ព្រះអង្គក៏ចេញទៅម្ដងទៀត និងបានអធិស្ឋានតាមពាក្យដដែលដូចព្រះអង្គមានបន្ទូលពីមុន
ម៉ាកុស 14:40 - Khmer Christian Bible ពេលព្រះអង្គយាងមកវិញ ក៏ឃើញពួកគេដេកលក់ទៀត ព្រោះពួកគេងងុយបើកភ្នែកមិនរួច ហើយគេមិនដឹងថា គួរឆ្លើយនឹងព្រះអង្គយ៉ាងដូចម្ដេចឡើយ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គយាងត្រឡប់មកវិញម្ដងទៀត ក៏ឃើញពួកគេដេកលក់ ដ្បិតភ្នែកពួកគេបើកមិនរួច។ ពួកគេមិនដឹងថាគួរទូលអ្វីតបនឹងព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះអង្គយាងត្រឡប់មកវិញ ទ្រង់ឃើញគេដេកលក់ទៀត ដ្បិតភ្នែកគេធ្ងន់ជ្រប់ បើកមិនរួច ហើយគេមិនដឹងជាទូលព្រះអង្គដូចម្តេច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គវិលត្រឡប់មករកពួកសិស្សម្ដងទៀត ឃើញគេដេកលក់ ដ្បិតគេងងុយពេក បើកភ្នែកមិនរួច មិនដឹងទូលព្រះអង្គដូចម្ដេច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលទ្រង់បានយាងត្រឡប់មកវិញ នោះក៏ឃើញគេកំពុងដេកលក់ទៀត ដ្បិតភ្នែកគេធ្ងន់ជ្រប់ គេមិនដឹងខ្លួនជាទូលឆ្លើយនឹងទ្រង់ថាដូចម្តេចទេ អាល់គីតាប អ៊ីសាវិលត្រឡប់មករកពួកសិស្សម្ដងទៀត ឃើញគេដេកលក់ដ្បិតគេងងុយពេក បើកភ្នែកមិនរួច មិនដឹងជម្រាបអ៊ីសាដូចម្ដេច។ |
ព្រះអង្គក៏ចេញទៅម្ដងទៀត និងបានអធិស្ឋានតាមពាក្យដដែលដូចព្រះអង្គមានបន្ទូលពីមុន
កាលព្រះអង្គយាងមកជាលើកទីបី ក៏មានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នានៅដេក និងសម្រាកដល់ពេលណាទៀត? ល្មមហើយ មើល៍ ពេលកំណត់មកដល់ហើយ កូនមនុស្សនឹងត្រូវគេប្រគល់ទៅក្នុងដៃពួកមនុស្សបាប
លោកពេត្រុស និងពួកអ្នកនៅជាមួយគាត់បានងងុយដេកយ៉ាងខ្លាំង ប៉ុន្ដែកាលពួកគេភ្ញាក់ឡើង ក៏ឃើញសិរីរុងរឿងរបស់ព្រះអង្គ និងបុរសពីរនាក់ដែលកំពុងឈរជាមួយព្រះអង្គ។
យើងដឹងថាសេចក្ដីទាំងឡាយដែលចែងទុកក្នុងគម្ពីរវិន័យសម្រាប់តែអស់អ្នកនៅក្រោមគម្ពីវិន័យ ដើម្បីបិទមាត់មនុស្សទាំងអស់ ហើយឲ្យពិភពលោកទាំងមូលស្ថិតនៅក្រោមការជំនុំជម្រះរបស់ព្រះជាម្ចាស់