Bible ព្រះអង្គចេញទៅតាមមាត់បឹងម្ដងទៀត មនុស្សច្រើនកុះករមកតាមព្រះអង្គ ហើយព្រះអង្គបានបង្រៀនពួកគេ។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ព្រះយេស៊ូវយាងចេញទៅមាត់បឹងម្ដងទៀត។ ហ្វូងមនុស្សទាំងមូលមករកព្រះអង្គ ហើយព្រះអង្គក៏បង្រៀនពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវយាងចេញទៅឆ្នេរសមុទ្រម្តងទៀត។ បណ្ដាជនទាំងអស់នាំគ្នាចូលមករកព្រះអង្គ ហើយព្រះអង្គបង្រៀនពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូយាងតាមឆ្នេរសមុទ្រកាលីឡេម្ដងទៀត។ បណ្ដាជនទាំងមូលនាំគ្នាមករកព្រះអង្គ ព្រះអង្គក៏បង្រៀនពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់យាងចេញទៅតាមឆ្នេរសមុទ្រម្តងទៀត ឯហ្វូងមនុស្សទាំងអស់ ក៏មកឯទ្រង់ ហើយទ្រង់បង្រៀនគេ អាល់គីតាប អ៊ីសាទៅតាមឆេ្នរសមុទ្រកាលីឡេ ម្ដងទៀត។ បណ្ដាជនទាំងមូលនាំគ្នាមករកអ៊ីសា អ៊ីសាក៏បង្រៀនពួកគេ។ |
កាលព្រះយេស៊ូយាងចេញពីទីនោះ ព្រះអង្គបានឃើញបុរសម្នាក់ឈ្មោះ ម៉ាថាយ កំពុងអង្គុយនៅកន្លែងប្រមូលពន្ធដារ ហើយក៏មានបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ»។ គាត់ក៏ក្រោកឡើង ហើយដើរតាមព្រះអង្គ។
ប៉ុន្ដែបុរសនោះបានចេញទៅ រួចក៏ចាប់ផ្ដើមប្រកាសអំពីការជាច្រើន និងបានផ្សព្វផ្សាយអំពីរឿងនេះ ដូច្នេះព្រះអង្គមិនអាចយាងចូលក្នុងក្រុងដោយចំហទៀតឡើយ គឺព្រះអង្គគង់នៅខាងក្រៅក្រុងត្រង់កន្លែងស្ងាត់ ហើយមនុស្សពីគ្រប់ទិសទីបានមករកព្រះអង្គ។
បន្ទាប់ពីបានចាកចេញពីទីនោះ ព្រះអង្គក៏មកដល់ស្រុកយូដាដែលនៅត្រើយម្ខាងអូរយ័រដាន់ ហើយបណ្ដាជនក៏ជួបជុំគ្នាមកឯព្រះអង្គម្ដងទៀត ព្រះអង្គក៏បង្រៀនពួកគេតាមទម្លាប់ព្រះអង្គ
មនុស្សជាច្រើនបានមកផ្ដុំគ្នា ធ្វើឲ្យគ្មានកន្លែងនៅសល់សោះ សូម្បីតែនៅមាត់ទ្វារ រីឯព្រះអង្គក៏ប្រកាសព្រះបន្ទូលទៅកាន់គេ
ព្រះអង្គបានចាប់ផ្ដើមបង្រៀនម្ដងទៀតនៅមាត់បឹង ហើយបណ្ដាជនបានមកជួបជុំគ្នាយ៉ាងច្រើនកុះករនៅជុំវិញព្រះអង្គ ដូច្នេះ ព្រះអង្គយាងចុះទៅអង្គុយលើទូកក្នុងបឹង រីឯបណ្ដាជនទាំងអស់ក៏នៅលើគោកតាមមាត់បឹង
ប៉ុន្ដែពួកគេរកមិនឃើញមធ្យោបាយណាមួយដែលអាចឲ្យពួកគេធ្វើបានសោះ ព្រោះប្រជាជនទាំងអស់កំពុងជក់ចិត្ដស្ដាប់ព្រះអង្គ។
រីឯប្រជាជនទាំងអស់គ្នាវិញ ក្រោកតាំងពីព្រលឹមទៅរកព្រះអង្គនៅក្នុងព្រះវិហារដើម្បីស្ដាប់ព្រះអង្គ។